ពិធីសែនព្រេនអ្នកតាព្រៃនិងទម្លាប់ការពារព្រៃរបស់ជនជាតិ Pu Peo

ពិធីសែនព្រេនអ្នកតាព្រៃនិងទម្លាប់ការពារព្រៃរបស់ជនជាតិ Pu Peo - ảnh 1
ពិធីសែនព្រេនអ្នកតាព្រៃនិងទម្លាប់ការពារព្រៃរបស់ជនជាតិ Pu Peo


        Vovworld-ពិធីសែនអ្នកតាព្រៃរបស់ជនរួមជាតិ Pu Peo ជាពិធីបុណ្យមាន​តាំង
​ពីយូរមកហើយគង់វង្សនិងអភិវឌ្ឍន៍រួមជាច្រើនតំណរជាមួយជនជាតិ Pu Peo។
ពិធីបុណ្យក៏ជាជីវភាពខាងវប្បធម៍ជំនឿប្រជាប្រិយផ្សាភ្ជាប់នឹងជីវភាពរបស់ជន
រួមជាតិដែរ។ លោក Luu San Van សមាជិកក្រុមសម្រាំងស្រាវជ្រាវវប្បធម៍របស់
បណ្ដា​ជនជាតិខេត្ត Ha Giang បានឲ្យដឹងថា រួមជាមួយធម្មជាតិ​គោរពនិងការពារ​
ធម្មជាតិ បានជាគេចាត់ទុកព្រៃជាមិត្តផ្សាភ្ជាប់នឹងព្រៃការពារព្រៃជាទស្សនាទាន
យូរអង្វែង​របស់ជនរួមជាតិ Pu Peo។

        “ជនជាតិ Pu Peo មិនសាងសង់វត្តអារាមវិហារដូចជាជនជាតិ Kinh ឬជន​ជាតិ
ផ្សេងៗដទៃទៀតឡើយ ហេតុនេះហើយគេមានទស្សនាទានបណ្ដាអ្នកតាព្រះនឹង
ជួយពួកគេក្នុងគ្រាមានជំងឺនិងមានកើតសង្គ្រាម។ ទម្លាប់គោរពបូជាអ្នកតាព្រៃ
ដើម្បីថែរក្សាអ្នកភូមិមាន​សុខភាពល្អរកស៊ីមានផលរដូវអំណោយផលសត្វព្រៃមិន
រំខាននិងពិសេសគឺ​រក្សាព្រៃ។ ពិសេសគឺនៅភូមិមានជនរួមជាតិ Pu Peo រស់នៅ
នោះ ព្រៃបានរក្សា​មិន​កាប់ព្រៃឈើនិងរក្សាបានព្រៃ។”

ពិធីបុណ្យសែនព្រេនអ្នកតាព្រៃបានរៀបចំនាថ្ងៃទី៦ខែទី៦តាមច័ន្ទគតិពីព្រោះ
ជនរួមជាតិបានចាត់ទុកថា ថ្ងៃនោះជាថ្ងៃស្អាតបំផុតក្នុងឆ្នាំ មេឃដីពិសិដ្ឋណាស់។
ពិធី​សែនព្រេនបានត្រៀមរៀបចំម៉ត់ចត់និងគ្រួសារនីមួយៗសុទ្ធតែបានមានគ្រឿង
​សំណែនរបស់ខ្លួន។ លោក Trang Min Diu ជនជាតិ Pu Peo ឃុំ Sung Chang ស្រុក Yen
Minh បានឲ្យដឹងថា៖

“ក្នុងភូមិមានគ្រួសារទាំងប៉ុន្មានក៏សុទ្ធតែបានរួមចំណែកទិញសត្វពពេរមាន់
បាយស្រាមក​រៀបចំពិធីសែនព្រេនដែរ។ យើងហូបអ្វីគឺត្រៀមរៀបចំគ្រឿងនោះដើម្បី
សែនព្រេន​អ្នកតាព្រៃ។”

        ពិធីសែនព្រេនបានដំណើរការដោយជំហានចំនួន៤។ គ្រឿងសំណែនធ្វើ​សក្ការ
បូជា​អ្នកតាព្រៃរួមមានសត្វពពែរ១ក្បាលនិងមាន់២ក្បាល បាយដំណើប​ចំនួន២០ដុំបាន
រៀបចំនៅកន្លែងចំនួន២។​ មួយផ្នែករៀបដាក់តុ​សក្ការបូជា ផ្នែកមួយទៀតរៀបដាក់នៅ
ខាងក្រោម។ បន្ទាប់នោះជនរួមជាតិនឹងយក​សាច់​ធ្វើសក្ការៈបូជាលើកទី២និងជំហានទី
៣គឺចម្អិនឲ្យឆ្អិនដើម្បីបន្តធ្វើសក្ការៈបូជាអ្នក​តា​ព្រៃ។

រាល់ពាក្យបួងសួងក្នុងពិធីសែនព្រេនសុទ្ធតែបានបង្ហាញការគោរពដឹងគុណរបស់ជនរួម
ជាតិចំពោះអ្នកតាព្រៃអ្នកតាមេឃ អ្នកតាដីនិងអញ្ចើញគេមកពិធី​បុណ្យ​សែនព្រេននិង
ថែរក្សាឲ្យមនុស្សមានសុខភាពអាកាសធាតុអំណោយផល។ សែនព្រេនរួចរាល់
ព្រឹទ្ធាចារ្សនិងអ្នកភូមិបាននាំគ្នាទៅកាន់ដើមឈើធំបំផុតក្នុងព្រៃដើម្បីអុធធូបនិង
រាយការណ៍ជាមួយអ្នកតាព្រៃគឺពិធីសែនព្រេនបានសំរេច។ បន្ទាប់​នោះសុំអ្នកតាព្រៃ
ដើមពូជមួយចំនួនដើម្បីបងប្អូនជនជាតិ Pu Peo ដាំនៅ​លើដីទួលនៅទំនេរ។ លោក
Dang Ngu Hiep ប្រធានឃុំ Pho La ស្រុក Dong Van បានឲ្យដឹងថា៖

        “ពិធីសែនព្រេនអ្នកតាព្រៃជួយអភិរក្សរាល់តំលៃវប្បធម៍របស់ជនជាតិ Pu Peo
និងបញ្ជូនឲ្យជំនាន់វ័យគ្មេងទំលាប់នៃពិធីសែនព្រេន។​ បន្ទាប់ពីផ្នែកពិធី​ការ​នាពេល
ព្រឹកគឺដល់ផ្នែកបុណ្យដោយមានល្បែងលេងកំសាន្តប្រជាប្រិយ ប្រការ​នេះសំរាប់
ជំនាន់វ័យក្មេងរៀនរាល់បេតិកភ័ណ្ឌវប្បធម៍ដែលជីដូនជីតាបន្សល់ទុកមក។”

ពិធីសែនព្រេនបានប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃដោយបរិយាកាសសប្បាយ
រីករាយសាមគ្គីភាពរបស់បណ្ដាជនជាតិក្នុងឃុំ។ ក្រៅពីនោះនៅមានកម្មវិធីរាំ​ច្រៀង
​បទចម្រៀងប្រជាប្រិយ ច្រៀងឆ្លើយឆ្លងរបស់សិល្បករសិល្បការិនី​ប្រជាប្រិយ​របស់
ឃុំ បង្ហាញនូវជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ Pu Peo។ អ្នក​ស្រី Cung Thi May
ភូមិ Chung Chai ឃុំ Pho La ស្រុក Dong Van បានចែក​រំលែក​ថា៖

        “បានចូលរួមពិធីបុណ្យរបស់ជនជាតិខ្លួន នាងខ្ញុំសប្បាយរីករាយណាស់។ ដោយ​
មោទនភាពអំពីជនជាតិ Pu Peo របស់ខ្លួនដែលត្រូវបានរដ្ឋយកចិត្តទុកដាក់ដល់​ការ​រក្សា
ផ្នែកវប្បធម៍របស់ជនជាតិ។”

        មិនត្រឹមតែមានកត្តាព្រលឹងប៉ុណ្ណោះ ពិធីសែនព្រេនអ្នកតាព្រៃបានរំលឹកជន​គ្រប់
រូបឲ្យចេះការពារព្រៃក៏ដូចជារក្សាសម្រស់ធម្មជាតិរបស់ដំបន់ព្រៃភ្នំ Ha Giang។ ដោយ
មានតំលៃជ្រាលជ្រៅអំពីខាងស្មារតី ពិធីសែនព្រេនអ្នកតាព្រៃបានអះអាង​នូវ​​តួនាទី
របស់សហគមន៍បណ្ដាជនជាតិវៀតណាមជានិច្ចកាលសម្របខ្លួននិង​ផ្សាភ្ជាប់នឹង
ធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ