(VOVworld)-ជនជាតិខ្មែរសម្បូទៅដោយបេតិកភ័ណ្ឌវប្បធ៌មដ៍វិសេសវិសាលដែល ក្នុងនោះក្បាច់រាំជាច្រើនប្រភេទត្រូវបានបង្កើតឡើងតាមរយៈការវិវឌ្ឍន៍ពីមួយថ្ងៃ
ទៅមួយថ្ងៃរបស់ជនជាតិនេះ។ សិល្បៈរបាំរបស់ជនជាតិខ្មែរគឺជាការប្រមូលផ្តុំប្រកបដោយ ទេពកោ
សល្យ ចំណេះដឹងច្នៃប្រឌិត មានលក្ខណៈអត្តសញ្ញាជាតិ តម្លៃវប្បធម៌ សង្គម និងតម្លៃវិចិត្រសិល្បៈរបស់សហគមន៍ទាំងមូល។
ចំពោះជនជាតិខ្មែរ សិល្បៈរបាំជាផលិតផលវប្បធម៌ប្រពៃណីពិសេស ពិសិដ្ឋនិងជាតម្រូវការខាងស្មារតីបន្ទាប់ពីការធ្វើពលកម្មហត់នឿយ។ សិល្បៈរបាំនេះត្រូវបានបង្កើតតាំងពីយូរយារណាស់មកហើយនិងមានភាពសម្បូរបែប។ប៉ុន្តែ
រហូតមកដល់បច្ចុប្បន្ននេះ ជនជាតិខ្មែរនៅរក្សាបានប្រភេទរបាំចំនួន៣នោះគឺ
របាំប្រជាប្រិយ របាំជំនឿសាសនា និងរបាំលើឆាក។
ក្នុងឱកាសពិធីបុណ្យធំៗ ឬបុណ្យតេតប្រពៃណីជនជាតិម្តងៗ នៅពេលសំលេងស្គូរបន្ទរឡើងនិងសម្លេងប្រគុំភ្លេងពិណពាទ្យចាប់ផ្តើម ទាំងបុរស នារី និងចាស់ក្មេងនាំគ្នាធ្វើកាយវិការតាមចង្វាក់រាំប្រពៃណី។ ក្បាច់រាំដែលគេពេញនិយមបំផុតគឺក្បាច់រាំវង់ឬហៅថារាំឡាំថូន ។ចូលរួមរាំតាមចង្វាក់
នេះ គឺបុរសនារីទាំងគូៗ បានរាំជារង្វង់មូលតាមចង្វាក់ភ្លេង។ សាស្ត្រាចារ្យ
បណ្ឌិត Le Ngoc Canh អនុប្រធានសមាគមសិល្បៈរបាំវៀតណាមបានឲ្យដឹងថា៖
“លក្ខណៈវិសេសវិសាលនៃក្បាច់រាំប្រជាប្រិយគឺផ្តល់នូវភាពសប្បាយរីករាយ
និងមានភាពកំប្លែង។ នៅភូមិ ស្រុកណាក៏រីករាលដាលក្បាច់រាំប្រពៃណីដែរ។
ទាំងចាស់ទាំងក្មេង គឺនៅពេល មានសូរសម្លេងតន្ត្រីគឺពួកគេនាំគ្នារាំលេងយ៉ាង
សប្បាយ”។
|
របាំយូកេឬហៅថារបាំបាសាក់របស់ជនជាតិខ្មែរ |
ក្រៅពីក្បាច់រាំដូចបានរៀបរាប់ខាងលើ សិល្បៈរបាំប្រជាប្រិយរបស់ជនជាតិ
ខ្មែរនៅមានក្បាច់រាំផ្សេងទៀតដូចជា៖របាំចូកកំពិស ដោយប្រើឧបករណ៍គឺ ឈ្នាង របាំត្រឡោក(របាំគោះត្រឡោក)របាំច្រូតស្រូវ(កសិករ)របាំស្គរឆៃយ៉ាំឬ
របាំបើកវាំងននក្នុងពិធីមង្គលការ។
ប្រភេទរបាំមួយទៀតក៏ត្រូវបានប្រជាជនខ្មែរពេញនិយម នោះគឺរបាំ
ជំនឿសាសនា។ប្រភេទរបាំនេះ ត្រូវបានប្រើក្នុងឱកាស សែនព្រេនសូមអោយ
ទេវតាការពារទឹក ដី ឬការពារភូមិស្រុកជាដើម។ ប្រភេទរបាំមួយទៀតគឺរបាំ
ឆាក។ លោក Le Ngoc Canh បានឲ្យដឹងថែមទៀតថា៖
“ចំពោះរបាំឆាក ជនជាតិខ្មែរចែកជា៣ប្រភេទនោះគឺរបាំយូរកេ (ល្ខោនបាសាក់)
និងរបាំយីកេ។ របាំមានលក្ខណៈជិតស្និទ្ធដូចទៅនឹងសិល្បៈ Cai Luong និង
Tuong របស់ជនចាតិ Kinh ។ឆាកសម្រាប់សម្តែងល្ខោនរបាំក៏ត្រូវបានរៀបចំយ៉ាង ស្អាតដោយមានក្បាច់ ដៃរាំឬជើងរាំឬក៏រាងកាយទាំងមូល”។
ក្នុងការសម្តែងល្ខោនរាំ សម្លៀកបំពាក់គឺសំខាន់ណាស់។ ជាពិសេសក្បាច់ របាំត្រូវបានផ្អែកទៅលើរឿងនិទាន រឿងដំណាលរបស់ជនជាតិខ្មែរដែលរឿងទាំង អស់នេះបានក្លាយទៅជាម្ហូបស្មារតីមិនអាចខ្វះបានឡើយក្នុងជីវភាពរស់នៅប្រ
ចាំថ្ងៃ។ ចំពោះជនជាតិខ្មែរវិញ សិល្បៈរបាំគឺមានឥទ្ធិពលសកម្មនិងមានទំនាក់
ទំនង ជិតស្និទ្ធជាមួយនឹងស្ថាបត្យកម្មនិងវប្បធម៌ស្មារតីរបស់ជនជាតិខ្មែរ Nam Bo
។ លោក Le Ngoc Canh បានចែករំលែកបន្ថែមថា៖
“ជនជាតិខ្មែរជាធម្មតារាំនៅវត្តអារាម។សម្មតិកម្មថា តើវត្តអារាមមានមុនឬ សិល្បៈរបាំមានមុននោះគឺពិបាករកចំលើយណាស់ ប៉ុន្តែគ្រាន់តែឃើញថា ស្ថាបត្យ
កម្មនៃវត្តខ្មែរ Nam Bo គឺភាគច្រើនមានរូបរបាំ ឬ បក្សីទេព្យជាដើម។ និយាយដល់
វត្តខ្មែរមិនអាចខ្វះបាននូវរូបមនុស្សឬទេវតារាំឡើយ ”។
នាបច្ចុប្បន្ន របាំខ្មែរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងអំពីប្រភេទនិងគុណ
ភាព។សិល្បៈរបាំមិនគ្រាន់តែផ្សាភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ
ខ្មែរប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយលក្ខណៈវប្បធម៌ស្មារតីវិសេសវិសាល
ក្នុងសហគមន៍បណ្តាជនជាតិវៀតណាមទៀតផង៕