លក្ខណវប្បធម៌ព្រលឹងក្នុងពេលបាយទទួលភ្ញៀវរបស់ជនជាតិថៃនៅភាគពាយព្យ

(VOVWORLD) -ជនរួមជាតិជនជាតិ Thai នៅតំបន់ភ្នំពាយព្យវៀតណាម បច្ចុប្បន្ននៅរក្សាបានទំនៀម ទម្លាប់ពីជំនាន់មួយទៅជំនាន់មួយ នោះគឺការចាកជ្រូចស្រាពីរបីដំណក់ដំបូង មុននឹង ផឹកក្នុងពេលបាយទទួលភ្ញៀវ។ នេះជាទំនៀមទម្លាប់មានអត្ថន័យជានិមិត្តរូប សំដៅ រំលឹកដល់អ្នកដែលចែកឋានទៅ ហើយទំនៀមទម្លាប់នេះបានក្លាយទៅជាលក្ខណៈវប្ប ធម៌ព្រលឹងដ៏វិសេសវិសាលរបស់ជនជាតិ Thai ផងដែរ។
លក្ខណវប្បធម៌ព្រលឹងក្នុងពេលបាយទទួលភ្ញៀវរបស់ជនជាតិថៃនៅភាគពាយព្យ - ảnh 1 ស្ពុកបាយសម្រាប់ទទួលភ្ញៀវរបស់ជនជាតិ Thai 

តាំងពីយូរណាស់មកហើយ ជនជាតិ Thai គេមានទស្សនទានថា មនុស្សរស់នៅ តែងតែមានជំនឿថា មនុស្សស្លាប់ទៅនៅមានព្រលឹងចាំជួយថែរក្សាជានិច្ច។ ពោលគឺព្រលឹងរបស់អ្នកស្លាប់នឹងទៅតាម ថែរក្សាឲ្យមនុស្សរស់នៅគ្រប់ទិសទី។ ហេតុដូច្នេះបានជា ពីចាស់ដល់ក្មេង ទាំងបុរស និងនារីជនជាតិ Thai  មុននឹងចូលពេលបាយជួបជុំ គេតែងតែមិនភ្លេចបានឡើយ ការ ចាកជ្រូចស្រាពីរបីដំណក់ចេញពីកែវដំបូង (ដែលភាសា Thai គេហៅថា xia hinh, xia hang ) ដោយគេជឿថា ព្រលឹងរបស់អ្នកស្លាប់កំពុងនៅជុំវិញយើង។ ហេតុដូច្នេះ មុន ពេលបាយ គេតែងតែឧទ្ទិសកុសល សុំព្រលឹងអ្នកចែកឋាន ប្រទានពរនូវសុខភាពល្អ បន្ទាប់មក ទើបនំាគ្នាពិសារបាយជូនពរគ្នាទៅវិញទៅមក។ លោក Tong Van Xom នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La ដែលជាអ្នកមានការយល់ដឹងច្បាស់អំពី ទំនៀមទម្លាប់នេះបានឲ្យដឹងថា៖       

      “តាមទស្សនៈទានរបស់ជនជាតិ Thai គឺនៅកន្លែងណា នៅពេលណាៗទាំងអស់ តែងតែមានព្រលឹងរបស់អ្នកស្លាប់ដើរតាមដែរ។ ពោលគឺពេលយើងទទួលទានម្ហូបអាហារ គឺព្រលឹងក៏ទាមទារចាំទទួលពិសារជាមួយដែរ។ ហេតុដូច្នេះ មុនពេលបាយ ត្រូវចាកជ្រូចស្រាពីរបីតំណក់ចុះលើដី ដើម្បីព្រលឹងរបស់អ្នកស្លាប់គេនឹងទទួលទានមុនយើង។ គេបាន ទទួលទានហើយគេនឹងតាមថែរក្សាយើង ព្រទានពរឲ្យយើងជួបតែសេចក្តីសុខ” ។

        មិនត្រឹមតែចាកជ្រូចសា្រពីរបីតំណក់ដំបូងមុននឹងទទួលទានម្ហូបអាហារប៉ុណ្ណោះ ទេ  មានអ្នកខ្លះគេបានយកបាយមួយម៉ាត់ សាច់មួយដុំតូច ដាក់ឲ្យព្រលឹងអ្នកស្លាប់គេ ពិសារមុនដែរ។ ពេលគេទៅស្រែចំការក៏ដោយ ទោះបីជាមិនផឹកស្រា ប៉ុន្តែដល់ម៉ោង បាយ គេក៏យកបាយមួយម៉ាត់បោះទៅក្រៅដើម្បីអញ្ជើញអ្នកតាព្រៃទទួលទានមុន។ នេះជាទំនៀមទម្លាប់សាមញ្ញា គ្មានការចាប់បង្ខំឡើយ ដែលពោរពេញទៅដោយ លក្ខណៈមនុស្សសាស្ត្រ ដែលបានមរតកពីជំនាន់មួយទៅជំនាន់មួយ។ លោក Quang Van Hung នៅភូមិ Hin ឃុំ Chieng An ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖

        “ទោះបីជានៅក្មេងប៉ុន្តែខ្ញុំក៏បានដឹងដែរថា មុននឹងផឹកស្រា ខ្ញុំតែងតែចាកជ្រូចស្រា ពីរបីតំណក់ដំបូងតាមទំនៀមទម្លាប់របស់ជនជាតិខ្លួនដោយគ្មានអ្នកណាក្រើនរំលឹកទេ ។ ធ្វើបានដូច្នេះ យើងមានអារម្មណ៍ស្រួលនិងនឹងនរក្នុងចិត្តណាស់”។

        ជាពិសេស ក្នុងពេលបាយអញ្ជើញភ្ញៀវរបស់ជនជាតិ Thai ឬពេលដែលមាន សាច់ញ្ញត្តិមកទទួលអាហារជាមួយក្រុមគ្រួសារនោះ ម្ចាស់ផ្ទះតែងតែចាកស្រាពីរកែវ ដាក់ក្នុងស្ពុកបាយដើម្បីបង្ហាញនូវការរាក់ទាក់រួសរាយជាមួយភ្ញៀវ។ លុះត្រាដល់ពេល ដែលបញ្ចប់ពេលបាយ  ម្ចាស់ផ្ទះនឹងអញ្ញើញភ្ញៀវទទួលទាននូវស្រាពីរកែវនេះ និងចាត់ ទុកស្រាពីរកែវ ជាលាភសំណាងត្រូវចែកជូនគ្នាពិសារទាំងអស់។ លោក Tong Van Xom ភូមិ Mong ឃុំ Hua La ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថែមទៀតថា៖

        “ពេលមានភ្ញៀវមកលេងផ្ទះ ជាពិសេសគឺសាច់ញាត្តិសណ្តានខាងប្រពន្ធ គឺម្ចាស់ ផ្ទះតែងតែមានស្រាពីរកែវដាក់ក្នុងស្ពុកបាយ។ មុនពេលចាកស្រាពីដបចេញ គេត្រូចាក លើកែវពីរមុនសិន ដើម្បីបង្ហាញការគោរពចំពោះភ្ញៀវ ។ ម្យ៉ាងវិញទៀតគេជឿថា ពេល ភ្ញៀវមកលេងផ្ទះក៏មានព្រលឹងតាមពួកគេដែរ បានជាម្ចាស់នឹងចាកស្រាពីរកែវដើម្បី អញ្ជើញព្រលឹងទទួលទានមុន”។

        ទំនៀមទម្លាប់ចាកជ្រូចស្រាពីរបីតំណក់ដំបូងមុនពេលទទួលទាន ឬចាកស្រាពីរ កែវដាក់ក្នុងស្ពុកម្ហូបទទួលភ្ញៀវនៅតែបានជនជាតិ Thai រក្សារហូតមកដល់បច្ចុប្បន្ន។ ថ្វីត្បិតជាលក្ខណៈនិមិត្តរូបក៏ដោយ ប៉ុន្តែទំនៀមទម្លាប់នេះបានក្លាយទៅជាលក្ខណៈ វប្បធម៌ព្រលឹងក្នុងអារម្មណ៍របស់ជនជាតិ Thai គ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ