ពិធីអំណរឆ្នាំថ្មីរបស់ជនរួមជាតិ Mong

ពិធីអំណរឆ្នាំថ្មីរបស់ជនរួមជាតិ Mong - ảnh 1
ពិធីអំណរឆ្នាំថ្មីរបស់ជនរួមជាតិ Mong (vietbao.com)

        Vovworld-ជាធម្មតាពិធីអំណរឆ្នាំថ្មីរបស់ជនរួមជាតិ Mong បានប្រព្រឹត្តទៅ
បន្ទាប់ពី​គេ​បញ្ចប់រដូវប្រមូលផលនៅអំឡុងខែវិច្ឆិកា មុននឹងបុណ្យចូលឆ្នាំថ្មី
សកល​របស់ជនជាតិ Kinh ប្រមាណ១ខែ។ ក៏ដូចជាជនរួមជាតិផ្សេងៗ បុណ្យ
តេត​ប្រពៃណី​របស់ជនរួមជាតិ Mong ក៏មានចរិតលក្ខណៈវិសេសវិសាលនិងមុខ
ម្ហូបគួរឲ្យ​ទាក់​ទាញដែរ។ នុំ Day ជាមុខម្ហូបមិនអាចខ្វះបានក្នុងបុណ្យតេតរបស់
ជនរួមជាតិ Mong។ មុខម្ហូបនេះបង្ហាញនូវបំណងប្រាថ្នាអំពីជីវភាពសម្បូរុងរឿង
និងសុភមង្គលរបស់បណ្ដាកសិករដែលបានធ្វើការស្រែចម្ការពេញមួយឆ្នាំ។ ក្នុង
ឱកាស​បុណ្យ​តេត គ្រួសារណាក៏ខំធ្វើនំឲ្យច្រើន ដើម្បីទុកសំរាប់គ្រួសារទទួល
ទានផង ទទួល​ភ្ញៀវនិង​ជូនសាច់ញាត្តិផង។ បរិយាកាសគ្រួសារជួបជុំគ្នាធ្វើនំអ៊ូអរ
សប្បាយ។ បុណ្យ​តេតក៏ជាឱកាសដើម្បីនារី Mong បានបង្ហាញថ្វីដៃធ្វើស្រាធ្វើនំ
ពោតដែរ។ លោកស្រី Tran Thu Thuy ប្រធានការិយាល័យអប់រំសារមន្ទីជនជាតិ
វិទ្យាវៀតណាម​បាន​ឲ្យ​ដឹងថា៖

        “ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ជនរួមជាតិ Mong ធ្វើពិធីបូជាមាន់មួយ​ក្បាល ជាសត្វ
ពិសិដ្ឋិរបស់ជនរួមជាតិ Mong។ បន្ទាប់នោះ ដើម្បីមានសំណាងគេបានយកឈាម
និងស្លាបមាន់បិទលើតុសក្ការបូជាទេវតា​គ្រួសារ ខ្មោចទ្វានិងចង្ក្រានក៏ដូចជា
ឧបករទាំងអស់ក្នុងគ្រួសារ។”

        បំណងប្រាថ្នារបស់ជនរួមជាតិ Mong ក្នុងនាទី​ឆ្លងចូលឆ្នាំថ្មីដ៏សាមញ្ញជិត
ស្និទ្ធ។​គេបួងសួងសូមឲ្យមានសុខភាពល្អបរិបូរសន្តិភាពនិងស្រូវនៅស្រែកាំ
ជណ្ដើរទទួលបានភោគផល។ ក្នុងពេលនិយាយដល់បុណ្យ​តេតរបស់ជនរួមជាតិ
Mong មិនអាចមិននិយាយដល់ប្រការត្រូវតមឡើយ។ លោក​ស្រី Tran Thu Thuy បានឲ្យដឹងបន្ថែមទៀតថា៖

        “ក្នុងរយៈពេល៣ថ្ងៃបុណ្យតេត ជនរួមជាតិ Mong តមមិនឲ្យអ្នកដទៃចូល​ក្នុង
ផ្ទះដូចជាតមមិនហូបបន្លែទេ ដោយសារខ្លាចថាត្រូវពិសារបន្លែពេញ​មួយ​ឆ្នាំ។ ផ្ទះ
របស់ជនជាតិ Mong មានទ្វាចំនួន២។ ក្នុង៣ថ្ងៃបុណ្យតេត ជនរួមជាតិ Mong មិន
ឲ្យចូលតាមទ្វាមុខឡើយពីព្រោះថា​ ទ្វាមុខជា​កន្លែង​ធ្វើ​សក្ការបូជាខ្មោចទ្វា គេចេញ
ចូលដោយទ្វាច្រក។ បន្ទាប់ពី៣ថ្ងៃទើបគេ​ដក​​ម៉ែកស្លឹកឈើព្យួរនៅមុខផ្ទះចេញ ពេលនោះទើបភ្ញៀវអាចចូលផ្ទះបាន។”

        បន្ទាប់ពីរៀបចំពិធីបុណ្យក្នុងគ្រួសារនោះ ជនរួមជាតិ Mong បានចាប់ផ្ដើម​ចេញ​
ទៅ​ក្រៅនិងរៀបចំបុណ្យ។ នៅកន្លែងជាច្រើន គេដោតដងទង់​លើ​វាល​ដីទូលាយជា
កន្លែងដែលរៀបចំសកម្មភាពសិល្បៈនិងលេងកំសាន្ត។ ជនរួមជាតិ Mong បានរៀបចំ
សកម្មភាព​វប្បធម៍​សិល្បៈពោពេញទៅដោយអត្តសញ្ញាណប្រពៃណីជនជាតិដូចជា
ចោល Pao រាំ​ខែន រាំឆ័ត្រជាដើម។ ល្បែងលេងកំសាន្តដ៏ល្បីឈ្មោះ Papao បាន​ទាក់
ទាញមនុស្សជាច្រើនចូលរួម។​ កូនបាល់ Papao ត្រូវបានធ្វើពីក្រណាត់ ត្រូវ​បាន​ប្រគល់
ឲ្យគ្នាទៅវិញទៅមក​រវាងក្រុម​បុរស​និងក្រុម​នារី។ ដំបូងកូនបាល់ Papao ត្រូវ​បានបោះ
ទៅលើខ្ពស់ បន្ទាប់នោះវាត្រូវបាន​សមាជិក​របស់ក្រុមផ្សេងចាប់យក។ កូនបាល់
Papao បានហោះទៅរកការតភ្ជាប់​បណ្ដា​គូរលេងល្បែងក្នុង​ភាព​ត្រូវរ៉ូវចិត្តគ្នា។ ពិធី
បុណ្យមិនត្រឹមតែនាំមកនូវ​បរិយាកាស​សប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជាឱកាស
សំរាប់​កំលោះ​ក្រមុំស្វែងយល់គ្នា​ទៀតផង។ គូរស្រករជាច្រើនបានចាប់ផ្ដើមសេចក្តី
ស្នេហ៍របស់គេក្នុង​ប៉ុន្មាន​​ថ្ងៃ​ដើមឆ្នាំថ្មីដូច្នេះ។ លោកស្រី Tran Thu Thuy បានឲ្យដឹង
ថែមទៀតថា៖

        “ក្នុងប៉ុន្មានថ្ងៃបុណ្យនេះ កំលោះក្រមុំអាច​ស្វែង​យល់​តាមរយៈលេងល្បែងកំសាន្ត
ប្រជាប្រិយទៀតផង។ ក្នុងទិវា​បុណ្យ កំលោះ​​រាំខែន ក្រមុំរាំច្រៀង។ នេះក៏ជាឱកាស
ដើម្បីកំលោះក្រមុំស្វែង​យល់​គ្នានិងប្រសិនបើគេស្រឡាញ់គ្នាអាចឈានទៅរៀបការ។”

        ចំពោះជនរួមជាតិ Mong នោះ បុណ្យតេតជាឱកាសត្រូវបានរងចាំបំផុត ជា​ពេល​វេលាដើម្បីគេសំរាកក្រោយ១ឆ្នាំធ្វើពលកម្មដ៏នឿយហត់លំបាក។ រួមជា​មួយ​ជនជាតិ
​ជា​ភាតរៈទាំង៥៤នោះ ភាពវិសេសវិសាលក្នុងពិធីបុណ្យចូលឆ្នាំថ្មី​របស់ជនរួមជាតិ
Mong បានរួមចំណែកបង្កើតឡើងនូវអត្តសញ្ញាណវប្បធម៍ដ៏​សម្បូរបែបពហុបែបរបស់​មនុស្សវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ