លក្ខណៈវិសេសវិសាលនៃសម្លៀកបំពាក់របស់ជនជាតិ K’ho

(VOVworlr)-ក៏ដូចជាជនជាតិដទៃមួយចំនួននៅតំបន់ Tay Nguyen ជនជាតិ K’ho
មាន ប្រពៃណីត្បាញក្រណាត់និងកាត់ដេរសម្លៀកបំពាក់ខ្លួនឯង។ សម្លៀកបំពាក់
របស់ជនជាតិ K’ho មិនត្រឹមតែមានសម្រស់ ស្អាតប៉ុណ្ណោះទេ ថែមទាំងស្តែងចេញ
លក្ខណៈវប្បធម៌ អត្តសញ្ញាណដោយឡែករបស់ ខ្លួនទៀតផង។

លក្ខណៈវិសេសវិសាលនៃសម្លៀកបំពាក់របស់ជនជាតិ K’ho - ảnh 1
បុរសនារីជនជាតិ K'ho ជាមួយសម្លៀកបំពាក់ប្រណៃីរបស់ជនជាតិខ្លួន


        ជនជាតិ K’ho ពីមុនគឺស្លៀកពាក់យ៉ាងសាមញ្ញ បុរសគឺវណ្ឌកន្ទប ហើយនារីគឺ
 ស្លៀកសំពុតខ្លី។​នៅពេលមិនទាន់មានក្រណាត់ ពូកគេបានប្រើសំបកឈើត្រាំឲ្យ
ចេញ ជ័រអស់ រួចដេរដោយផ្តៅធ្វើជាអាវរងារ។ ពីមួយថ្ងៃទៅមួយថ្ងៃ មុខ របរតម្បាញ
និងដេរសម្លៀកបំពាក់របស់ជនជាតិ K’ho គឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាបច្ចុ
ប្បន្ន ជនជាតិ K’ho មានទស្សនទានអំពីសោភ័ណ្ឌភាពនៃសម្លៀកបំពាក់គឺសាមាញ្ញ
ណាស់ប៉ុន្តែនៅតែមានលក្ខណៈពិសេសដោយឡែករបស់ខ្លួនដែរ។ លោក Duom Dai
Bat ជន ជាតិ K’ho បានឲ្យដឹងថា៖

        “ក្រណាត់និងព័ណ៌សម្លៀកបំពាក់នៅតែបានធ្វើតាមទំនៀមទម្លាប់ចាស់ នោះ
គឺមាននៅជាយលើក្រោមនៃកន្ទប។​ប្រសិនបើមិនធ្វើដូចនេះគឺមិនបានទេ។​ហើយ
កន្ទបមិនត្រូវខ្លីពេកទេ គឺត្រូវវែងផុតជង្គង់”។

        អាវសម្រាប់បុរសជនជាតិ K’ho ត្រូវបានត្បាញយ៉ាងសាមាញ្ញ នោះជាអាវក
មូល គ្មានដៃអាវទេនិងមានក្បាច់ប៉ាក់ព័ណ៌ខៀវស្រងាត់។​ ក្បាច់ប៉ាក់នៅលើអាវរបស់
បុរសគឺប្រមូលផ្តុំលើជើងអាវ។​ហើយកន្ទបនៅពេលស្លៀកជាមួយអាវជានិច្ចកាល
បង្កើត ភាពស្រស់ស្អាតនិងរឹងមាំឲ្យបុរសជនជាតិ K’ho។

        តាមប្រពៃណី នារីជនជាតិ K’ho នៅពេលធំដឹងក្តីតែងតែបានម្តាយបង្រៀន
 របៀបត្បាញដើម្បីមិនត្រឹមតែត្បាញឲ្យខ្លួនឯងសំពុតស្អាតប៉ុណ្ណោះទេ ថែមទាំង
អាចដេរ សម្លៀកបំពាក់ជូនគ្រូសារនិងនាំផលិតផលរបស់ខ្លួនធ្វើជាបណ្ណាការជូន
ខាងបុរសផងដែរ។​ សំពត់ល្អស្អាតបំផុតគឺសម្រាប់ស្លៀកពាក់នៅពេលពិធីបុណ្យធំ
ៗដូចជា ពិធីអាពាហ៍ពិពាហ៍ជាដើម។ នារីណាមានសម្លៀកបំពាក់ស្អាតគឺបង្ហាញ
ថានារីនោះជាអ្នកប៉ិនប្រសព មានប្រជាប្រិយភាពនឹងមានជម្រើសច្រើនក្នុងការ
“ចាប់យកប្តី” តាមទំនៀមទម្លាប់។

        នារី K’ho និយមស្លៀកពាក់សំពុតត្បាញដោយក្រណាត់ចរបាប់ តាមនោះ
សម្លៀកបំពាក់របស់នារីជនជាតិ K’ho គឺគួរឲ្យចាប់អារម្មណ៍ណាស់។ តាមរយៈ
ការតែង លំអលើសំពុតនោះ នារីជនជាតិ K’ho ចង់បង្ហាញនូវការសម្របសម្រួល
ជាមួយធម្មជាតិ ។​ក្បាច់ប៉ាក់លើសំពត់របស់នារីជនជាតិ K’ho គឺជារូបសត្វ ប្រដាប់
ប្រើប្រាស់ជិតស្និទ្ធិជាមួយជីវភាពរស់នៅប្រចាំថ្ងៃនិងរូបនីមួយៗគឺមានអត្ថន័យ
ដោយឡែក ផងដែរ។វិចិត្រករ Le Van Cuong អ្នកស្រាវជ្រាវ ចងក្រងនូវឈុត
សម្លៀកបំពាក់ ជនជាតិបានឲ្យដឹងថា៖

        “ផលិតផលត្បាញរបស់ជនជាតិ K’ho គឺមានការតុបតែងដោយឡែករបស់
ខ្លួន។ ជនជាតិ K’ho ចូលចិត្តព័ណ៌ព្រាលៗជាពិសេសគឺព័ណ៌ខៀវស្រងាត់និង
ព័ណ៌ខ្មៅ។​ នារីជនជាតិ K’ho តែងតែតុបតែងក្បូក្បាច់នៅជាយសង្ខាងផ្ទាំងក្រ
ណាត់ ហើយធ្វើបានដូច្នេះគឺពិបាកណាស់។ គេត្រូវបានសន្មត់ថា ដើម្បីត្បាញ
បាននូវក្រណាត់ល្អគឺត្រូវយល់ច្បាស់ពីការរៀបចំនិងចែកព័ណ៌អំបោះឲ្យសម
ស្រប។​ប្រការនេះគ្រាន់តែ អ្នកប៉ិនប្រសពទើបធ្វើបាន”។

        នាបច្ចុប្បន្ន សម្លៀកបំពាក់ប្រពៃណីមិនសូវបានប្រើប្រាស់ក្នុងជីវភាពរស់
នៅប្រចាំ​ថ្ងៃទេ។​ប៉ុន្តែ ក្នុងការអភិវឌ្ឍន៍របស់ម៉ូតសម័យទំនើបនោះ សម្លៀកបំពាក់
ប្រពៃណី របស់ជនជាតិ​ K’ho នៅរក្សាបានលក្ខណៈវិសេសវិសាលរបស់ខ្លួននិង
ពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ