|
ពិធីកំណត់ស្គាល់ពេញវ័យរបស់ជនរួមជាតិ Dao Khau (VOV) |
Vovworld-ពិធី Qua Tang (ពិធីកំណត់ស្គាល់ពេញវ័យ) ជាពិធីការសំខាន់បំផុតក្នុង
ជីវិតរបស់បុរស Dao Khau ម្នាក់ៗ។ វាក៏កំណត់ការធំដឹងក្តីរបស់មនុស្សមួយនាក់ក៏ដូច
ជាអះអាងនូវតួនាទីរបស់បុគ្គលបុរសនោះក្នុងសហគមន៍សង្គមផងដែរ។ ជនជាតិ
មួយចំនួនដូចជា Muong, Tay, San Chay ក៏មានពិធីបុណ្យពេញវ័យដែរ។ ប៉ុន្តែគេ
ត្រឹមតែធ្វើបុណ្យពេញវ័យសំរាប់អ្នកណាដែលចង់ធ្វើជាគ្រូសែន។ រីឯចំពោះជន
ជាតិ Dao នោះ វាជាចំណុចមួយដែលបុរស Dao ណាក៏ត្រូវអនុវត្តផងដែរ។ ចំពោះ
ជនរួមជាតិ Dao Khau បុរសពីអាយុពី១១ដល់១២បានធ្វើពិធីបុណ្យពេញវ័យ។
លោក Tan La U កម្មាភិបាលសារៈមន្ទីជនជាតិខេត្ត Lai Chau បានឲ្យដឹងថា៖
“ជនរួមជាតិ Dao Khau ជឿថា កូនប្រុសនិងពេញវ័យពេលពី១១ដល់១២ឆ្នាំ។ បន្ទាប់ពីពិថីពេញវ័យពួកគេអាចចូលរួមគ្រប់ការងារក្នុងសង្គម ក្នុងសហគមន៍ជន
រួមជាតិ Dao។ បើមិនរៀបចំបានពិធីគេមិនអាចមកវិញជាមួយជីដូនជីតាក្រោយ
ពីមរណៈភាពឡើយ។ ប៉ុន្តែក្នុងដំណើការរៀបចំពិធីបុណ្យសព អ្នកភូមិនឹង
រៀបចំបន្ថែមពិធីការតូចមួយទៀតដូចជាពិធីពេញវ័យសំរាប់អ្នកនោះ។”
ចំពោះជនរួមជាតិ Dao Khau បុរសដែលមិនទាន់បានរៀបចំពិធីពេញវ័យគឺ
មិនមានក្រមុំណាជ្រើសរើសជាប្តីឡើយ។ លោក Tan Kim Phu នៅទីរួមខេត្ត Sin Ho
ស្រុក Sin Ho ខេត្ត Lai Chau បានឲ្យដឹងថា៖
“នោះជាពិធីការសំរាប់កូនប្រុសទាំងឡាយ។ បន្ទាប់ពីពិធីពេញវ័យ អ្នកណា ដែលមានសមត្ថភាពធ្វើគ្រូសែននឹងបានទទួលស្គាល់ជាផ្លូវការហើយអាចធ្វើ
អាជីព។”
ទិវារៀបចំពិធីកំណត់ស្គាល់ពេញវ័យគឺជាពិធីបុណ្យរបស់សហគមន៍ជនរួមជាតិ
Dao ផងដែរ។ ភូមិទាំងមូលប្រមូលនៅគ្រួសាររបស់កូនប្រុសដែលឈានចូលពេញវ័យ
ដើម្បីអបអរសាទរ។ ហេតុនេះហើយធ្វើពិធីពេញវ័យចំណាយច្រើនណាស់។ គ្រួសារត្រូវត្រៀមរៀបចំពី២ដល់៣ឆ្នាំមុន។ លោក Tan Kim Phu បានឲ្យដឹងថា៖
“គ្រួសារត្រូវត្រៀមម្ហូបអាហារជាច្រើន។ ទិវាពេញវ័យត្រូវបានចាត់ទុកដូចជា
ទិវាបុណ្យរបស់ភូមិ។ គេត្រូវជ្រើសរើសពេលវេលាល្អ ត្រៀមម្ហូបអាហារកាប់
ជ្រូករាប់សិបក្បាលដើម្បីអញ្ចើញគ្រូមកសែនព្រេន។ ពីព្រោះនេះជាពិធីការ
សហគមន៍ក្នុងភូមិ អ្នកភូមិសុទ្ធតែមានវត្តមាននិងហូបចុកក្នុងរយៈពេល២ដល់
៣ថ្ងៃ។”
ពិធីការពេញវ័យនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ដល់៣ថ្ងៃ គ្រូសែននឹងរៀបចំ
តុសក្ការបូជា។ កូនប្រុសត្រូវបានបីទៅចំពោះមុខតុសក្ការបុជា ក្រោយពេលគ្រូសែន
បានធ្វើពិធីសែនព្រេនមក គេនឹងឲ្យកុមារានោះផ្ដួលខ្លួនទៅលើសំនាញ់ដែលបាន
ត្រៀមពីមុន។ បណ្ឌិត Vi Van An បានឲ្យដឹងថា ពិធីការនោះបានកត់សម្គាល់ការ
ធំដឹងក្តីរបស់កូនប្រុស Dao Khau។
“ប្រការនោះបានកត់សម្គាល់ការធំដឹងក្តីក្លាយទៅជាពលរដ្ឋជាផ្លូវការរបស់
ជនរួមជាតិ Dao Khau។ សំណាញ់នោះត្រូវបានធ្វើដូចជាសំណាញ់របស់ពីងពាង នៅ
ខាងក្រោមមានមនុស្ស៣ ៤នាក់ជួយលើក។ បន្ទាប់ពីពិធីនេះកូនប្រុសនឹងហូប
ចុកយ៉ាតិច។ ក្រោយនោះគឺពិធីថ្វាយចង្កៀង។”
ពិធីការកំណត់ស្គាល់ពេញវ័យនីមួយៗបានប្រព្រឹត្តទៅតាមចង្វាក់ជាតូរតន្ត្រី
របាំក្នុងពិធីការសាសនាដំបន់៕