ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang
VINH PHONG -  
(VOVWORLD) -ជារៀងរាល់ឆ្នាំ នៅភូមិស្រុករបស់ជន ជាតិ Xo Dang តែងតែប្រព្រឹត្តទៅសកម្មភាព វប្បធម៌ជាច្រើនដូចជា ពិធីបុណ្យសែនទេវតា ដែលក្នុងនោះលេច ធ្លោបំផុតគឺពិធីបុណ្យអំណរស្រូវថ្មី។ ពោរពេញទៅដោយសកម្មភាពសហគមន៍វិសេសវិសាល ពិធី បុណ្យនេះជាឱកាសដើម្បីអ្នកភូមិថ្លែងអំណរគុណចំពោះម្ចាស់ទឹកម្ចាស់ដីដែលបានប្រទានពូអាកាសធាតុអំណោយ ផល ជីវភាពសុខដុមរមនាប្រកបដោយសុភមង្គល។
ទិដ្ឋភាពអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang (រូបថតៈ The Duong) |
ពិធីបុណ្យអំណរស្រូវថ្មី (ឬអំណរបាយថ្មី) ជាពិធីបុណ្យសំខាន់ៗនិងធំបំផុតក្នុង ឆ្នាំរបស់ជនជាតិ Xo Dang នៅតំបន់ Tay Nguyen ។ ពិធីបុណ្យនេះតែងតែបានប្រ ព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃឡើងទៅ ដោយមានពិធីការពិសិដ្ឋជាច្រើនដើម្បីសែន ព្រេនទេវតា រួមទាំងមានសកម្មភាពរាំ ច្រៀងទៀតផងដែលធ្វើឲ្យបរិ យាកាសនៃពិធី បុណ្យកាន់តែមានអត្ថន័យវប្បធម៌ព្រលឹង។ ពីមុននេះ ពិធីបុណ្យអំណរស្រូវថ្មី ត្រឹមតែប្រព្រឹត្តទៅក្នុងវិសាលភាពគ្រួសារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ គឺបានក្លាយទៅជាពិធីបុណ្យ របស់សហគមន៍ទាំងមូលផងដែរ។ ដើម្បីត្រៀមរៀបចំឲ្យពិធីបុណ្យនេះ មុននោះមួយ សប្តាហ៍ ព្រឹទ្ធាចារ្យភូមិនឹងជួបជុំជាមួយអ្នកភូមិទាំងអស់នៅផ្ទះ Rong ដើម្បីប្រកាស ពេលវេលានិងបែងចែកការងារសម្រាប់សមាជិកនានាក្នុងភូមិ។ ជាធម្មតា នារីនឹងរ៉ាប់ រងការងារមេចុងភៅដោយត្រៀមរៀបចំអង្ករ ស្ពាយទឹក បេះបន្លែ បោសសំអាតផ្ទះ ហើយបុរសគឺទៅបរបាញ់សត្វព្រៃ កាប់អុស និងជុសជុលផ្ទះ Rong ឡើងវិញ។
ក្នុងពិធីបុណ្យ ព្រឹទ្ធាចារ្យភូមិជាអ្នកគ្រប់គ្រង់សកម្មភាពរួម និងតំណាងឲ្យពិធី បុណ្យថ្លែងអំណរគុណទៅដល់ទេវតាដែលបានប្រទានពរជូនអ្នកភូមិទាំងអស់គ្នា មានសេចក្តីសុខចម្រុងចម្រើន រដូវអំណោយផល។ លោកស្រី Luong Thanh Son អ្នកស្រាវជ្រាវវប្បធម៌ជនជាតិ Tay Nguyen បានឲ្យដឹងថា៖
“ពិធីអំណរបាយថ្មីតែងតែបានប្រព្រឹត្តទៅក្រោយរដូវអំណោយផល ពោលគឺ ដើមឆ្នាំសកល។ ក្រោយរដូវមួយ ទោះបីជារដូវនោះអំណោយផលឬផ្ទុយទៅវិញក៏ ដោយ ក៏ប៉ុន្តែអ្នកភូមិនៅរៀបចំពិធីអំណររដូវថ្មីដដែល ដើម្បីអំណរគុណម្ចាស់ទឹក ម្ចាស់ដីដែលប្រទានពរនូវសេចក្តីសុខជូនអ្នកភូមិ។ ប្រសិនបើឆ្នាំនោះមិអំណោយ ផលនោះគឺក្នុងការបួងសួងរបស់ព្រឹទ្ធាចា្យភូមិនឹងសូមឲ្យទេវតាព្រទានពររដូវ អំណោយផលសម្រាប់រដូវកាលថ្មី”។
ពិធីអំណរស្រូវថ្មីមិនត្រឹមតែជាពិធីបុណ្យរបស់សហគមន៍ជនជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់គ្រួសារនានាក្នុងភូមិត្រៀមរៀបចំពាងស្រាឆ្ងាញ់បំផុត ដុតក្រឡាននិងអាំងសាច់រួមជាមួយអ្នកភូមិទាំងអស់រៀបចំពិធីបុណ្យ។ ចំម៉ោងសែន គ្រួសារនានាក្នុងភូមិនឹងនាំគ្រឿងដំណែលទៅផ្ទះ Rong ដើម្បីរួមជាមួយព្រឹទ្ធាចា្យភូមិ ធ្វើពីធីសែន។ គ្រឿងដំណែលសម្រាប់សែនគឺតែងតែមានសាច់ជ្រូក បាយអង្ករស្រូវថ្មី ។ លោកស្រី Luong Thanh Son បានឲ្យដឹងថែមទៀតថា ៖
“ចំណុចពិសេសក្នុងពីធីបុណ្យគឺមិនអាចខ្វះសត្វកណ្តុរឡើយ។ តាមទស្សន ទានរបស់អ្នភូមិ ក្នុងពិធីបុណ្យ អ្នកភូមិទាំងអស់ត្រូវញាំសាច់កណ្តុរ ដើម្បីកុំឲ្យ កណ្តុរ បំផ្លាញ់ដំណាំ។ ប្រការនេះក៏ដូចជាក្តីបួងសួងរបស់ជនជាតិ Xo Dang ដែលសូម ទេវតាប្រទានពរនូវរដូវអំណោយផលមិនត្រូវសត្វបំផ្លាញ់ឡើយ”។
ក្នុងពិធីសែនប្រព្រឹត្តទៅនៅផ្ទះ Rong ព្រឹទ្ធាចារ្យភូមិនឹងបួងសួងសូមទេវតា ប្រទានពររដូវអំណោយផល អ្នកភូមិមានជីវភាពសុខសាន្តត្រាន។ បន្ទាប់ពីពិធី សែន អ្នកភូមិទាំងអស់បាននាំគ្នាជួបជុំនៅផ្ទះ Rong ដើម្បីពិសារស្រាពាងឆ្ងាញ់បំផុត។ អម ជាមួយក្តីសប្បាយរបស់អ្នកភូមិគឺជាសូរសម្លេងលានលឺរបស់គងឃ្មោះ និងសម្លេង របស់រនាត Klong put ។ ព្រឹទ្ធាចា្យភូមិ A Khao ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា ៖ តាមទស្សនទានរបស់ជនជាតិ Xo Dang ពិធីអំណរស្រូវថ្មី ជាឱកាសសម្រាប់ក្រុមគ្រួសារទាំងអស់ក្នុងភូមិរៀបចំពិធីមនុស្សពេញវ័យសម្រាប់យុបជន យុវនារី ហើយនេះក៏ជាឱកាសសម្រាប់គូស្រករស្វែងយល់ចិត្តគ្នាទៅវិញទៅមក។
“ក្នុងពិធីបុណ្យនេះ ភូមិទាំងអស់បានវាយគងឃ្មោះ និងអញ្ជើញគ្នាទៅផ្ទះ ពិសារបាយ និងដាំបាយក្នុងបំពង់ពកនិងបំពង់ Lo o។ ថ្ងៃនោះ អ្នកភូមិបានធ្វើតាម បញ្ជារបស់ព្រឹទ្ធាចា្យភូមិផងដែរ”។
ក្នុងរយៈពេលប៉ុន្មានថ្ងៃប្រព្រឹត្តទៅពិធីបុណ្យនោះ ព្រៃភ្នំ Tay Nguyen គឺលាន់លឺដោយសម្លេងគងឃ្មោះ សម្លេងច្រៀងសប្បាយរួមជាមួយល្បេងកំសាន្តប្រជាប្រិយ ដ៏សម្បូរបែប។ ក្រោយមក អ្នកភូមិបាននាំគ្នាវិត្រឡាប់ជាមួយការងារកសិកម្ម របស់ខ្លួនដោយក្តីជឿជាក់ទៅលើរដូវអំណោយផលជាមួយនឹងជីវភាពសុខសាន្ត ត្រានចំពោះគ្រួសារនិងភូមិស្រុករបស់ខ្លួន៕
VINH PHONG