(VOVworld)-រួមជាមួយការស្នាក់នៅតាមវាលសណ្តទន្លេ Cuu Long ជនរួមជាតិខ្មែរ នៅតែបន្តកេរិ៍្តតំណែលពីខឿនវប្បធម៌អង្គរ អរិយធម៌ស្រូវទឹករួមទាំងទំនៀមទំលាប់ នៃជីវភាពរបស់នៅរបស់ជនជាតិចិនភាគតិច ជនជាតិចាមដែលបង្កើត ឡើងនូវ វប្បធម៌ដោយឡែករបស់ខ្លួន។ ចំពោះជនជាតិខ្មែរ គេមានឃ្លាំង ឧបករណ៍ភ្លេង
វិសេស វិសាលជាច្រើននិងសម្បូរបែប។ ក្នុងនោះ ភ្លេងពិណពាទ្យ ជាប្រភេទភ្លេង មានតម្លៃវប្បធម៌ដោយឡែករបស់ជនរួមជាតិខ្មែរ Nam Bo។
|
គងវងតូច |
ភ្លេងពិណពាទ្យជាវង់តន្រ្តីប្រពៃណីរបស់ជនជាតិខ្មែរ Nam Bo ។ នៅពេលវង់
តន្ត្រីនេះប្រគុំម្ដងៗឮសូរសំនៀងខ្លាំងស្រួយពីរោះរណ្តំហើយត្រូវបានគេប្រើ ប្រាស់
ជាសំខាន់សម្រាប់ប្រគុំកំដរក្នុងពិធីបុណ្យប្រពៃណីជាតិ, ប្រពៃណីព្រះពុទ្ធ សាសនា,
កំដរក្នុងវង់របាំបុរាណ, ល្ខោនបុរាណ,ឬកំដរក្នុងពិធីបុណ្យសពជាដើម។ភ្លេងពិណ
ពាទ្យ ជាវង់តន្ត្រីមួយដែលមានឧបករណ៍ ៥ មុខសំដៅបង្ហាញនូវ ទឹកចិត្តរបស់
ប្រជាជនខ្មែរចំពោះទេវតា ចំពោះធម្មជាតិនិងចំពោះមនុស្ស។ វត្ត អារាមទាំងតូច
ទាំងធំរបស់ជនជាតិខ្មែរ សុទ្ធតែមានវង់ភ្លេងពិណពាទ្យ។ លោក Ly Danh នៅទីក្រុង
Soc Trang បានឲ្យ ដឹងថា៖
“ដោយទទួលបានការយកចិត្តទុកដាក់របស់រដ្ឋ ដូច្នេះ ជីវភាពរស់នៅរបស់ ប្រជាជនក៏គ្រាន់បើជាង។ឥឡូវនេះ នៅវត្តណាក៏មានវង់ភ្លេងពិណពាទ្យសម្រាប់
ទុកលេង កំដរពិធីបុណ្យនានាក្នុងវត្តផ្ទាល់ឬក្នុងភូមិស្រុកផងដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំក៏បានបើកថ្នាក់សិក្សាសម្រាប់យុវជនដែលស្រឡាញ់ជក់ចិត្តនឹងប្រភេទ
តន្ត្រីនេះ”។
|
ឧបករណ៍ភ្លេងរនាតឯក |
ក្នុងចំណោមឧបករណ៌តន្ត្រីនៃវង់ភ្លេងពិណពាទ្យនេះ ឧបករណ៍សំខាន់
បំផុតគឺរនាតឯកដែលបានប្រគុំជាមួយ ស្គរធំពីរ សំភោរ ស្រឡៃ និង គង់វង់ធំ ទើបបង្កើតឡើងនូវសំនៀងតន្ត្រីមានសុក្រិតភាពពេញលេញ។ ភ្លេងពិណពាទ្យ មានលក្ខណៈខុសប្លែកដោយឡែកជាមួយនឹងឧបករណ៍ភ្លេងប្រពៃណីដទៃ ដែល
ទាម ទារឲ្យតន្ត្រីករម្នាក់ៗត្រូវយល់ច្បាស់អំពីចង្វាក់តន្ត្រីនៃវប្បធម៌ខ្មែរ។ សិល្បៈ
ករ Ly Phat ជាអ្នកធ្វើឧបករណ៍ភ្លេងពិណពាទ្យម្នាក់នៅទីក្រុង Soc Trang បានឲ្យ
ដឹងថា៖
“ខ្ញុំចេះផលិតឧបករណ៍ភ្លេងពិណពាទ្យបាន២០ឆ្នាំហើយ។ ពោលគឺអាយុៈ ១៥ឆ្នាំខ្ញុំបានចេះធ្វើហើយ។ ដើមឡើយធ្វើមិនទាន់ស្អាតទេ ប៉ុន្តែនៅព្យាយាមធ្វើ
យូរៗទៅក៏ស្អាតជាង។ ប៉ុន្តែត្រូវចេះលេងភ្លេងទើបចេះធ្វើឧបករណ៍ភ្លេងដែរ”។
ភ្លេងពិណពាទ្យរបស់ជនជាតិខ្មែរមានលក្ខណៈវិសេសវិសាលនិងតម្លៃ
សិល្បៈខ្ពស់ ប៉ុន្តែចង់ប្រើប្រាស់ស្ទាត់ជំនាញប្រភេទឧបករណ៍នេះគឺទាមទារឲ្យ សិល្បៈករម្នាក់ៗយល់ច្បាស់នូវរបៀបប្រគំតន្ត្រី ស្រឡាញ់ការច្នៃប្រឌិត ដែល ទើបនឹងសម្តែងបានល្អ។ នាបច្ចុប្បន្ន នៅទីវត្តអារាមរបស់ជនជាតិខ្មែរ Nam Bo
សុទ្ធតែ មានក្លឹប មានថ្នាក់រៀនរបៀបលេងឧបករណ៌ពិណពាទ្យសម្រាប់ប្អួនៗ
កុមារ។ ប្អូន Lam Quyet Thang ដែលកំពុងរៀនចង្វាក់តន្ត្រីប្រពៃណីខ្មែរក្នុងវត្ត
Dơi នៅខេត្ត Soc Trang បានឲ្យដឹងថា៖
“ប្អូនរៀនភ្លេងពិណពាទ្យបានរយៈពេល៣ឆ្នាំហើយ។ ពេលកំសាន្តនៅវត្ត ប្អូនជក់ចិត្តនឹងវង់ភ្លេងនេះអញ្ជឹងបានសូមគ្រូរៀន។ពេលរៀនដំបូងគឺពិបាកណាស់ ប៉ុន្តែប្អូនព្យាយាមរៀន បន្ទាប់នោះឃើញថាស្រួលជាងបន្តិច។ ដំបូងរៀន ដៃមិន
ទាន់ស្ទាត់ទេ ប៉ុន្តែរៀនយូរៗទៅដៃដូចរហ័សរហូនជាង”។
ភ្លេងពិណពាទ្យត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ជនជាតិខ្មែរ
Nam Bo។ វង់ភ្លេងពិណពាទ្យបានក្លាយទៅជានិមិត្តរូបនៃបរិយាកាសវប្បធម៌រស់
រវើស និងជាព្រលឹងក្នុងជីវភាពវប្បធម៌របស់ជនជាតិខ្មែរ។ ជនជាតិខ្មែរមានពាក្យ
ស្លោកថា “កូនក្មេងខ្មែរចេះរាំ ចេះច្រៀងមុននឹងចេះអាន ចេះសរសរ” សំដៅបញ្ជាក់នូវឥទ្ធិពលយ៉ាងជ្រាលជ្រៅរបស់តន្ត្រីក្នុងជីវភាពរស់នៅស្មារតីរបស់ជន
ជាតិខ្មែរ Nam Bo ផងដែរ៕