រឿងនិទានថ្មីស្ដីអំពីចរបាប់ជនជាតិ E De

(VOVWORLD) - តម្បាញចរបាប់កំពុងត្រូវបានរស់រានឡើងវិញនៅភូមិជាច្រើននៃខេត្ត Dak Lak ដែលមិនត្រឹមតែជួយអភិរក្សតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើក កម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ហើយជាមធ្យោបាយមួយដើម្បីនារីជនជាតិ E De បញ្ជាក់ពីភាពច្នៃប្រឌិត ក្នុងសង្គមទំនើបទៀតផង។ នារី E De ជាច្រើនាក់ ចេះគួប ផ្សំភាពស្រស់ស្អាតនៃរចនាបទ និងពណ៌ចរបាប់ E De ជាមួយនឹងសម្ភារៈថ្មីៗ ដើម្បី ត្បាញផលិតផលថ្មីដែលជួយបង្កើតប្រភពប្រាក់ចំណូល។

រឿងនិទានថ្មីស្ដីអំពីចរបាប់ជនជាតិ E De - ảnh 1ផលិតផលតម្បាញចរបាប់របស់ជនជាតិ E De។ (រូបថត៖ VOV)
នាវេលាយប់មួយក្នុងខែមេសា នៅក្នុងផ្ទះរបស់អ្នកស្រី H Ler Eban នៅភូមិ Kniet ឃុំ Ea Ktur ស្រុក Cu Kuin ខេត្ត Dak Lak ជាងកាត់ដេរចំនួន ៣ នាក់ កំពុងប្រញាប់ ប្រញាល់ធ្វើការឲ្យទាន់តាមការបញ្ជាទិញឯកសណ្ឋានសម្រាប់បុគ្គលិកភោជនីយដ្ឋានអាពាហ៍ពិពាហ៍នៅទីក្រុង Buon Ma Thuot។ អ្នកស្រី H Yam Bkrong ជាងកាត់ ដេរម្នាក់ក្នុងចំណោមបីនាក់ បានឲ្យដឹងថា តម្បាញចរបាប់បានក្លាយជាមុខរបរ ស្នូលរបស់នាងក្នុងអំឡុងពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រីរៀបរាប់ថា ឥឡូវ នេះ ជំនាន់ទាំង៣ក្នុងគ្រួសារសុទ្ធតែចេះត្បាញហើយមានមនុស្ស៥នាក់ជាសមាជិកសហករណ៍តម្បាញចរបាប់ Tong Bong ទីក្រុង Buon Ma Thuot។
“ខ្ញុំរៀនហើយចេះរបៀបត្បាញ របៀបបង្វិលអំបោះ រួចទៅផ្ទះបង្រៀនឲ្យ ប្អូនវិញ។ បន្ទាប់មក ខ្ញុំបង្រៀនឲ្យកូនទាំង២នាក់។ ចូលក្នុងសហករណ៍ ខ្ញុំធ្វើការ និង ទទួលប្រាក់បៀវវត្តន៍នៅទីនេះតែម្ដង។ នៅទីនេះខ្ញុំត្បាញដោយម៉ាស៊ីន ចំណែកឯនៅ ផ្ទះខ្ញុំត្បាញដោយដៃ”។
កញ្ញា H Phe Be BKrong អាយុ ២៣ ឆ្នាំ ជានិស្សិតឆ្នាំចុងក្រោយនៃសាលា ជាន់ខ្ពស់គរុកោសល្យ Dak Lak បានសំណេះសំណាលថា ក្នុងរយៈពេល ៤ ឆ្នាំ កន្លងមកនេះ របរត្បាញចរបាប់បានជួយឲ្យនាងមានប្រភពចំណូលសម្រាប់ ចំណាយលើការសិក្សា និងជីវភាពប្រចាំថ្ងៃ ហើយជួយឲ្យនាងកាន់តែស្រឡាញ់ របរសិប្បកម្មប្រពៃណីនេះថែមទៀត។
“ខ្ញុំស្គាល់លំនាំទាំងអស់លើអាវ និងសំពត់រួចហើយ។ លំនាំនីមួយៗមាន អត្ថន័យខុសៗគ្នា។ ដើម្បីធ្វើបានគ្រឿងមួយនេះ គឺទាមទារឲ្យមានភាពស្វិតស្វាញ ឧស្សាហ៍ព្យាយាម ស្រឡាញ់ការងារ និងបំណងចង់រក្សាប្រពៃណី វប្បធម៌ និងសំលៀកបំពាក់របស់ជនជាតិខ្លួន”។
រឿងនិទានថ្មីស្ដីអំពីចរបាប់ជនជាតិ E De - ảnh 2សម្លៀកបំពាក់ចរបាប់ E De ដែលត្រូវបានត្បាញតាមបែបទំនើប។ (រូបថត៖ VOV)
នារីខ្លះៗទៀត បានរចនាសំលៀកបំពាក់ចរបាប់ E De តាមបែបទំនើប ហើយ បង្កើតម៉ាកយីហោដោយឡែកទៀតផង។ អ្នកស្រី H Ler Eban ម្ចាស់ហាងកាត់ដេរ Amí Sia នៅភូមិ Kniet ឃុំ Ea Ktur ស្រុក Cu Kuin បានឲ្យដឹងថា ជាមធ្យមក្នុងមួយ ខែ ហាងកាត់ដេរលក់ផលិតផលប្រហែល ៤០ ឈុត ក្នុងតម្លៃចាប់ពី ៤០ម៉ឺនទៅ ១ លានដុងមួយឈុត។ អាស្រ័យលើការតភ្ជាប់តាមរយៈបណ្តាញទំនាក់ទំនងសង្គម សំលៀកបំពាក់ចរបាប់បែបនំនើប ទទួលបានការបញ្ជាទិញជាច្រើនទាំងក្នុង និង ក្រៅខេត្ត ហើយថែមទាំងមានអតិថិជនដែលជាជនវៀតណាមនៅសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ។
“នាពេលខាងមុខ ខ្ញុំនឹងមិនត្រឹមតែច្នៃប្រឌិតលើសំលៀកបំពាក់របស់ជនជាតិ E De ប៉ុណ្ណោះទេ ថែមទាំងត្បាញក្បូរក្បាច់រចនា លំនាំ នៅលើអាវផាយ ដើម្បី បង្កើត លក្ខណៈពិសេសដោយឡែកទៀតផង។ ប្រសិនបើទទួលបានការបញ្ជាទិញ របស់ហាងកាត់ដេរអាវផាយ វានឹងបង្កើតការងារធ្វើកាន់តែច្រើនសម្រាប់សិប្បការិនី ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមទៀត”។
របរត្បាញចរបាប់ កំពុងរស់រានឡើងវិញនៅភូមិជាច្រើននៃខេត្ត Dak Lak។ មូលដ្ឋានជាច្រើនបានបង្កើតសហករណ៍និងក្រុមតម្បាញ។  អាស្រ័យដោយមាន ផលិតផលដ៏សម្បូរបែបពីការគួបផ្សំរវាងការត្បាញដោយម៉ាស៊ីននិងការត្បាញដោយដៃនោះ សហករណ៍ជាច្រើនបានបង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់ សមាជិកាគ្រប់រូប។ នាយិកាសហករណ៍ Tong Bong ទីក្រុង Buong Ma Thuot លោកស្រី H Yam Buon Krong បានឲ្យដឹងថា ប្រាក់ចំណូលក្នុងឆ្នាំមុនសម្រេចបានចំនួន ១,២ ពាន់លានដុង ដែលនាំមកនូវប្រាក់ចំណូលជាមធ្យមចំនួន ៣,៥ លានដុង ក្នុង មនុស្សម្នាក់ជាប្រចាំខែ។ បច្ចុប្បន្ននេះ សហករណ៍កំពុងអភិវឌ្ឍទេសចរណ៍សហ គមន៍ និងផ្ទះសំណាក់ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍នៃរបរត្បាញ។
“ទីមួយគឺការរចនាផលិតផលតម្បាញ ត្រូវតែមានភាពសម្បូរបែប ក្រៅពី សំពត់ អាវ កាបូប... ក៏ធ្វើបន្ថែមដូចជា សំពត់អាពាហ៍ពិពាហ៍ទៀតផង។ កាលពីមុន ប្រសិនបើមានបុណ្យទានទើបគេប្រើ ប៉ុន្តែបច្ចុប្បន្ននេះ នៅពេលធម្មតា គេនៅតែប្រើប្រាស់ផលិតផលចរបាប់។ ទី២ គឺទិសដៅអភិវឌ្ឍន៍ដែលផ្សារភ្ជាប់ការត្បាញ ចរបាប់ជាមួយនឹងទេសចរណ៍សហគមន៍ ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍”។
របរត្បាញចរបាប់ នាសព្វថ្ងៃនេះមិនត្រឹមតែជារង្វាស់នៃភាពប៉ិនប្រសប់របស់ នារី E De ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីលក្ខណៈទំនើប ស្វាហាប់ និង ការច្នៃប្រឌិតរបស់គេ ដើម្បីនាំយកចរបាប់ក្លាយទៅជាផលិតផលទំនិញ បង្កើតប្រាក់ ចំណូលសម្រាប់គ្រួសារនិងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ