របរតម្បាញចរបាប់សោភ័ណ្ឌភាពល្អស្អាតវប្បធម៍ស្អាតរបស់ជនរួមជាតិ Ba Na

របរតម្បាញចរបាប់សោភ័ណ្ឌភាពល្អស្អាតវប្បធម៍ស្អាតរបស់ជនរួមជាតិ Ba Na - ảnh 1
របរតម្បាញចរបាប់សោភ័ណ្ឌភាពល្អស្អាតវប្បធម៍ស្អាតរបស់ជនរួមជាតិ Ba Na (dantocviet.vn)

        Vovworld-បណ្ដាក្រមុំ Ba Na សុទ្ធតែបានលោកយាយនិងម្ដាយបង្រៀន​ឲ្យ
​របរតម្បាញក្រណាត់និងត្បាញចរបាប់តាំងពីអាយុ១២ដល់១៣ឆ្នាំ។​ដើម្បីពេល
រៀបការ បណ្ដានារីត្រូវត្បាញឲ្យខ្លួនឯងសម្លៀកបំពាក់ដ៏ស្អាតមួយ។ ដើម្បីត្បាញ
សម្លៀក​បំពាក់នេះ​បណ្ដានារីត្រូវចំនាយកំលាំងកាយចិត្តជាច្រើន។ ហេតុនេះ
ហើយនារី Ba Na ទាំងអស់សុទ្ធតែចេះត្បាញចរបាប់។ ដំបូងគេបានបង្កើតកីត្បាញ
​សប្បកម្ម​សាមញ្ញដោយដើមឈើ។ ទោះបីជាសាមញ្ញក្តីប៉ុន្តែនារីអាចត្បាញ​បណ្ដា
​ក្រណាត់ដោយមានក្បូរក្បាច់ដ៏ច្បាស់លាស់និងបណ្ដាខ្សែទទឹងនិងខ្សែ​បណ្ដោយ
បានរៀបចូលគ្នាដ៏ស្និទ្ធ។​នោកន្លែងតាំងបង្ហាញរបរត្បាញចរបាប់របស់​ជនរួមជាតិ
Ba Na នៅសារៈមន្ទីជនជាតិវិទ្យាខេត្ត Dac Lac លោកស្រី Dao Thu Nguyet អ្នក
មគ្គទេសនៃសារមន្ទីបានឲ្យដឹងថា៖

        “វត្ថុធាតុត្បាញក្រណាត់មុននេះភាគច្រើនបានធ្វើពីកម្បាស។​ដើម្បីធ្វើបាន​
ក្រណាត់មួយត្រូវមានការងារជាច្រើន៖យកកម្បាស គិនកម្បាស ធ្វើជាខ្សែជា​ដើម។
ឥឡូវនេះជនរួមជាតិ Ba Na នៅតែត្បាញតាមរបៀបប្រពៃណី​ប៉ុន្តែបាន​ត្បាញដោយ
ខ្សែឧស្សាហកម្មដែលតិញនៅផ្សារ​ប៉ុន្តែការតុបតែងក្បូរក្បាច់​នៅតែ​តាមបែបប្រពៃណី។”

        ជនរួមជាតិ Ba Na ច្រើនតែប្រើប្រាស់ព័រខ្មៅ ក្រហម លឿង​បង្កើតនូវ​ចំណាប់
អារម្មណ៍ខ្លាំក្លា។ ព័រនីមួយៗមានសម្លេងដោយឡែក ព័រខ្មៅនិមិត្តរូប​ឲ្យ​ដីព្រៃដ៏សម្បូរ
​ព័រក្រហមនៃបំណងប្រាថ្នានិងក្តីស្រលាញ ព័រលឿងនិមិត្តរូបឲ្យ​ពន្លឺ។​ ក្បូរក្បាច់លើ
ផលិតផលរបស់ជនរួមជាតិ Ba Na ច្រើនតែបានតុបតែង​សម​នឹងគ្នា​ឆ្លុះបញ្ចាំងនូវ
ទស្សនាទានអំពីអាវកាស មេឃដី ធម្មជាតិ។ លោក Bui Van Nam កម្មាភិបាលគណៈ
កម្មាធិការជនជាតិខេត្ត dac Lac បានឲ្យដឹងថា៖

        “ក្រណាត់ប្រពៃណីរបស់ជនរួមជាតិស្អាតណាស់និងប្រើបានយូរ។​ក្រណាត់​
ចរបាប់មួយអាចត្រូវត្បាញក្នុងអំឡុងប៉ុន្មានឆ្នាំ​ប៉ុន្តែមានតំលៃពីព្រោះប្រើបាន​យូរ។​
វត្ថុធាតុដើមស្រួល ងាយក្នុងការប្រើប្រាស់។”

        ឆ្លងផុតនឹងពេលវេលាជនរួមជាតិ Ba Na ជានិច្ចកាលមានមនសិការ​រក្សា​របរ​
ត្បាញ​ចរបាប់ប្រពៃណីរបស់ជនជាតិខ្លួន។​ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងមករបរ​សិប្បកម្ម
ក្នុងនោះមានរបរត្បាញចរបាប់កំពុងមានគ្រោះអាសន្នសាបសូន្យបាត់​ទៅ។​ក្នុង
និន្ននាការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ​បណ្ដាផលិតផលត្បាញសិប្បកម្ម​និយាយរួមត្រូវ
ប្រកួតប្រជែងដ៏ខ្លាំងក្លា។​ បរិមាណអ្នកចេះត្បាញក្រណាត់ត្បាញ​ចរបាប់មានអាយុ
ច្រើនគឺកាន់តែតិចទៅ។ ផ្នែកវប្បធម៍បានដាក់ចេញដំណោះ​ស្រាយសំដៅអភិរក្ស
ពង្រីករបរត្បាញរបស់ជនរួមជាតិ។ ​លោកស្រី Luong Thanh Son នាយិការសារមន្ទី
ជនជាតិខេត្ត Dac Lac បានឲ្យដឹងថា៖

      “ការអភិរក្សវប្បធម៍របស់ជនរួមជាតិភាគតិចជាគោលការណ៍របស់រដ្ឋវៀតណាម។
រដ្ឋបានអនុវត្តវិធានការជាច្រើនដើម្បីអភិរក្សដោយមានរបៀបជាច្រើន​ដូចជា​រៀបចំ
ថ្នាក់បង្រៀនវិជ្ជាជីវៈ ក្នុងនោះមានរបរត្បាញចរបាប់ប្រពៃណី។​ ប៉ុន្តែប្រការសំខាន់គឺ
ត្រូវជំរុញការងារឃោសនាចលនាបងប្អូនដើម្បីប្រជាជន​ស្រលាញវប្បធម៍ប្រពៃណី
របស់ខ្លួនដែលទើបអភិរក្សល្អបាន។”

        រួមជាមួយដំណើស្រាយជាក់ស្ដែង ផ្នែកវប្បធម៍នៅតែបានរៀបចំសកម្មភាព​ជួប
ប្រាស្រ័យវប្បធម៍សិល្បៈប្រឡងសម្លៀកបំពាក់បណ្ដាជនជាតិភាគតិច។​តាម​រយៈ
សកម្មភាពនេះ សិល្បៈសម្រស់នៃសម្លៀកបំពាក់ចរបាប់របស់ជនរួមជាតិ Ba Na
បាន​រួមចំណែកលើកតម្កើងសម្រស់អត្តសញ្ញាណវប្បធម៍​ប្រពៃណី​របស់​ជនរួមជាតិ
Ba Na ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ