ពិធីបួងសួងសូមឲ្យមេឃភ្លៀងរបស់ជនជាតិ Lo Lo នៅដំបន់ខ្ពង់រាបថ្ម Dong Van


ពិធីបួងសួងសូមឲ្យមេឃភ្លៀងរបស់ជនជាតិ Lo Lo នៅដំបន់ខ្ពង់រាបថ្ម Dong Van - ảnh 1
ពិធីបួងសួងសូមឲ្យមេឃភ្លៀងរបស់ជនជាតិ Lo Lo នៅដំបន់ខ្ពង់រាបថ្ម Dong Van



        Vovworld-ជនជាតិ Lo Lo បានរៀបចំពិធីបួងសួងសូមឲ្យមេឃភ្លៀង​ដើម្បី​
បួងសួងសូមឲ្យទេវតាមកថែរក្សាឲ្យអាកាសធាតុអំណោយផល រដូវទទួលផល
ជីវភាពរស់នៅសម្បូរធូធារគ្រាន់បើ។ លោក Lo Sy Pao មេភូមិ Sung Pa A ទីរួម
ស្រុក Meo Vac ស្រុក Meo Vac បានឲ្យដឹងថា៖

        “ឆ្នាំណាអាកាសធាតុរីងស្ងួត ដល់ខែទី៣តាមច័ន្ទគតិគ្មានភ្លៀងគឺ​រៀបចំពិធី​
បុណ្យបួងសួងសូមឲ្យមេឃភ្លៀង។ ជាធម្មតាគឺថ្ងៃទី១៣ខែទី៣។ រៀបចំរួចរាល់​
មាន​មេឃភ្លៀងគឺប្រជាជនផលិតកម្មបាន។ ពិធីបុណ្យបានរៀបចំដោយ​ប្រជាជន
​រួមចំណែក។”

        ក្នុងពិធីបុណ្យនេះ ប្រជាជនក្នុងភូមិបានត្រៀមរៀបចំម៉ាន់មួយក្បាល ឆ្កែ២
​ក្បាល ដាវមួយជាឈើឬដែក ទឹកផឹកស្រាជាដើម។ គ្រឿងសំណែនមិនអាចខ្វះ​បាន
ស្គូរសំរិទ្ធនិងចាប៉ី Nhi ឡើយ។ ក្នុងឱកាសពិធីបុណ្យសក្ការបូជាមេឃ ពិធី​បុណ្យបួង
សួងសូមឲ្យមេឃភ្លៀងជនជាតិ Lo Lo បានប្រើស្គូរ Mo Danh (ស្គូរ​មេឃ)។ ក្រុមស្គូរ
នេះរួមមាន២គ្រឿង ស្គូរមេនិងស្គូរបា។ ផ្នែកនីមួយៗក្នុងពិធី​បុណ្យបួងសួងសូមឲ្យ
មេឃភ្លៀងត្រូវបានដំណើរការក្នុងរយៈពេលជិត២ម៉ោង។

        ពិធីបុណ្យចាប់ផ្ដើមនោះ អ្នកជួយការងារបានយកគ្រឿងសំណែន​ទៅ​កន្លែង
រៀបចំបុណ្យ។ អ្នកតាបួងសួងនឹងអញ្ចើញទេវតានៅគ្រប់ទិសទីមក​ថែរក្សា​ឲ្យអាកាស
ធាតុអំណោយផលឲ្យរដូវទទួលបានផល។ លោក Lo Sy Pao បានឲ្យ​ដឹងថា៖

        “ពិធីបួងសួងសូមឲ្យមេឃភ្លៀងបានរៀបចំនៅកណ្ដាលវាលស្រែ មិនធ្វើនៅ​ផ្ទះ
​ទេ និងគ្រួសារណាក៏ត្រូវមានវត្តមានដែរ។ ត្រូវស្លៀកពាក់សម្លៀកបំពាក់​របស់​ជនជាតិ
ខ្លួន។ ពេលធ្វើបុណញយត្រូវមានម៉ាន់ឆ្កែបាយដំណើបធូបជាដើម។ ក្នុង​ពេលបួងសួង
ត្រូវសូមឲ្យគ្រប់ទិសទីនិងសូមអ្នកតាលើមេឃ២នាក់។ អ្នកតាទាំង​ពីរ​នាក់នោះជាអ្នក
បង្កើតឡើងមនុស្សនិងជនជាតិជាភាតរៈហេតុនេះហើយត្រូវ​សូមអ្នកតាទាំងពីរនាក់
នោះ បើមិនសូមគឺគ្មានភ្លៀងឡើយ។”

        ទិវាប្រព្រឹត្តទៅពិធីបុណ្យសូមឲ្យមេឃភ្លៀងមិនមែនជាទិវាបុណ្យរបស់ជន​ជាតិ
Lo Lo ប៉ុណ្ណោះ ថែមទាំងជាទិវាបុណ្យរបស់ជនជាតិផ្សេងៗរួមរស់នៅ Ha Giang ទៀត
ផង។ នេះក៏ជាឱកាសជនរួមជាតិជួបគ្នាសំណេះសំណាលរឿង​គ្រួសារ​កូនចៅ
ផលិតកម្មចិញ្ចឹមដាំដុះទៀតផង។ អ្នកស្រី Can Thi Quy ភូមិ Sung Pa A ទីរួមស្រុក Meo
Vac បានឲ្យដឹងថា៖

        “គ្រួសារនីមួយៗនៅភូមិសុទ្ធតែស្ម័គ្រចិត្តរួមចំណែកឲ្យពិធីបុណ្យបួងសួង​សូមឲ្យ
មេឃភ្លៀង។ ទោះបីជាមិនមែនជាជនជាតិ Lo Lo ប៉ុន្តែរស់នៅដំបន់គឺ​គ្រួសារ​ណាក៏រួម
ចំណែកដែរ។ ពិធីបុណ្យត្រូវបានប្រជាជនរក្សាដើម្បីជំនាន់វ័​យ​ក្មេង​ស្គាល់អំពីប្រភព
ដើមនិងវប្បធម៍របស់ជនជាតិខ្លួន។”

        បន្ទាប់ពីផ្នែកពិធីការនោះ ប្រជាជនទាំងអស់បានអង្គុយនៅក្បែរកែវស្រាឆ្នាំង
Thang co រាំជុំវិញតុសក្ការបូជា។ ពេលនេះកំលោះក្រមុំជនជាតិ Lo Lo នឹង​សម្ដែង​ចង្វាក់
​ចម្រៀងប្រជាប្រិយ Te Phua, Te La, Ho La Teជាដើមស្ងើច​សសើរ​ស្រុកកំណើតទឹកដី
សុភមង្គលគូរស្រករ។

        ពិធីបុណ្យបួងសួងសូមឲ្យមេឃភ្លៀងរបស់ជនជាតិ Lo Lo ជាសកម្មភាព​ពិធី​បុណ្យ
ជំនឿមួយរបស់សហគមន៍ជនជាតិជាភាតរៈចំនួន២១ដែលកំពុងរួមរស់នៅខេត្ត Ha
Giang។ ពិធីបុណ្យបួងសួងសូមឲ្យមេឃភ្លៀងបង្ហាញនូវបំណងអំពីរដូវ​អំណោយផល
អាកាសធាតុអំណោយផលដើម្បីអ្នកភូមិរស់នៅធូធារសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ