ស្នូរខ្លុយជនរួមជាតិ Bru-Van Kieu នៅកណ្ដាលដំបន់ព្រៃភ្នំ Truong Son
LAN ANH -  
|
ស្នូរខ្លុយជនរួមជាតិ Bru-Van Kieu នៅកណ្ដាលដំបន់ព្រៃភ្នំ Truong Son (dantocviet.vn) |
Vovworld- ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិភាគតិច Bru-Van Kieu
នៅភាគខាងលិចខេត្ត Quang Binh បណ្ដាចង្វាក់ចម្រៀងប្រជាប្រិយរួមជាមួយ
ឧបករភ្លេងជនជាតិបានដើរតួនាទីសំខាន់ ជាចំណីអារម្មណ៍និងស្មារតីដែលមិន
អាចខ្វះបានឡើយក្នុងជីវភាពរស់នៅសហគមន៍របស់ប្រជាជន។ នៅភូមិ Khe Cat
ឃុំ Truong Son ស្រុក Quang Ninh ខេត្ត Quang Binh ព្រឹទ្ធាចារ្ស Ho Ai ជាអ្នកនៅរក្សា
បានបណ្ដាប្រភេទវប្បធម៍ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិ Bru-Van Kieu។
លោកជាអ្នកប៉ិនប្រសពបំផុតក្នុងការចែច្នៃនិងប្រើប្រាស់បណ្ដាប្រភេទឧបករភ្លេង
ប្រពៃណីដូចជា ឃ្មោះ ខ្លុយ Kho-lui ខ្លុយ Sui ខ្លុយ Pi ជាដើម។ ព្រឹទ្ធាចារ្ស Ho Ai បាន
ឲ្យដឹងថា៖
“ខ្លុយ Pi បានធ្វើពីឬស្សី ជាប្រភេទខ្លុយក្នុងពិធីសែនព្រេន ពិសេសគឺពិធីសែន
ព្រេនបួងសួងថ្វាយព្រលឹង។ វាបង្ហាញនូវចរិតលក្ខណៈគោរពពិសិទ្ធិរបស់គ្រូសែន។
ខ្លុយ Pi ខ្លុយ Sui ឃ្មោះស្គរជានិមិត្តរូបឲ្យជំនឿដ៏ពិសិទ្ធិហេតុនេះហើយត្រឹមតែបានប្រើ
ប្រាស់ក្នុងពិធីការសែនព្រេន មិនបានប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗឡើយ។”
ក្នុងចំណោមខ្លុយរបស់ជនរួមជាតិ Bru-Van Kieu ត្រូវនិយាយដល់ខ្លុយ Khui។
នេះជាប្រភេទខ្លុយដើម្បីបង្ហាញនូវជីវភាពរស់នៅអំពីទំនាក់ទំនងសង្គមវង្សត្រកូល
ភូមិឃុំ។ ខ្លុយ Khui មានវត្តមាននិងផ្សាភ្ជាប់ពីយូរយារណាស់មកហើយក្នុងទំនាម
ទំលាប់រស់នៅរបស់ជនរួមជាតិ Van Kieu ដែលបានប្រើប្រាស់ជាច្រើនក្នុងពិធីបុណ្យ។
តាមទំនាមទំលាប់ត្រូវតែអ្នកមានអាយុមធ្យមជនជាតិ Bru-Van Kieu ទើបបាន
លេងខ្លុយ Khui និងត្រឹមតែបុរសបានប្រើប្រាស់ដែរ។ លោក Ho Van Thuong ជនចាស់
ជរាជាជនជាតិ Bru-Van Kieu បានសំណេះសំណាលថា៖
“មុននេះក្នុងរដូវប្រមូលផល បុរសត្រូវទៅយាមនៅចម្ការ។ មិនចេះធ្វើអ្វី ហើយ
គេស្វែងរកឬស្សីឆ្កៀលប្រហោងដើម្បីធ្វើជាខ្លុយ។ ស្នូរពិរោះហើយទុក្ខព្រួយបាត់
អស់ទៅ។ ពីចម្ការនេះបានស្ដាប់ស្នូរខ្លុយពីចម្ការនោះសំណេះសំណាលជាមួយគ្នា
ដោយខ្លុយ។”
ក្រៅពីខ្លុយ Pi ខ្លុយ Khui នោះ ជនរួមជាតិ Van Kieu នៅមានបណ្ដាប្រភេទ
ខ្លុយផ្សេងៗដូចជាខ្លុយ Teril ដើម្បីយុវជនច្រៀងឆ្លើយឆ្លង ខ្លុយ Kho lui ដើម្បីសម្ដែង
ក្នុងេពិធីអាពាហ៍-ពិពាហ៍ជាដើម។
ពីយូរយារណាស់មកហើយ ជនរួមជាតិ Bru-Van Kieu បានផ្ញើររាល់សតិ
អារម្មណ៍ព្រលឹងមនោសញ្ចេតនារបស់ខ្លួនតាមរយៈសំនៀងពីចង្វាក់ភ្លេងប្រពៃណី។
រាល់ស្នូររបស់ខ្លុយចាបីឃ្មោះស្គរនៅតែលាន់រន្ទឺបង្ហាញនូវផ្នែកវប្បធម៍ដ៏វិសេស
វិសាលរបស់ជនរួមជាតិ Bru-Van Kieu នៅកណ្ដាលដំបន់ព្រៃភ្នំ Truong Son៕
LAN ANH