លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Chu Ru

(VOVworld)-វប្បធម៌របស់ជនជាតិ Chu Ru មានលក្ខណៈវិសេសវិសាល ដោយ
ឡែកដែលទាក់ទាញអារម្មណ៍របស់មនុស្សគ្រប់រូបដែលមានឱកាសមក ទស្សនា
តំបន់ Tay Nguyen ម្តងៗ។ ពីសម្លៀកបំពាក់ដល់សិល្បៈប្រជាប្រិយ ឬ របរ ធ្វើ
គ្រឿងភាជន៍ប្រពៃណីនោះ ទាំងអស់សុទ្ធតែបានសហគមន៍ជនជាតិ Chu Ru
ពង្រឹងនិងពង្រីកជានិច្ច។

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Chu Ru - ảnh 1
ភូមិធ្វើគ្រឿងភាជន៍ Chu Ru (រូបថតៈ អិនធឺណែត)


        ជនជាតិ Chu Ru មានឃ្លាំងអក្សរសាស្ត្រសិល្បៈសម្បូរបែប ក្នុងនោះមានបង្កប់
 ប្រភពឯកសារដ៏មានតម្លៃជាច្រើន។ ក្រៅពីវិរៈកថាមក ជនជាតិ Chu Ru នៅរក្សា
 បានសុភាសិតស្ងើចសរសើរទម្លាប់យកត្រកូលតាមម្តាយ លើកកំពស់តួនាទីរបស់
នារី រួមទាំងការតស៊ូជំនះធម្មជាតិដើម្បីដណ្តើមយកជីវភាពសុខ សាន្តត្រាន។ ស្តីពី
ឧបករណ៍តន្ត្រី ជនជាតិ Chu Ru មានស្គរ ស្រឡៃ rơkel ឈ្មោះ dong la, r’tong 
ក្នុងនោះលេចធ្លោបំផុតគឺឃ្មោះ ជាឧបករណ៍ភ្លេងត្រូវបានលាន់លឺរំពងក្នុង ពិធី
បុណ្យតាមចង្វាក់របាំ Tamya Arya ជាក្បាច់របាំល្បីឃ្មោះមានចរិតលក្ខណៈ 
សហគមន៍ ហើយអ្នកភូមិមួយណាក៏ស្គាល់ដល់ថែមទាំងនិយមចូលចិត្ត។អ្នក
ស្រាវជ្រាវ វប្បធម៌ជនជាតិ Tay Nguyen លោកស្រី Linh Nga Nie Kđam បានឲ្យដឹង
ថា៖

        “ជនជាតិ Chu Ru មានឃ្មោះមួយឈុតគឺមាន៣គ្រឿង។ ក្នុងពេលដែលជនជាតិ
 ដទៃដូចជា Xe Dang ​បានកាន់ឃ្មោះដើរជុំវិញផ្ទះ ដើរផងរាំផង ប៉ុន្តែជនជាតី Chu Ru
វិញគឺឃ្មោះទាំងបីគ្រឿងនេះ ត្រូវបានព្យួរលើធ្នើរហើយមានម្នាក់វាយផង”។

        ជនជាតិ Chu Ru ជាជនជាតិ​មានបាតដៃប៉ិនប្រសបនិងមានទេពកោសល្យ
ខាងវិចិត្រសិល្បៈ។ ពីដីឥដ្ឋ សិប្បករ Chu Ru នឹងផលិតចេញប្រដាប់ប្រើប្រាស់ជា
គ្រឿងភាជន៍ប្រចាំថ្ងៃ។ ភូមិ Krang Go ឃុំ Próh ស្រុក Don Duong ខេត្ត Lam Dong 
ជាកន្លែងស្នាក់នៅរបស់ជនជាតិ Chu Ru បច្ចុប្បន្ននេះនៅរក្សាបានរបរសិប្បកម្ម
 ប្រពៃណីដែលផ្សាភ្ជាប់ជាមួយជនរួមជាតិតាំងពីរាប់ពាន់ឆ្នាំមកហើយ។ បច្ចេកទេស
ធ្វើគ្រឿងភាជន៍របស់ជនជាតិ Chu Ru នៅទីនេះគឺសាមាញ្ញណាស់ ហើយសុទ្ធតែបាន
ធ្វើពី បាតដៃរបស់អ្នកភូមិទាំងអស់។ លោកស្រី Luong Thanh Son អ្នកស្រាវជ្រាវជន
ជាតិ Tay Nguyen បានចែករំលែកថា៖

        “របរធ្វើគ្រឿងភាជន៍របស់ជនជាតិ Chu Ru មានលក្ខណៈដូចជារបរធ្វើគ្រឿង
 ភាជន៍របស់ជនជាតិ Cham នៅភូមិភាជន៍ Bau Truc  នោះគឺមិនប្រើប្រាស់តុវិលទេ។
ហើយផលិតផលគ្រឿងភាជន៍ក៏ត្រូវបានដុតកណ្តាលវាលនិងមានលក្ខណៈ សាមញ្ញ”។

        លក្ខណៈវិសេសវិសាលមួយទៀតក្នុងជីវភាពវប្បធម៌របស់ជនជាតិ Chu Ru នោះ
គឺរឿងអាពាហ៍ពិពាហ៍ដោយសារជនជាតិនេះនៅរក្សាទំនៀមទម្លាប់យកត្រគូល
តាមម្តាយ។ ហើយបច្ចុប្បន្ន ភូមិមួយចំនួនរបស់ជនជាតិ Chu Ru នៅខេត្ត Lam Dong
នៅរក្សា នូវទំនៀមទម្លាប់ចាប់ប្តីដដែល។ តាមនោះ នៅពេលដែលនារី ជនជាតិ  Chu
 Ru ស្រឡាញ់បុរសណាម្នាក់ នាងនឹងជំរាបឪពុកម្តាយដើម្បីរៀបចំ គ្រឿងបណ្ណាការ
មកស្តីតណ្តឹងបុរសនោះ។ នាពេលនិទាឃៈរដូវ ខាងកូនក្រមុំនឹងជ្រើស រើសគ្រឿងបណ្ណាការយកមកផ្ទះខាងកំលោះ។ ប្រសិនបើខាងកូនកំលោះបដិសេធ និង ណាត់
ថ្ងៃក្រោយនឹងមកទៀតដល់ពេលណាខាងកូនកំលោះយល់ព្រមទាល់តែបាន។
ហើយប្រសិនបើ ខាងកំលោះបដិសោធ គឺបុរសៗខាងកូនក្រមុំនឹងខំពាក់ចិញ្ចៀន
លើដៃកំលោះនោះដើម្បីចាប់កូនប្រសារឲ្យបានសម្រេច។ ប្រសិនបើកំលោះនោះនៅ
មិនយល់ព្រម នឹងដោះចិញ្ចៀនចេញពីដៃ ហើយត្រៀមរៀបចំ គោ ស្រាសងឲ្យខាង
 កូនក្រមុំវិញ។ លោកស្រី Luong Thanh Son អ្នកស្រាវជ្រាវជនជាតិ Tay Nguyen បាន
ឲ្យដឹងថា៖

        “ក្នុងទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Chu Ru និងជនជាតិដទៃ
 មួយចំនួនដែលជិតស្និទជាមួយជនជាតិ Chu Ru នោះ ការទារបណ្ណាការគឺធ្ងន់ធ្ងរ
ណាស់ ហើយមាននារីក្រជាច្រើននាក់គ្មានប្រាក់សម្រាប់រៀបអាពាហ៍ពិពាហ៍គឺមិន
យកប្តីបានឡើយ។ បន្ទាប់ពីមង្គលការ កូនកំលោះនឹងរស់នៅខាងផ្ទះរបស់កូនក្រមុំ។
ប៉ុន្តែ មានករណីគឺកំលោះនោះនឹងរស់នៅខាងផ្ទះកូនក្រមុំមួយរយៈ ហើយមុននោះ
កូនក្រមុំក៏ត្រូវរស់នៅផ្ទះរបស់កូនកំលោះមួយរយៈដែរ”។

        ថ្ងៃរៀបអាពាហ៍ពិពាហ៍ តាំងពីព្រលឹម ខាងនារីនិងខាងបុរសនិងដំណើរការ
បែបបទមួយចំនួន។ មុននឹងចេញដំណើរ ម្តាយរបស់កូនក្រមុំនឹងចងខ្សែកូរស្រករ
នេះជាមួយគ្នា។​ហើយការកន្សែងលើកូនក្រមុំនិងកូនកំលោះជាពិធីសំខាន់ សម្រាប់
គូស្រករនៅជាមួយគ្នាជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ