របាំប្រជាប្រិយប្រពៃណីរបស់ជនជាតិ K’ho

(VOVworld)-របាំប្រជាប្រិយរបស់ជនជាតិ K’ho មានតាំងពីយូរណាស់មកហើយនិង
ជាផ្នែកមួយមិនអាចខ្វះបានឡើយក្នុងពិធីបុណ្យប្រពៃណីនានា។ នៅក្នុងពិធីទទួល
បុណ្យ តេតនិងពិធីបុណ្យផ្សេងៗរបស់ភូមិស្រុកនោះ គឺរបាំជាពិធីការចាំបាច់ពោរ
ពេញទៅដោយ អត្ថន័យខាងព្រលឹងក្នុងបំណង អរព្រះគុណដល់ទេវតាដែលបាន
ប្រសិទ្ធិពរឲ្យរដូវអំ ណោយផលនិងមានជីវភាពរស់នៅសុខសាន្តត្រាន។

របាំប្រជាប្រិយប្រពៃណីរបស់ជនជាតិ K’ho - ảnh 1
របាំប្រជាប្រិយប្រពៃណីរបស់ជនជាតិ K’ho


        នៅក្នុងឱកាសពិធីបុណ្យម្តងៗ ខណៈដែលសូរសម្លេងគងឃ្មោះបានលាន់លឺ
រំពង ហើយពេលនោះ នារីជនជាតិ K’ho ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី កាយ
វិការទន់ភ្លន់ក្នុងការចលនា ក្បាច់របាំ ដែលបានបង្ហាញឲ្យឃើញភាពស្រស់ស្អាត
និងជិតស្និទ្ធជាមួយធម្មជាតិរបស់ ក្រមុំ តំបន់ខ្ពង់រាប។ ចំណែកឯបរុសវិញប្រកប
ដោយរាងកាយមាំមួនសម្តែងចេញនូវកម្លាំងរស់យ៉ាង​ខ្លាំងក្លា។ ចង្វាក់របាំរបស់ជន
ជាតិ K’ho គឺផ្សាភ្ជាប់ជាមួយសម្លេងរបស់គង់ឃ្មោះ។ សូរ គង់ឃ្មោះលាន់លឺពេញ
ព្រៃព្រឹក្សាដូចជាជម្រុញនិងទាក់ទាញមនុស្សគ្រប់បានសម្របខ្លួន ជាមួយនឹងបរិ
យាកាសសប្បាយរីករាយនេះ។ មនុស្សដែលចូលរួមក្នុងពិធីបុណ្យទាំងចាស់ទាំង
 ក្មេងគឺអាចរាំតាមចិត្ត។ ហើយមនុស្សគ្រប់រូបបានកាន់ដៃគ្នាបង្កើតឡើងវង់មូល
មួយ រាំ ជុំវិញដើម Neu ឬរាំជំវិញគំនរភ្នត់ភ្លើង។​ចូលរួមក្នុងចង្វាក់របាំនេះ ធ្វើឲ្យ
មនុស្សម្នាដូចជាខិតមក ជិតជាមួយគ្នា។ ប្រហែលជាដូច្នេះហើយបានជាចង្វាក់
របាំប្រជាប្រិយរបស់ជនជាតិ K’ho នោះ ក្រៅពីអត្ថន័យខាងព្រលឹង វានៅបង្កប
លក្ខណៈសហគមន៍យ៉ាងខ្ពស់ទៀតផង។ លោក Luu Danh Doanh អ្នកស្រាវជ្រាវ
សិល្បៈរបាំប្រជាប្រិយ Tay Nguyen បានឲ្យដឹងថា៖

        “សិល្បៈរបាំប្រជាប្រិយ Tay Nguyen និយាយរួមនិងរបស់ជនជាតិ K’ho
និយាយ ដោយឡែកនោះ ជាប្រភេទសិល្បៈដើរទន្ទឹមជាមួយភ្លេងគង់ឃ្មោះតាម
រយៈការចលនា រៀងកាយដែលឆ្លុះបញ្ចាំងគ្រប់រូបភាពនៃជីវភាពរស់នៅ។​ការធ្វើ
ចលនារាងកាយនោះ ភាគច្រើនគឺសម្តែងឡើងវិញនូវបរិយាកាសធ្វើពលកម្មក្នុង
ពិភពលោកដែលជិតស្និទ ជាមួយធម្មជាតិនិងភូមិស្រុក”។

        ជនជាតិ K’ho តែងតែរៀបចំពិធីសែនព្រេនជាច្រើនក្នុងឆ្នាំ ជាពិសេសគឺពិធី
បុណ្យពាក់ព័ន្ធទៅនឹងដើមស្រូវ។ ក្បាច់រាំនៅក្នុងពិធីបុណ្យនីមួយៗជារបៀប
សម្តែង អំណរគុណចំពោះទេវតាដែលបានប្រទានពរឲ្យរដូវអំណោយផល ប្រជា
ជាជនរស់ នៅក្នុងភាពសុខសាន្តត្រាន។ ក្បាច់រាំប្រជាប្រិយដ៏ស្អាតទាក់ទាញ
ដោយមានការចូល រួមរបស់សហគមន៍ទាំងមូលនោះ បានស្តែងចេញនូវមនោ
សញ្ចេតនារវាងមនុស្ស ជាមួយមនុស្ស រវាងមនុស្សជាមួយធម្មជាតិ និងជាដង្ហើម
នៃជីវភាពរស់នៅប្រចាំថ្ងៃ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ចង្វាក់របាំប្រជាប្រិយ
ដ៏វិសេសវិសាលរបស់ជនជាតិ K’ho បានសម្តែងនូវបំណងប្រាថ្នាដែលឆ្ពោះទៅ
រកអ្វីៗល្អបំផុត ជួយឲ្យពទួកគេ រឹតបន្តឹងភាពស្និទ្ធស្នាលនិងស្រឡាញ់គ្នាទៅវិញ
ទៅមក។ លោក K’ban ជនជាតិ K’ho បានឲ្យដឹងថា៖

“រៀបចំការសម្តែងរបាំប្រជាប្រិយនិងការជួបប្រាស្រ័យនៅក្នុងពិធីបុណ្យនីមួយៗ
ជាឱកាសជួបជុំគ្នាផងនិងទទួលភ្ញៀវមកលេងផ្ទះផង។​បន្ទាប់ពីការធ្វើពលកម្ម
យ៉ាងហត់នឿយនោះ ពួកគេបានមកទីនេះជួបជុំគ្នាចូលរួមសកម្មភាពវប្បធម៌។
​គោលដៅគឺក្នុងបំណងបង្កើតឡើងសាមគ្គីភាព មនុស្សគ្រប់រូបនឹកដល់គ្នាដើម្បី
អាចជួបគ្នាថ្ងៃក្រោយទៀត”។

        នាបច្ចុប្បន្ន ក្រុមជនជាតិ K’ho នីមួយៗដែលកំពុងរស់នៅតំបន់នានាបាន
បង្កើត ឡើងក្លឹបនិងក្រុមរាំរបាំប្រជាប្រិយជាច្រើន សំដៅពង្រឹងនិងពង្រីក
លក្ខណៈវប្បធម៌ ប្រពៃណីយ៉ាងល្អប្រសើររបស់ជនជាតិខ្លួន។ អ្នកស្រី K’Lien
ដែលមានឱកាសចូលរួម ការសម្តែងនៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិ
វៀតណាមបានចែករំលែកថា៖

        “នាងខ្ញុំមានអារម្មណ៍សោមនាស្សរីករាយណាស់ដោយបានរំលឹកឡើងវិញ
នូវ អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនដែលបានបន្សល់ទុកមកពីជំនាន់ជី
ដូនជីតា។ ចំពោះរូបនាងខ្ញុំផ្ទាល់វិញ បានចូលរួមក្រុមរាំនេះគឺពោរពេញអត្ថន័យ
ដោយសាររៀន ក្បាច់រាំនោះជាការរក្សាវប្បធម៌សម្រាប់ជំនាន់ក្រោយៗនិង
ឧទ្ទេសនាមឲ្យភ្ញៀវទេសចរ ឲ្យយល់ដឹងច្បាស់អំពីវប្បធម៌ប្រពៃណីរបស់ជន
ជាតិ K’ho ផងដែរ”។

        ប្រសិនបើបានមកកំសាន្តចំនឹងពីធីបុណ្យរបស់ជនជាតិ K’ho នៅភូមិវប្បធម៌
និង ទេសចរណ៍បណ្តាជនជាតិវៀតណាមឬបានទៅទស្សនាភូមិនីមួយៗរបស់ជន
ជាតិ K’ho នៅខេត្ត Lam Dong ភ្ញៀវទេសចរនឹងឱកាសសម្របខ្លួនចូលក្នុងចង្វាក់
របាំប្រជាប្រិយ ដ៏វិសេសវិសាលនេះ។ ក្បាច់របាំប្រជាប្រិយរបស់ជនជាតិ K’ho ដែល
ចលនារាងកាយតាម ចង្វាក់គង់ឃ្មោះលាន់លឺពេញព្រៃនោះនឹងលុបបំបាត់ចោល
រាល់កង្វល់ព្រួយ។ ទាំងអស់ នេះដូចជាចង់បង្អាក់ដំណើរមនុស្សគ្រប់រូបនៅពេល
មកដល់ទីនេះម្តងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ