របរតម្បាញប្រពៃណីរបស់ជនជាតិ Cao Lan នៅ Khe Nghe
(VOVWORLD) - ភូមិ Khe Nghe ឃុំ Luc Son ស្រុក Luc Nam (នៃខេត្ត Bac Giang ភាគខាងជើងវៀតណាម) ដែលជាប្រភពនៃរបរតម្បាញចារបាប់របស់ជនជាតិភាគតិច Cao Lan។ ពីទីនេះ សិប្បកម្មនេះត្រូវបានរីករាលដាលទៅភូមិក្បែរៗ ជុំវិញផងដែរ។ របរតម្បាញនៅទីនេះធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ Cao Lan ហើយសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិនេះក៏ត្រូវបានចាត់ទុកថាជាប្រភពទ្រព្យសម្បត្តិ ដ៏សំខាន់ដែលមានតម្លៃក្នុងការសម្គាល់ពីអ្នកមាននិងអ្នកក្រ។ រហូតមក ដល់ពេលនេះ របរត្បាញប្រពៃណីនៅតែត្រូវបានជនជាតិ Cao Lan ថែរក្សានិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។
ភូមិ Khe Nghe ជាប្រភពដើមនៃមុខរបរត្បាញចារបាប់ |
លោកស្រី Trac Thi Ngon ជាសិប្បករឆ្នើមតម្បាញចារបាប់ជាជនជាតិ Cao Lan នៅ ឃុំ Khe Nghe បានសំណេះសំណាលថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ គ្រួសារជនជាតិ Cao Lan តែងតែប្រកបមុខរបរដាំស្រូវដែរ។ ទន្ទឹមជាមួយគ្នានោះ អ្នកភូមិក៏បានដាំកប្បាសដើម្បីធ្វើជាវត្ថុធាតុត្បាញចារបាប់និងសម្លៀកបំពាក់ផងដែរ។ កាលនោះ របរប៉ាក់ និងតម្បាញក្រណាត់ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង។ កាលពីនៅតូច អាយុប្រហែល ៥ ទៅ ៦ ឆ្នាំ ក្មេងស្រីជនជាតិ Cao Lan តែងតែបានលោកយាយ និងម្តាយ បង្រៀនឲ្យចេះប៉ាក់និងត្បាញសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន។
នៅពេលធំដឹងក្តីពោលគឺដល់ពេលរៀបអាពាហ៍ពិពាហ៍ ហើយក្មេងស្រីសឹងតែទាំងអស់សុទ្ធតែចេះការដេរប៉ាក់ដោយស្ទាត់ជំនាញដែរ។ ការត្បាញ ដេរប៉ាក់ ភាគច្រើនអាស្រ័យលើស្ត្រី ដោយពួកគេតែងតែត្បាញនិងដេរប៉ាក់សម្លៀកបំពាក់សម្រាប់ បម្រើជីវភាពប្រចាំថ្ងៃជូនសមាជិកទាំងអស់ក្នុងគ្រួសាររួមទាំងធ្វើជាទំនិញដើម្បីដោះដូរក្នុងពេលប្រជុំផ្សារមកដល់ម្តងៗទៀតផង។
សិប្បករ Trac Thi Ngon បានឲ្យដឹងថា៖ “កាលពីមុននេះ ខ្ញុំត្រូវចូលព្រៃដើម្បីរើសកប្បាសមកធ្វើជាអំបោះ ត្បាញទៅជាក្រណាត់ ហើតលាបពណ៌ផង។ ធ្វើបានសម្លៀកបំពាក់មួយសម្រាប់គឹត្រូវចំណាយពេល២ឆ្នាំ ប៉ុន្តែផ្ទះមានក្មេងស្រីជាច្រើន ធ្វើតែមួយឆ្នាំអាចបង្ហើយខោអាវមួយសម្រាប់ ថែមទាំង ត្បាញភួយខ្នើយ...ទៀតផង”។
កីត្បាញដែលភាសា Cao Lan ហៅថា Ca thooc |
ជនជាតិ Cao Lan បានត្បាញក្រណាត់លើកីត្បាញដ៏សាមញ្ញមួយ បើប្រៀបធៀបទៅ នឹងក្រុមជនជាតិភាគតិចដទៃទៀត។ កីត្បាញ ដែលជនជាតិ Cao Lan គេហៅថា Ca thooc ដែលជាទូទៅធ្វើពីឈើស្រាលដើម្បីឱ្យស្រ្តីអាចបង្វិលកីតាមខ្លួនឯងបានដែរ ។ ស្តីពីរបៀបត្បាញ សិល្បករ Trac Thi Ngon បានឲ្យដឹងថា មនុស្សស្ទើរតែគ្រប់គ្នាអាចរៀនត្បាញបាន ឲ្យតែស្តាប់ពីការណែនាំពីដើមដំបូង។ ថ្វីត្បិតតែដូច្នេះក៏ដោយ ដើម្បីត្បាញក្រណាត់ដ៏ស្អាត មិនថានរណាក៏ធ្វើបាននោះទេ ពីព្រោះបច្ចេកទេសត្បាញតម្រូវឱ្យ ស៊ីចង្វាក់រវាងដៃជាមួយត្បាលកីត្បាញតែម្តង។ លោកស្រី Ngon បន្តថា៖ “សម្រាប់ខ្ញុំវិញ ដោយសារអាយុច្រើនហើយ ដូច្នេះត្បាញបានក្រណាត់១២ម៉ែត្រ ខ្ញុំត្រូវចំណាយពេល៥ថ្ងៃ រីឯក្មេងៗ ត្បាញត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ ពេលត្បាញត្រូវមានបច្ចេកទេសនិងខ្នងគួរតែនៅត្រង់ ប្រសិនបើមិនដូច្នេះពិបាកធ្វើឲ្យក្រណាត់តឹងដែរ”។
សម្លៀកបំពាក់របស់ជនជាតិ Cao Lan មានពណ៌សំខាន់ៗចំនួន ៣ គឺពណ៌ Cham, ព័ណ៌ត្នោតនិងព័ណ៌ខ្មៅ។ ក្បូរក្បាច់ដែលបានតែងលំអរលើក្រណាត់សុទ្ធតែបាន ប៉ាក់ដោយដៃយ៉ាងប៉ិនប្រសព។ ហេតុដូច្នេះ បើចង់បានក្រណាត់ដ៏ស្រស់ស្អាត, ដើម្បីតុបតែងលើអាវផាយរបស់នារី ត្រូវចំណាយពេលច្រើនខែ សូម្បីតែចំណាយអស់មួយឆ្នាំក៏មានដែរ។ បច្ចុប្បន្ននេះ បច្ចេកទេសដេរប៉ាក់ តែងលំអរលើសម្លៀកបំពាក់ប្រពៃណីនៅតែបានសិប្បកររក្សានិងមរតកឲ្យកូនចៅជំនាន់ក្រោយៗ។ អ្នកស្រី Nguyen Thi Mai Thanh កម្មាភិបាលសារមន្ទីរខេត្ត Bac Giang បានឲ្យដឹងថា៖ “ក្បូរក្បាច់លើសម្លៀកបំពាក់របស់ជនជាតិ Cao Lan តែងតែផ្សាភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃ ដែលជិតស្និទ្ធិជាមួយប្រជាជន ហើយបានប្រជាជនដេរប៉ាក់ដោយដៃ មើលត្រូវស្អាតអស្ចារ្យ”។
បច្ចុប្បន្ននេះ របៀបត្បាញរបស់ជនជាតិ Cao Lan នៅរក្សាតាមប្រពៃណី ប៉ុន្តែនៅមានការវិវឌ្ឍន៍មួយចំនួនផងដែរ សំដៅរក្សានូវប្រពៃណីដើម និងធានាបានភាពប្រកួតប្រជែងសម្រាប់ដោះដូរលើទីផ្សារ។ ហើយបច្ចុប្បន្ននេះ ប្រជាជនគេមិនសូវដាំកប្បាសទៀតទេ ពោលគឺគេទៅទិញអំបោះឧស្សាហកម្មយកមកត្បាញ ដោយតម្លៃ ថោក និងមិនសូវហត់ដែរ។
ដោយមានការប្តេជ្ញាចិត្តក្នុងការរក្សានូវមុខរបរប្រពៃណី សិប្បករជើងចាស់ដូចជាលោកស្រី Trac Thi Ngon នៅតែចំណាយពេលបង្រៀននិង ផ្តល់បទពិសោធដល់យុវជនដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្តាឡើងវិញមុខរបរត្បាញប្រពៃណីរបស់ជនជាតិខ្លួន។ នៅឃុំ Khe Nghe មានកីតម្បាញរាប់សិបគ្រឿងធ្វើសកម្មភាពជា ទៀងទាត់ មិនត្រឹមតែបំពេញតម្រូវការពីសំលៀកបំពាក់នៅតាមភូមិប៉ុណ្ណោះទេ ថែមទាំងបម្រើឱ្យការបញ្ជាទិញរបស់ភូមិនៅជុំវិញទៀតផង ហើយ ផលិតផលជាច្រើនត្រូវបានតាំងបង្ហាញនិងលក់នៅកន្លែងជាច្រើនទូទាំងខេត្តផងដែរ៕