|
ពិធីចុះបើករដូវកាលបង្កបង្កើនផលរបស់ជនរួមជាតិ Giay នាដើមឆ្នាំ (VOV) |
Vovworld-ជនរួមជាតិ Giay មានទស្សនាទានមេឃគឺខ្ពស់បំផុត មេឃបានបង្កើត
ឡើងសត្វផងទាំងពួងរាប់ទាំងប្រការល្អ ប្រការអាក្រក់ ទេវតាក៏នៅលើមេឃ ប៉ុន្តែ
ទេវតាភាគច្រើនបង្កើតឡើងប្រការល្អៗប៉ុណ្ណោះទេ។ រីឯអារក្សអ្នកតានៅឋានមនុស្ស
បានបង្កើតឡើងប្រការល្អអាក្រក់។ ហេតុនេះហើយក្នុងពិធីសែននេះគេក៏ធ្វើសក្ការ
បូជាទាំងមេឃ ទេវតានិងអារក្សអ្នកតាការពារភូមិ។ លោក San Chang ជនជាតិ Giay
នៅភូមិ Ta Van Giay ស្រុក Sapa ខេត្ត Lao Cai បានឲ្យដឹងថា៖
“ក្នុងពិធីនេះគេប្រមូលសែនអ្នកតាបង្កើតភូមិ។ ពិធីសែនដើម្បីបួងសួងសូមឲ្យ
មានរដូវអំណោយផលអភិវឌ្ឍន៍លត់លាស់និងមនុស្សមានសុខភាពល្អបរិបូណ៍។”
ដើម្បីត្រៀមរៀបចំឲ្យពិថីបុណ្យ បណ្ដាមន្ត្រីក្នុងភូមិមកផ្ទះគ្រួសារព្រឹទ្ធាចារ្សភូមិ
រៀបចំគ្រឿងសំណែន។ ពិធីបុណ្យត្រូវបានប្រព្រឹត្តទៅនៅវាលស្រែទូលាយនៅដើម
ភូមិ។ គ្រឿងសំណែនរួមមានទាមួយក្បាល មាន់មួយក្បាល ជ្រូកមួយក្បាល អង្កដើម្បី
ដាំបាយដំណើប។ លោក San Chang បានពន្យល់ថា៖
“គ្រួសារព្រឹទ្ធាចារ្សត្រូវត្រៀមរៀបចំដោយខ្លួនឯងគ្រឿងអលង្ការបស់នារីមួយ
សម្រាប់រួមមានម្លូស្លា អុសមួយអំរែក ស្មៅមួយអំរែកជាដើម។ តាមទស្សនាទានរបស់
ជនរួមជាតិ Giay អារក្សអ្នកតាមានមានំមានាងមកជួយការងារហេតុនេះហើយគ្រឿង
អលង្កាសំរាប់បណ្ដាមានំមានាងទាំងនោះ។ អូសដើម្បីអារក្សអ្នកតាដាំបាយ ម្លូស្លាក៏
ដើម្បីអ្នកតាទទួលទាន ស្មៅដើម្បីសេះរបស់ព្រះស៊ី។ ត្រូវមានពង់ស្ងោរទៀតផង។
ស្ងោររួចហើយជ្រលក់ព័ណ៌បៃតងក្រហមសំរាប់បណ្ដាមានំមានាងលេងសប្បាយ។”
បុណ្យ Roong pooc របស់ជនរួមជាតិ Giay បានរៀបចំពីម៉ោង៨ព្រឹក ខណៈដែល
ព្រះអាទិត្យបានឡើងខ្ពស់។ លោក Chang បានឲ្យដឹងថា ព្រឹទ្ធាចារ្សបានរៀបចំបុណ្យ។
រីឯគ្រូសែនបានស្លៀកពាក់ខោអាវព័ណ៌ខៀវសែនគ្រឿងសំណែលសំរាប់មេឃដីទេវតា
ស្រូវបួងសួងសូមឲ្យទេវតាថែទាំការពារដើម្បីរដូវអំណោយផល។
“គ្រូសែនអុធធូបបួងសួងអញ្ចើញព្រះមកតុសក្ការបូជា។ អញ្ចើញព្រះមកទទួលទាន
សាច់បាយដំណើបស្រារួចហើយតាមថែរក្សាឲ្យអ្នកភូមិកូនចៅសត្វស្រូវលត់លាត់។”
បន្ទាប់ពីផ្នែកពិធីការគឺផ្នែកបុណ្យ។ ក្នុងពិធីសែនដីស្រែដើមឆ្នាំរបស់ជនរួមជាតិ Giay
មានល្បែងលេងកំសាន្តដូចជាបោះដងទង់ ទាញព្រ័ទជាដើម។ ជាពិសេសល្បែងបោះ
ដងទង់និងទាញព្រ័ទជាល្បែងកំសាន្តចំនួន២មិនអាចខ្វះបាន ផ្សាភ្ជាប់នឹងជំនឿព្រលឹង
របស់ជនរួមជាតិ។ ល្បែងបោះដងទង់បានចាប់ផ្ដើមឲ្យផ្នែកបុណ្យ។ នៅកណ្ដាលបុណ្យ
បានដាក់ដងទង់មានរង្វង់មូលនៅលើចុង។ តាមទស្សនាទានរបស់ជនរួមជាតិ Giay នោះ
ក្នុងបុណ្យ roong pooc ត្រូវបោះបែករង្វង់នោះគឺឆ្នាំនោះភូមិទើបអភិវឌ្ឍន៍រកស៊ីបានល្អរដូវអំណោយផល។ លោក Hoang Van Ngan ជនជាតិ Giay នៅ Coc San ស្រុក Bat Xat ខេត្ត
Lao Cai បានឲ្យដឹងថា៖
“ជាធម្មតាគេធ្វើដងទង់ពីឬស្ស៊ីមានកំពស់១០ម៉ែត្រ មានឆ្នាំធ្វើដល់១៨ដល់១៩ម៉ែត្រ។
រង្វង់នៅខាងលើធ្វើតូច ទំហ៊ុំប្រមាណ៥០ដល់៦០ស៊ាំងទីម៉ែត្រ។ បោះយ៉ាងម៉េចដើម្បីបែក
រង្វង់នោះ ប្រសិនបើបោះមិនបែកគឺមិនសំណាងឡើយ។”
បុណ្យ roong pooc បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ។ បន្ទាប់ពីបញ្ចប់
ពិធីការសំខាន់ចំនួន២នៃបុណ្យសែនដីស្រែនោះ ប្រជាជននិងភ្ញៀវទេសចរណ៍ទាំងមូល
បានសម្របខ្លួនទៅលើឈុតសិល្បៈពោពេញអត្តសញ្ញាណជនជាតិដោយជនរួមជាតិ
Giay នៅដំបន់សម្ដែង។ លោក Tran Van Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ
Quang Kim ស្រុក Bat Xat ខេត្ត Lao Cai បានឲ្យដឹងថា៖
“តាមរយៈបុណ្យប្រជាជនត្រុវបានឃោសនាអប់រំអំពីរៀបរស់នៅវប្បធម៍ ប្រឡង
ប្រណាំងក្នុងផលិតកម្មក៏ដូចជាពលកម្ម។ តាមរយៈពិធីបុណ្យប្រជាជនយល់បានអំពី
សម្រស់ព្រលឹងអត្តសញ្ញាណរបស់ជីដូនជីតាពីមុនមកបង្កើតកំលាំងពលំសំរាប់គ្រួសារ
នីមួយៗអភិវឌ្ឍន៍សេដ្ឋកិច្ច។”
បញ្ចប់ពិធីបុណ្យបណ្ដាព្រឹទ្ធាចារ្សបានធ្វើពិធីបួងសួងបញ្ចុះដងទង់។ យុវជនខ្លាំងក្លា
២នាក់រួមជាមួយសត្វក្របី២ក្បាលដែលបានជ្រើសរើសពីមុនព្យួ៥ខ្សែលើវាលស្រែនិមិត្ត
រូបឲ្យរដូវផលថ្មីចាប់ផ្ដើម។ ពិធីបុណ្យមានអត្ថន័យដ៏ជ្រាលជ្រៅបង្ហាញនូវមោទនភាពអំពី
អត្តសញ្ញាណជនជាតិ ឆ្លុះបញ្ចាំងដ៏រស់រវើកនូវជីវភាពរស់នៅខាងវប្បធម៍ស្មារតីរបស់ជន
រួមជាតិ Giay៕