របាំងមុខ ក្នុងវប្បធម៌ ជំនឿរបស់ជនជាតិ Dao នៃគ្រាមភាសា Mun

(VOVWORLD) - ជនជាតិ Dao ត្រូវបានបែងចែកជាគ្រាមភាសាចំនួន ២  ពោលគឺគ្រាមភាសា Mien និងគ្រាមភាសា Mun។ លក្ខណៈពិសេសមួយរបស់ ជនជាតិ Dao នៃ គ្រាមភាសា Mun (រួមមាន ជនជាតិ Dao ខោស Dao អាវផាយ ជាដើម) គឺនៅក្នុងពិធីផ្ដល់សក្តិ ឬពិធី អធិស្ឋានគឺតែងតែមានវត្តមានរបស់តួរអង្គមួយរូប ដែលត្រូវបានតុបតែងកាយ ពាក់របាំងមុខស្នែង ឬហៅថា Ka dong។ 
របាំងមុខ ក្នុងវប្បធម៌ ជំនឿរបស់ជនជាតិ Dao នៃគ្រាមភាសា Mun - ảnh 1 របាំងមុខរបស់ជនជាតិ Dao

នេះគឺជាតួរអង្គអាថ៌កំបាំង ដែលត្រូវបានសហគមន៍ជនជាតិ Dao នៃគ្រាមភាសា Mun គោរព ។ វត្តមានរបស់តួរអង្គនេះត្រូវបានប្រដូចជាវត្តមានរបស់ទេវតា ដែលបានស្ថិតនៅក្នុងការរបៀបចំពិធីបុណ្យទាននានា។

តួរអង្គ Ka dong រូបនេះត្រូវបានអញ្ជើញមកភូមិស្រុកពីព្រៃភូមិ ដើម្បីចូលរួមពិធីផ្ដល់ឋានន្តរសក្តិ ឬពិធីចាប់កំណើតរបស់សមាជិកថ្មីក្នុងគ្រួសារម្ចាស់ពិធីបុណ្យ។ Ka dong បានស្លៀកពាក់សំលៀកបំពាក់រហែករយ៉ៃ ស្ពាយកាបូប ស្នា ជាពិសេសគឺពាក់របាំងមុខដ៏អាក្រក ។ មូលហេតុដោយសារ ក្នុងដំណាក់កាលធ្វើចំណាកស្រុករបស់ជនជាតិ Dao គឺតែងតែជួបប្រទះនឹងសត្វព្រៃសាហាវ អារក្សព្រាយបីសាច និងជំងឺរាតត្បាត ដែលបង្កអន្តរាយដល់មនុស្សក្នុងសហគមន៍ ដូច្នេះរបាំងមុខត្រូវបានធ្វើឱ្យដូចនឹងមុខរបស់អារក្សខ្មោច ដើម្បីសម្លុតអារក្ស ព្រាយបីសាច ពិត ឲ្យមិនហ៊ានមករំខានឡើយ។

របាំងមុខ Ka dong ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ សូម្បីតែនាបច្ចុប្បន្ននេះ ក្នុងភូមិនីមួយៗ មានរបាំងមុខត្រឹមតែពី ១ ដល់ ២ ប៉ុណ្ណោះទេ។ មុនពេលធ្វើពិធីបុណ្យ គឺអ្នកដែលត្រូវបានគេជ្រើសរើសដើម្បីពាក់របាំងមុខ Ka dong ត្រូវស្នាក់នៅក្នុងបន្ទប់ ហើយត្រូវលាក់មុខគុំឲ្យនរណាម្នាក់ឃើញមុខឡើយ។ ដោយផ្អែកលើក្រុមជនជាតិ Dao នីមួយៗ គេអាចប្រើប្រាស់របាំងមុខដែលឆ្លាក់ពីឈើ ហើយមានផ្នែកជាច្រើន ដូចជាស្នែង ពុកចង្កានិងសក់។ លោកបណ្ឌិត Ban Tuan Nang កម្មាភិបាលមួយរូបនៃបណ្ឌិតសភា នយោបាយជាតិហូជីមិញបានឲ្យដឹងថា៖“ពិធីផ្ដល់ឋានន្តរសក្តិ របស់ក្រុមជនជាតិ Dao នៃគ្រាមសាសា Mun មានឋានៈចំនួន ២ គឺ ឋានៈ Tam Nguyen និងឋានៈ Tam Thanh។ ក្នុងឋានៈ Tam Thanh គឺត្រូវមានតួរអង្គ Ka dong  ដើម្បីជួយសម្រួលការងារ។ បុរសដែលខ្លាំងពូកែខាងនិយាយឆ្លងឆ្លើយ និងក្បាច់គុន នឹងត្រូវបានជ្រើសរើសជា Ka dong ។ លើសពីនេះទៅទៀត ក្រុមរាំរបាំ Ka dong គឺតែងតែមានគូស្វាមី ភរិយា។ តាមរយៈក្បាច់រាំនីមួយ  Ka dong បានបង្រៀនឲ្យមនុស្ស ពីចំណេះដឹងក្នុងជីវភាពរស់នៅផងដែរ“។

នៅក្នុងពិធីផ្ដល់ឋានន្តរសក្តិរបស់ជនជាតិ Dao អាវផាយនៅស្រុក Quan Ba ខេត្ត Ha Giang គឺមិនអាចខ្វះតួរអង្គពាក់របាំង Ka dong ចំនួន ២ នាក់ ឡើយ។

របាំងមុខ ក្នុងវប្បធម៌ ជំនឿរបស់ជនជាតិ Dao នៃគ្រាមភាសា Mun - ảnh 2 របាំងមុខរបស់ជនជាតិ Dao

ឆ្លងកាត់ជំហានជាច្រើននៅក្នុងពិធីផ្ដល់ ឋានន្តរសក្តិនោះ មុនពលទារកបង្ហាញមុខចេញទៅក្រៅពីឆាកមួយ ដែលធ្វើពីឈើមានកម្ពស់ ២,៥ ម៉េត្រ នឹងមានមនុស្សម្នាក់ទូងស្គរអញ្ជើញ Ka dong មក ធ្វើជាគូស្វាមី ភរិយា។

គូរស្វាមី ភរិយា Ka dong រត់ ហ៊ូកញ្ជ្រៀវ នៅជំរិញឆាក ដើម្បីបណ្ដេញឧបទ្រុឌចង្រៃនៅជុំរិញទារក។ Ka dong បានបញ្ចុកម្ហូបអាហារ ហើយផ្ដាំផ្ញើថា ចាប់ពីពេលនេះតទៅ កូនត្រូវបានផ្ដល់ ឋានន្តរសក្តិ មាននាមត្រកូល ត្រូវបានបន្ត
មរតកពីវង្យត្រកូល ហើយគុំប្រព្រឹត្តិអំពើអាក្រក់ ត្រូវមានកតញ្ញូចំពោះឪពុកម្តាយ ស្រឡាញ់ ជួយយកអាសារគ្នាទៅវិញទៅមក។ សិល្បករប្រជាជន Phan Sao Quang នៅភូមិ Khau Lan ឃុំ Quyet Tien ស្រុក Quan Ba ខេត្ត Ha Giang បានឲ្យដឹងថា៖ “ជនជាតិ Dao យើងខ្ញុំមានឈ្មោះចំនួន ៣។ ឈ្មោះដំបូងត្រូវបានគេដាក់ឲ្យក្រោយរយៈពេល ប្រសូត ៣ ថ្ងៃ ។ ឈ្មោះទី ២ ជាឈ្មោះកំណើត ហើយឈ្មោះទី ៣ ត្រូវបានគេដាក់ឲ្យក្រោយពិធីផ្ដល់ សក្តិ។ នៅក្នុងពិធីផ្ដល់ ឋានន្តរសក្តិ តួរអង្គ Ka dong ត្រូវបានចាត់ទុកថាជាទេវតា។ គេបានប្រើប្រាស់ឈើប្រណិត “Ca sang deng” ដើម្បីធ្វើរបាំងមុខ Ka dong។ គ្រួសារខ្ញុំមានរបាំងមុខ Ka dong មួយ ដើម្បីបម្រើក្នុងពិធីផ្ដល់ ឋានន្តរសក្តិសម្រាប់ ៧ ជំនាន់ហើយ“។

របាំងមុខ ក្នុងវប្បធម៌ ជំនឿរបស់ជនជាតិ Dao នៃគ្រាមភាសា Mun - ảnh 3 របាំងមុខរបស់ជនជាតិ Dao

ចំពោះជនជាតិ Dao Tuyen នៅស្រុក Phong Tho ខេត្ត Lai Chau វិញ Ka dong មិនត្រឹមតែមានវត្តមាននៅក្នុងពិធីផ្ដល់ឋានន្តរស័កប៉ុណ្ណោះទេ ថែមទាំងមានវត្តមាននៅក្នុងពិធីលាងជម្រះបាបកម្ម និងពិធី អធិស្ឋានទៀតផង។ នៅក្នុងពិធីបួងសួង ម្ចាស់ពិធីបុណ្យត្រូវអញ្ជើញគ្រូសែនពូកែចំនួន ២ នាក់ក្នុងភូមិ។ ក្រោយពេលម្ចាស់ផ្ទះបានរៀបដាក់គ្រឿងដង្វាយហើយ គ្រូសែនទីមួយបានអញ្ជើញដូនតា ទេវតាមកផ្កល់សេចក្ដីសុខចម្រុងចម្រើន។ គ្រូសែនទី ២ នឹងពាក់របាំងមុខ Ka dong ដើរតួរទេវាតា ហើយទៅកាន់ផ្ទះណាដែលមានជីវភាពរស់នៅសម្បូរធូធា សមាជិកក្នុងគ្រួសារមានសុខភាពល្អ សុភមង្គលក្នុងភូមិ ដើម្បីសុំសេចក្ដីលាភសំណាងជូនគូស្វាមី ភរិយានៃម្ចាស់ពិធីបុណ្យ។ និមិត្តសញ្ញានៃសេចក្ដីលាភសំណាង គឺជាអង្ករ ស៊ុត ឬប្រាក់។ លោក Ly Quang Minh នៅភូមិ Huu Nghi ទីរួមស្រុក Phong Tho ខេត្ត Lai Chau បានឲ្យដឹងថា៖ “មនុស្សដែលត្រូវបានជ្រើសរើសអោយពាក់របាំង Ka dong នៅក្នុងពិធីបួងសួងត្រូវជាមនុស្សដែលពូកែខាងរាំ ក្រុមគ្រួសារមានសុខភាពល្អ រកស៊ីមានបាន  ប្តីប្រពន្ធសុខដុមរមនា។ នៅពេលទៅដល់ក្រុមគ្រួសារក្នុងភូមិ ហើយ អ្នកពាក់របាំងមុខ Ka dong នឹងគោះកណ្ដឹង ដើម្បីអញ្ជើញទេវតាមកប្រទានពរផងដែរ“។

របាំរាំរបស់តួរអង្គ Ka dong គឺជារបៀបសម្ដែងដ៏ពិសេសក្នុងពិធីបុណ្យ។ ដំណើរការនេះបានឆ្លុះបញ្ចាំងពីការចងចាំពីបុរាណរបស់ជនជាតិ Dao ក្នុងដំណាក់កាលធ្វើចំណាកស្រុក និងរស់នៅ។ ដើម្បីមានអាហារពួកគេត្រូវធ្វើពលកម្ម។ ដើម្បីរស់នៅពួកគេត្រូវតុបតែងខ្លួនជាអរក្យអាក្រក់ ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ សត្វព្រៃសាហាវ សំដៅការពារសមិទ្ធិផលការងារ និងបន្ត ពូជពង្សវង្សត្រកូលតរៀងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ