រក្សាលក្ខណៈស្រស់ស្អាតនៃសម្លៀកបំពាក់របស់បងប្អូនជនជាតិ Cao Lan ខេត្ត Quang Ninh

(VOVWORLD) - Cao Lan ជាក្រុមមួយក្នុងចំណោមក្រុមចំនួន២នៃជនជាតិ San Chay (រួម មាន Cao Lan និង San Chi) ដែលរស់នៅតាមខេត្តភូមិភាគខាងជើងមួយចំនួន។ នៅខេត្ត Quang Ninh បងប្អូនជនជាតិ Cao Lan នៅតែថែរក្សាសម្លៀកបំពាក់ របស់ជនជាតិខ្លួន ដើម្បីនៅពេលទទួលអំណរបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យទាននានា គេ តែងតែស្លៀកពាក់សម្លៀកបំពាក់បែបនេះ ដើម្បីច្រៀងរាំ លេងកំសាន្តដោយក្ដី សប្បាយរីករាយ។

រក្សាលក្ខណៈស្រស់ស្អាតនៃសម្លៀកបំពាក់របស់បងប្អូនជនជាតិ Cao Lan ខេត្ត Quang Ninh - ảnh 1សម្លៀកបំពាក់ប្រចាំថ្ងៃរបស់នារីជនជាតិ Cao Lan។ (រូបថត៖ langvietonline.vn)
ចំពោះជនជាតិ Cao Lan នៅស្រុក Ba Che ខេត្ត Quang Ninh នៅពេល ច្រៀងឆ្លើយឆ្លងគ្នានៅក្នុងបុណ្យចូលឆ្នាំថ្មីឬពិធីបុណ្យផ្សេងៗ គេតែងតែស្លៀក ពាក់សម្លៀកបំពាក់ប្រពៃណី។ អ្នកស្រី Vi Thi Tuyen នៅការិយាល័យវប្បធម៌ ស្រុក Ba Che បានឲ្យដឹងថា៖ “សម្លៀកបំពាក់របស់ជនជាតិ Cao Lan មានក្បូរក្បាច់រចនាដ៏ពិសេស ដោយឡែកណាស់ មានទាំងរូបភាពផ្កាភ្ញី ដើមឈើ ព្រះអាទិត្យ មានទាំងរូបភាព មនុស្សធ្វើកាបង្កបង្កើនផល ធ្វើស្រែចម្ការ ដែលផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ពួកគេ។ ចំណែកក្បូរក្បាច់នៅតាមចម្រៀកអាវមានរូបការ៉េនិងរូបផ្កាយ។ ផ្កាយនៅក្នុងទំនុកចម្រៀងថា លើផ្ទៃមេឃ អូនជាផ្កាយស្អាតបំផុត។ ចំណែករូប ការ៉េជានិមិត្តរូបនៃផ្ទៃដី។ មានន័យថា មេឃដីប្រសព្វគ្នា”។
លក្ខណៈមួយទៀតគឺសម្លៀកបំពាក់របស់នារីជនជាតិ Cao Lan នៅស្រុក Ba Che មានភាពខុសប្លែកនឹងជនជាតិ Cao Lan នៅខេត្ត Yen Bai Tuyen Quang ព្រមទាំងមានលក្ខណៈស្រដៀងគ្នាជាច្រើននឹងជនជាតិ Cao Lan នៅ Bac Giang។ សិប្បករ Luc Van Binh នៅឃុំ Thanh Son បានឲ្យដឹងថា សម្លៀក បំពាក់ពេញលេញមួយឈុតរបស់នារី Cao Lan រួមមានអាវផាយខាងក្រៅមួយ គ្រឿង អាវអៀមខាងក្នុងមួយគ្រឿង សំពត់ត្រូវបានត្បាញដោយក្រណាត់ដើមត្រុំ ហើយពាក់កន្សែងលើ ក្បាល។ សិប្បករ Luc Van Binh ឲ្យដឹងថែមទៀតថា៖ “នៅលើសម្លៀកបំពាក់របស់ជនជាតិ Cao Lan ក្បូរក្បាច់រចនានិងលំនាំ ទាំងអស់សុទ្ធតែជានិមិត្តរូបនៃសត្វពិសិដ្ឋមួយចំនួន។ នៅខាងក្រោយមានលំនាំ សត្វមាន់ សត្វសះ ហើយមានលំនាំជានិមិត្តរូបនៃរដូវអំណោលផលដែលត្រូវ បានបង្ហាញនៅលើសម្លៀកបំពាក់របស់នារី។ អាវគឺជាអាវផាយ។ ក្រៅពីអាវ ផាយ នារីស្លៀកពាក់សំពត់ មិនត្រូវស្លៀកពាក់ខោជើង២ទេ។ ចំពោះអាវខាង ក្រៅ គេពាក់ខ្សែក្រវ៉ាត់ មាន២ប្រភេទ មួយគឺខ្សែក្រវាត់ពណ៌ខៀវ មួយទៀតគឺ ពណ៌លឿងឬពណ៌ត្នោត”។
រក្សាលក្ខណៈស្រស់ស្អាតនៃសម្លៀកបំពាក់របស់បងប្អូនជនជាតិ Cao Lan ខេត្ត Quang Ninh - ảnh 2
តាមទំនៀមទំលាប់របស់ជនជាតិ Cao Lan នៅ Ba Che ចំពោះកូនក្រមុំ នៅពេលរៀបការ ត្រូវតែមានអាវអៀម។ ប្រសិនបើនៅពេលរៀបការតែគ្មានអាវ អៀម គឺត្រូវបានចាត់ទុកថា ជាស្ត្រីរៀបការម្ដងទៀត ដូច្នេះអាវអៀមនេះមានសារ សំខាន់ណាស់។ ជាធម្មតា ស្ត្រីមិនចាំបាច់ពាក់អាវអៀមទេ មានតែអាវនៅខាង ក្នុងប៉ុណ្ណោះ ប៉ុន្តែចំពោះកូនក្រមុំដែលទើបមកដល់ផ្ទះប្ដី គឺត្រូវបង្ខំឲ្យមានអាវ អៀមជាក់ជាពុំខាន។ គេមើលអាវអៀមរបស់កូនក្រមុំ គេនឹងដឹងថាកូនក្រមុំយ៉ាង ដូចម្ដ៉េច។ កូនក្រមុំណាគ្មានអាវអៀម ត្រូវបានចាត់ទុកថា ជាស្ត្រីរៀបការម្ដងទៀត។
ក្នុងពេលជាមួយគ្នានោះ សំពត់របស់នារីជនជាតិ Cao Lan ត្រូវបានដេរ យ៉ាងសាមញ្ញ ដោយទូលាយបន្តិចនៅខាងក្រោម ដើម្បីជួយឲ្យអ្នកពាក់ដើរបាន ងាយស្រួលជាង។ សំពត់ជាធម្មតាមានពណ៌ត្រុំ ហើយវែងដល់កំភួនជើង។ មាន ខ្សែក្រវ៉ាត់មួយ ដែលត្រូវបានចងតឹងភ្ជាប់នឹងចង្កេះ។
ដូចនឹងជនជាតិផ្សេងៗមួយចំនួន សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Cao Lan នៅស្រុក Ba Che ខេត្ត Quang Ninh នាបច្ចុប្បន្ន ភាគច្រើនត្រូវបាន មនុស្សគ្រប់រូបប្រើប្រាស់ក្នុងពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី ពិធីរៀបអាពាហ៍ ពិពាហ៍ឬកម្មវិធីសម្ដែងសិល្បៈរបស់ភូមិឃុំតែប៉ុណ្ណោះ។ មកដល់ស្រុក Ba Che ក្នុងប៉ុន្មានថ្ងៃនេះ គ្រាន់តែមើលលើសម្លៀកបំពាក់របស់ស្ត្រី គឺអាចស្គាល់ជនជាតិ Cao Lan បានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ