|
ផ្ទះរបស់ជនជាតិចាម (vinaculto.vn) |
Vovworld-ជនជាតិចាមមិនដាំដើមឈើខ្ពស់ក្នុងភូមិ ពីព្រោះបានចាត់ទុកថានោះជាកន្លែងស្នាក់នៅរបស់ខ្មោចបីសាច ដូច្នេះភូមិរបស់ជនជាតិចាមមិនសូវ
មានដើមឈើឡើយ។ បណ្ដាជួរផ្ទះបន្តកន្ទុយជាប់ៗគ្នា នៅកណ្ដាលគឺផ្លូវដើរ
ទន្ទឹមគ្នារឺស្មើរជ្រុង។ បណ្ឌិត Le Duy Dai ប្រធានការិយាល័យស្រាវជ្រាវនិងប្រមូល
វប្បធម៍វៀតណាម សារមន្ទីជនជាតិវិទ្យាបានឲ្យដឹងថា៖
“ជាធម្មតា ផ្ទះរបស់ជនជាតិចាមត្រូវបានសាងសង់បែទៅទិសកើត-លិច។
ក្នុងភូមិជនជាតិចាម បណ្ដាផ្ទះត្រូវបានរៀបចំស្អាតដូចជាផ្លូវវិថី បណ្ដាផ្លូវក្នុងភូមិ
បែទៅទិសជើង-ត្បូងនិងទិសកើត-លិច។”
ក្នុងមហាគ្រួសារត្រកូលខាងម្ដាយរបស់ជនជាតិចាម ប្តីប្រពន្ធបងប្អូនស្រី
មានផ្ទះដោយឡែក។ ដូច្នេះក្នុងបរិវេណផ្ទះប្រពៃណីរបស់ជនជាតិចាមមិនត្រឹម
តែមានផ្ទះ១ខ្នងតែប៉ុណ្ណោះទេ បរិមាណផ្ទះក្នុងគ្រួសារចំណុះទៅលើបរិមាណនារី
ដែលបានរៀបការទាំងនោះ។ ក្រៅពីនោះ បរិមាណផ្ទះក៏ចំណុះទៅលើគ្រួសារនោះ
ស្ថិតនៅក្នុងវណ្ណណាក្នុងសង្គមទៀតផង។ បណ្ឌិត Le Duy Dai បានឲ្យដឹងបន្ថែម
ទៀតថា៖
“វណ្ណមន្ត្រីក្នុងបរិវេណគ្រួសារជាធម្មតាមានផ្ទះគ្រប់៧ខ្នង។ រីឯវណ្ណជនក្រីក្រ
ត្រឹមតែមានផ្ទះចំនួន៥ខ្នងតែប៉ុណ្ណោះទេ។ ក្នុងចំណោមផ្ទះ៧ខ្នងនោះត្រូវមាន
ផ្ទះចំនួន៥ខ្នងគឺ ផ្ទះសក្ការបូជា គឺជា thang do។ ផ្ទះទី២បានហៅថា thang mu dau
ផ្ទះទី៣គឺ thang lam។ ទី៤គឺផ្ទះបាយ thang ginh។ ទី៥គឺផ្ទះខ្ពស់ thang ton។”
ក្នុងចំណោមផ្ទះនោះ Thang do ជាផ្ទះសំខាន់បំផុត ដែលត្រូវបានសាងសង់
ដំបូងបង្អស់។ ផ្ទះនេះជាកន្លែងប្រព្រឹត្តទៅបណ្ដាពិធីការក្នុងគ្រួសារដូចជារៀបចំ
អាពាហ៍ពិពារហ៍ ធ្វើសក្ការបូជាជីដូនជីតា។ រីឯផ្ទះរបស់ជនក្រីក្រត្រូវបានហៅថា
ផ្ទះ lung។ នោះបានបង្ហាញនូវការបែងចែកសង្គមក្នុងសហគមន៍ជនជាតិចាម។
“ក្នុងគ្រួសារមួយ ដើមដំបូង ពេលឪពុកម្ដាយរៀបការនោះគ្រួសារនឹងសាង
សង់ឲ្យផ្ទះ Thang do នោះ ប្រសិនបើពេលនោះបែងចែកគ្រួសារ។ ក្នុងពេលកូនស្រីច្បងបានរៀបអាពារហ៍ពិពារហ៍នឹងបានស្នាក់នៅផ្ទះ thang do ចាស់និងឪពុកម្ដាយនឹងមកស្នាក់នៅផ្ទះ thang lam។ ក្នុងពេលកូនស្រីទី២រៀបអាពារហ៍ពិពារហ៍
នោះ កូនស្រីច្បងនឹងត្រូវបានគ្រួសារសាងសង់ឲ្យផ្ទះ Mu dau បញ្ជូនផ្ទះ Thang do ចាស់ឲ្យកូនស្រីទី២។”
ក្នុងបរិវេណគ្រួសាររួមផ្ទះនីមួយៗត្រូវបានសាងសង់នៅកន្លែងពិតប្រាកដ។តាមទស្សនាទានរបស់ជនជាតិចាម ផ្ទះនីមួយៗត្រូវបានជ្រើសរើសសាងសង់តាមទិសមួយសុទ្ធតែមានមូលហេតុដោយឡែក។
“បណ្ដាផ្ទះនេះ សំខាន់បំផុតគឺកន្លែងក្នុងបរិវេណគ្រួសារ។ មិនមែនជាសាង
សង់តាមតែអំពើចិត្តឡើយ។ ឧទាហរណ៍ thang do ពេលណាក៏បានសាងសង់
តាមទិសឦសាន។ ជ្រុងនោះតាមជនជាតិចាមជាជ្រុងរីកចំរើនរបស់វង្សត្រកូល។
នៅខាងក្រោយពេលណាក៏មានអណ្ដូងទឹក។ រឺផ្ទះ thang lam ពេលណាក៏បានសាង
សង់នៅក្បែរផ្ទះ thang do ប៉ុន្តែបែរមុខទៅទិសខាងត្បូងជាដើម។”
នាបច្ចុប្បន្នផ្ទះនៅរបស់ជនជាតិចាមបានមានការផ្លាស់ប្តូរជាច្រើន។ ក្នុងភូមិចាមបានមានផ្ទះច្រើនជាន់ទំនើប។ ប៉ុន្តែរបៀបសាងសង់ដែលជនជាតិចាមនៅរក្សាតាមប្រពៃណីចាស់។គេនៅតែជ្រើសរើសថ្ងៃពុធថ្ងៃព្រហស្បត៍និងជាថ្ងៃគត់នា
ខែទី៣,៦,៨,១០និង១១តាមប្រតិទិនរបស់ជនជាតិចាមដើម្បីចាប់ផ្ដើមសាងសង់ផ្ទះ៕