រក្សាសិល្បៈត្បាញកាផារបស់ជនជាតិ Chu Ru

(VOVworld)-សម្រាប់បណ្តាជនជាតិ​នៅតំបន់ Tay Nguyen ក្នុងនោះមានជនជាតិ
Chu Ru វិញ កាផាជាប្រដាប់ជិតស្និទ្ធជាមួយអ្នកភូមិក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ចំពោះពួកគេ កាផាបង្កប់ក្នុងនោះនូវកត្តាវប្បធម៌និងមនោសញ្ចតនារបស់ខ្លួនអំពី
ធម្មជាតិ អំពីជីវភាពប្រចាំថ្ងៃទៀតផង។

        មកដល់តំបន់ Tay Nguyen យើងតែងតែប្រទះឃើញជនចាស់ជរា បុរស
នារី និងកុមារស្ពាយកាផាលើខ្នងទៅធ្វើស្រែចំការៗឬទៅផ្សារ។ សម្រាប់ជនជាតិ
Chu Ru កាផាមិនត្រឹមតែជាប្រដាប់ប្រើប្រាស់ជិតស្និទ្ធជាមួយគេប៉ុណ្ណោះទេ ថែម
ទាំងជា ផលិតផលសិល្បៈដែលបានហៅថា “កាផាផ្កា” ដោយសារវាបានតែង
លំអដោយ ក្បូរក្បាច់រចនាចេញពីបាតដៃប៉ិនប្រសពរបស់អ្នកភូមិ។

រក្សាសិល្បៈត្បាញកាផារបស់ជនជាតិ Chu Ru - ảnh 1
សិប្បករ Ya Hieng ជាជន ឈានមុខក្នុងការមរតករបរប្រពៃណីរបស់ជនជាតិ Chu Ru សម្រាប់ជំនាន់វ័យក្មេង


        ដើម្បីត្បាញបានកាផាមួយ ជាពិសេសគឺកាផាផ្កានោះ ជនជាតិ Chu Ru ត្រូវ
រៀបចំឲ្យបានមត់ចត់ពីការជ្រើសរើសវត្ថុធាតុដើមទៅដល់ការរចនាក្បូរក្បាច់លើ
ផលិតផល។។ វត្ថុធាតុដើមសម្រាប់ត្បាញកាផាគឺដើម lo o ដើមផ្តៅ ដើម Sim
ព្រៃរួម ទាំងសំបកដើមឈើដទៃមួយចំនួន។ ជនជាតិ Chu Ru មានទម្លាប់យកព័ណ៌
ធម្មជាតិ របស់បន្ទះប្ញស្ស៊ី ឬ Lo o ដើម្បីបង្កើតក្បូរក្បាច់លើដងកាផា។ បន្ទាប់ពី
ត្បាញរួចហើយ កាផានឹងបានព្យួរនៅក្រោមពិដានផ្ទះបាយដើម្បីកាផាប្រែពណ៍
ស្អាត។ លោក Nguyen Van Duc ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយដែល
កំពុងជ្រើសរើសទិញឲ្យខ្លួន កាផាមួយបានចែករំលែកថា៖

        “នៅតំបន់ជនជាតិមួយចំនួន ដូចជានៅតំបន់ភ្នំភាគខាងជើង កាផាត្រូវបាន
ត្បាញ់យ៉ាងសាមាញ្ញមិនឃើញតូបតែងលំអរក្បូរក្បាច់អ្វីៗឡើយ ប៉ុន្តែកាផារបស់
ជន ជាតិ Chu Ru វិញនៅ Tay Nguyen កឺត្រូវបានត្បាញ់យ៉ាងស្អាតណាស់”។

        អ្នកស្រី Ma Ban នៅភូមិ P’ré ឃុំ Phu Hoi ស្រុក Duc Trong ខេត្ត Lam Dong
 បានចែករំលែកថា មុននេះ ត្រឹមតែចាស់ទុំក្នុងភូមិប៉ុណ្ណោះទើបចេះត្បាញកាផាផ្កា
ប៉ុន្តែ បច្ចុប្បន្ន ទាំងបុរសនិងនារីជនជាតិ Chu Ru សុទ្ធតែទទួលបានការបង្ហាត់
បង្រៀន របៀបត្បាញកាផាផ្កាទាំងអស់។ ការបើកថ្នាក់បង្រៀនឲ្យជំនាន់វ័យក្មេង
បានរួម ចំណែកពង្រឹងនិងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលនេះ។

        “មុននេះ​ មិនសូវមានមិត្តវ័យក្មេងណាចេះត្បាញ់កាផាទេ ។​ ក្រោយមក
 ចាស់ទុំ ក្នុងស្រុក ភូមិបានបើកវគ្គហឹ្វកហាត់បង្រៀនឲ្យជំនាន់វ័យក្មេងរបៀប
ត្បាញកាផា។ មានមិត្តវ័យក្មេងជាច្រើនបានចូលរួមវគ្គសិក្សានេះ។ លើសពីនេះ
ទៅទៀត ព្រឹទ្ធាចារ្យ ក្នុងភូមិក៏បានរៀបចំថ្នាក់រៀន ហើយមានយុវជនជាច្រើន
មកចូលរួមការត្បាញ់ កាផាដែរ”។

        នៅភូមិ Preh Tiyong ឃុំ Phu Hoi ស្រុក Duc Trong សិប្បករ Ya Hieng
 ជាជន ឈានមុខក្នុងការមរតករបរប្រពៃណីរបស់ជនជាតិ Chu Ru សម្រាប់
ជំនាន់វ័យក្មេង។ ដោយចេះត្បាញពេលអាយុ៨ឆ្នាំមក ហើយអស់រយៈពេល
៦០ឆ្នាំកន្លងទៅ សិប្បករ Ya Hieng នៅតែចូលព្រៃកាប់ដើម Lo o ផ្តៅ ដើម្បី
ត្បាញ់កាផា។​តាមសិប្បកររូបនេះ ថា ការបង្រៀនឲ្យជំនាន់វ័យក្មេងរបៀប
ត្បាញកន្ត្រក់និងកាផា មិនត្រឹមតែជួយឲ្យពួក គេមានចំណូលប៉ុណ្ណោះទេ
ថែមទាំងជួយរក្សាបានរបរប្រពៃណីរបស់ជនជាតិ Chu Ru ទៀតផង។ ក្រៅពី
បង្រៀនឲ្យកូន៨នាក់របស់ខ្លួនមក លោក Ya Hieng ថែមទាំង បង្រៀនឲ្យអ្នក
ភូមិចេះត្បាញ ដើម្បីអ្នកភូមិអាចត្បាញប្រដាប់ប្រដាក្នុងគ្រួសារ ដោយខ្លួនឯង
ទៀតផង។ សិប្បករ Ya Hieng បានចែករំលែកថា៖

        “រក្សាមុខរបរ ត្បាញកាផារបស់ជនជាតិ Chu Ru ជាប្រការដែលខ្ញុំនៅជាប់
 ក្នុងអារម្មណ៍ ហើយខ្ញុំខ្លាចថា របរនេះនឹងសាបសូន្យទៅ។ បច្ចុប្បន្ន រដ្ឋក៏បាន
បើកវគ្គ បង្រៀនឲ្យអ្នកភូមិរៀនមុខរបរនេះ។ ក៏ដោយសារខ្លាចមុខរបរត្បាញ
បាត់បង់ទៅ នោះ​បានជាខ្ញុំសម្រេចបើកវគ្គបង្រៀន ហើយកូនចៅទាំងអស់គ្នា
គប្បីតាំងចិត្តរៀន ដើម្បីរក្សាឲ្យរបរនេះគង់វង្សជានិច្ច”។

        មិនត្រឹមតែបានប្រើប្រាស់សម្រាប់ទៅធ្វើស្រែចំការ ទៅផ្សាប៉ុណ្ណោះទេ
កាផា របស់ជនជាតិ Chu Ru នៅបានប្រើប្រាស់ក្នុងពិធីបុណ្យធំៗ ការដើរលេង
កំសាន្ត ​ហើយកាផាតូចសម្រាប់ប្រើប្រាស់ក្នុងបុណ្យដាក់ឈ្មោះឲ្យទារកទៀត
ផង។តម្លៃរបស់ កាផាផ្កាបានបង្កបនូវអត្ថន័យនៃការប៉ិនប្រសប់របស់បាតដៃ
ជនជាតិ Chu Ru ដែល កំពុងខិតខំប្រឹងប្រែងរក្សាតម្លៃប្រពៃណីរបស់ជនជាតិ
ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ