ពិធីបុណ្យ Gau Tao - កន្លែងរឹតចំណងសាមគ្គីភាពរបស់សហគមន៍ជនជាតិ Mong នៅខេត្ត Ha Giang
(VOVWORLD) - ជនជាតិ Mong នៅខេត្ត Ha Giang មានពិធីបុណ្យនិងពិធីការប្រពៃណីដ៏ វិសេសវិសាលជាច្រើន ដែលក្នុងនោះត្រូវតែនិយាយដល់ “ពិធីបុណ្យលេងកំសាន្ត នៅតាមភ្នំក្នុងនិទាឃរដូវ” ដែលតាមភាសាជនជាតិ Mong ត្រូវបានហៅថា “Gau Tao”។ នេះជារូបភាពមួយនៃពិធីបុណ្យជំនឿដែលពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌ជនជាតិ Mong នៅពេលនិទាឃរដូវថ្មីនិងបុណ្យតេតមកដល់ ម្ដងៗ។
ជារឿយៗ ពិធីបុណ្យ Gau Tao ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ បុណ្យតេតតាមច័ន្ទគតិ ដើម្បីសែនអំណរគុណទេវតានិងព្រះធរណីដែលបាន ប្រទានពរជូនក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ ព្រមទាំងបួងសួងសុំឲ្យ អ្នកភូមិជនជាតិ Mong គ្រប់គ្នាក្នុងឆ្នាំថ្មី ទទួលបានរដូវអំណោយ ផល បសុសត្វ បសុបក្សីកកើតច្រើនឡើងៗ។ ជាពិសេស ប្ដីប្រពន្ធខ្សត់កូនតែងតែមកដល់ពិធី បុណ្យនេះដើម្បីសុំឲ្យឆាប់មានកូនផងដែរ។ លោក Vang Chan Giao ដែលជាអ្នកមានការយល់ដឹងជ្រៅជ្រះអំពីវប្បធម៌ជនជាតិ Mong នៅឃុំ Thanh Van ស្រុក Quan Ba ខេត្ត Ha Giang បានឲ្យដឹងថា៖ “ក្នុងអតីតកាល ពិធីបុណ្យនេះតែងតែត្រូវបានរៀបចំឡើងដោយប្ដីប្រពន្ធ ខ្សត់កូន។ ប្រសិនបើ មានកូនក្នុងនៅឆ្នាំបន្ទាប់នោះ គេនឹងប្រារព្ធធ្វើឡើងពិធី បុណ្យ Gau Tao ដើម្បីសែនអំណរគុណេទេវតាដែលបានប្រទានពរជូនពួកគេ។ គោលដៅមួយទៀត គឺចង់អញ្ជើញអ្នកភូមិមកជូនពរប្ដីប្រពន្ធនោះក៏ដូចជាអ្នកភូមិ ទាំងអស់ជួបតែសេចក្ដីសុខចម្រុងចម្រើន”។
ព្រឹទ្ធាចារ្យភូមិសែនអំណរគុណព្រះធរណី។ (រូបថត៖ VOV) |
ពិធីបុណ្យ Gau Tao មានផ្នែកពិធីការនិងផ្នែកពិធីបុណ្យ។ ដំបូងបង្អស់ គេ ជ្រើសរើសថ្ងៃល្អមួយ ហើយកាប់ដើមឈើមួយដើមមកដាំលើទីធ្លាទំនេរដែលគេ ហៅថា ដើម neu។ ជាធម្មតា គេដាំដើម neu មុនមួយសប្ដាហ៍ដើម្បីជូនដំណឹង ដល់បងប្អូនអំពីទីកន្លែងរៀបចំពិធីបុណ្យ។ លោក Vang Chan Giao បាននិយាយ អំពីបទដ្ឋានក្នុងការជ្រើសរើសដើម neu យ៉ាងដូច្នេះថា៖ “ដើម neu ត្រូវមានចុងហើយកាន់វាយ៉ាងណាឲ្យវាដួលតាមទិស ព្រះអាទិត្យរះ។ ដើម neu មានប្រវែងប្រមាណ៧ម៉ែត្រ ខាងលើព្យួរចង្កៀងគោមដើម្បីឲ្យ បងប្អូនក្នុងភូមិដឹងពីកន្លែងរៀបចំពិធីបុណ្យ។ ទី៣ មុនពេលដាំដើម neu នេះ ត្រូវត្រៀមរៀបចំមាន់ ស្រាហើយសុំព្រឹទ្ធាចារ្យភូមិឬមេភូមិមកសែនអំណរគុណទេវតានិង ព្រះធរណីសិន។ បន្ទាប់នោះ ចងភ្ជាប់នឹងចុងដើម neu នូវស្រាឬទឹកមួយដប និងស្រូវឬពោតមួយបាច់ ដែលតំណាងឲ្យភាពសម្បូរធូធារ ព្រមទាំងក្រណាត់ ក្រហមមួយផ្ទាំងដែលតំណាងឲ្យលាភសំណាង ទើបចាប់ផ្ដើមដាំដើម neu”។
ស្រូវនិងពោតត្រូវបានចង់ភ្ជាប់នឹងចុងដើម neu។ (រូបថត៖ VOV) |
បន្ទាប់ពីសម្រេចពិធីសែននិងដាំដើម neu រួចរាល់ គឺដល់ផ្នែកពិធីបុណ្យ។ កំលោះនានាក្នុងភូមិនឹងប្រជែងគ្នាឡើងដើម neu។ កំលោះណាដែលយកបាន ដបស្រា បាច់ស្រូវ និងផ្ទាំងក្រណាត់ក្រហមលើចុងឈើដំបូងគេ គឺមានន័យថា អ្នកនោះត្រូវបានទេវដា ប្រទានពរជ័យឲ្យមានសុខភាពល្អបរិបូរណ៍ និងសម្បូរ ធូធារពេញមួយឆ្នាំ។ លោក Vang Minh The កំលោះម្នាក់នៅឃុំ Thanh Van ដែលបានចូលរួមពិធីបុណ្យ Gau Tao ជាច្រើនលើកហើយ បានឲ្យដឹងថា៖ “ឆ្នាំនេះដោយសារតែជម្ងឺរាតត្បាត Covid-19 បានជាយើងមិនអាចរៀបចំ ពិធីបុណ្យបានឡើយ។ ប៉ុន្តែ ពិធីបុណ្យ Gau Tao ពិតជាពិធីបុណ្យគំរូ និងមានអត្ថន័យ ដ៏សែនសំខាន់របស់ជនជាតិ Mong ដែលជាទីកន្លែងសម្រាប់សំណាក់យុវជន យើងខ្ញុំលេងកំសាន្ត ហើយប្រកួតប្រជែងជាមួយគ្នា។ សង្ឃឹមថា ពិធីបុណ្យនេះ នឹងបន្តត្រូវបានថែរក្សាហើយរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យបងប្អូនមកជួបជុំ គ្នានិងអំណរសាទរឆ្នាំថ្មី”។
នាសព្វថ្ងៃ ពិធីបុណ្យ Gau Tao បានក្លាយទៅជាពិធីបុណ្យដ៏ធំមួយរបស់ បងប្អូនជនជាតិ Mong នៅខេត្ត Ha Giang ព្រមទាំងជាទីកន្លែងដើម្បីរឹតបន្តឹងថែម ទៀតនូវចំណងសាមគ្គីភាពរបស់ប្រជាជននៅទីនេះ៕