អំបុករបស់ជនជាតិខ្មែរ

(VOVworld)-អំបុកជាឈ្មោះចំណីដ៏វិសេសវិសាលមួយប្រភេទរបស់ជនជាតិខ្មែរ​
នៅខេត្ត Soc Trang និយាយដោយឡែកនិងរបស់ប្រជាជនវាលសណ្តទន្លេ Cuu
Long និយាយរួម។ មិនត្រឹមតែជាមុខម្ហូបពេញនិយមប៉ុណ្ណោះទេ អំបុកនៅបង្កប់ អត្ថន័យខាងជំនឿស្មារតីពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជន
ជាតិខ្មែរទៀតផង។ អំបុកត្រូវបានជនរួមជាតិខ្មែរ ឧទិសថ្វាយទេវតានៅក្នុងពិធី សំពះព្រខែដែលបានប្រទានមកនូវអាកាសធាតុអំណោយផល។

អំបុករបស់ជនជាតិខ្មែរ - ảnh 1
អំបុក-ឈ្មោះចំណីដ៏វិសេសវិសាលមួយប្រភេទរបស់ជនជាតិខ្មែរ


           ពិធីសំពះព្រះខែជាពិធីសំខាន់ក្នុងពិធីបុណ្យអកអំបុកដែលបានរៀប
ចំឡើង នៅខែទី១០តាមច័ន្ទកតិ នៅបរិវេណរបស់វត្តនិងក្នុងគ្រួសារនីមួយៗ ឬ
នៅកន្លែង ធំទូលាយក្នុងភូមិស្រុកជាដើម។នៅពេលព្រះច័ន្ទពេញបូរមី ជាពេល
វេលាដែល ប្រជាជនក្នុងភូមិស្រុកចាប់ផ្តើមអុជធូបសែនព្រេន។​អ្នកចាត់ចែងពិធី
តែងតែជាព្រះសង្ឃ ក្នុងវត្តឬលោកតាលោកយាយ ដែលមានកិត្យានុភាពក្នុងភូមិ
ស្រុក។ នៅពេលបញ្ចប់ អ្នកចាត់ចែងពិធីបានហៅក្មេងៗមកសំពះព្រះខែ ចែក
អំបុកមួយក្តាប់សម្រាប់ក្មេងម្នាក់ៗ  ហើយទះស្មារសួរក្មេងៗទាំងនោះ ថាប៉ងប្រា
ថ្នាអ្វី។ចំលើយរបស់របស់ក្មេងៗទាំងនោះជាក្តីសង្ឃឹមរបស់ មនុស្សគ្រប់រូបនាឆ្នាំ
ថ្មី។ ជាចុងក្រោយមនុស្សម្នានាំគ្នាហូបផ្លែឈើរ អំបុក និង ច្រៀងរំាកំសាន្តសប្បាយ
រីករាយ ជូនពរគ្នានូវភាពសុខសាន្តត្រាននិងទទួលបានៅផោគផលច្រើននៅឆ្នាំ
ខាងមុខ។ លោក Tran Van Nam ជនជាតិខ្មែរនៅខេត្ត Soc Trang បានឲ្យដឹងថា៖

        “ថ្ងៃសីលជារៀងរាល់ខែ ស្ទើរតែគ្រប់គ្រួសារទាំងអស់សុទ្ធតែដាល់អំបុក
សម្រាប់ សែនព្រះខែ។ បន្ទាប់មកបានជួបជុំកូនចៅ ទទួលទានអំបុកឲ្យអស់ ក្នុង
បំណង រំលឹកគុណព្រះខែដែលប្រទានឲ្យប្រជាជនរដូវអំណោយផល។ ពិធីសែន
បានធ្វើ ឡើងនៅមុខផ្ទះ ហើយទាំងចាស់ទាំងក្មេងបាននាំគ្នាសំពះគោរពព្រះខែ
ផងដែរ”។

អំបុករបស់ជនជាតិខ្មែរ - ảnh 2
ឆ្នាំងដីសម្រាប់លីងអំបុក

        ជនរួមជាតិខ្មែរមានជំនឿជាក់ថា ដោយសារទេវតាប្រទានពរ ទើបពួកគេ ទទួលបានអំណោយផលដើម្បីចិញ្ចឹមគ្រួសារ។ ក៏ដោយសារទទួលបានគ្រាប់ ដំណើបដ៏ឈ្ងុយឆ្ងាញ់នោះ ជនរួមជាតិខ្មែរទើបធ្វើបានចំណីជាច្រើនសម្រាប់ថ្វាយ
ទេវតា។ លោកស្រី Lam Thi Enបានឲ្យដឹងថា៖

        “នៅខេត្ត Soc Trang ទោះបីជាមានឬក្រីក្រប៉ុន្តែសុទ្ធតែមានអំបុកសម្រាប់
សែនព្រះខែ។ តាមទំនៀមទំលាប់តាំងពីយូរយាមក ផ្ទះណាក៏ត្រូវមានអំបុក សម្រាប់សែនព្រះខែដែរ ។

         ក្រៅពីធ្វើជាដង្វាយថ្វាយដល់ទេវតា ក្នុងពិធីបុណ្យអកអំបុក អំបុកក៏ ត្រូវបានលក់នៅគ្រប់ទីកន្លែងដែលប្រព្រឹត្តទៅពីធីបុណ្យ ក្នុងគោលដៅដើម្បី អ្នកទិញអាចមានចំណីជូនទៅជីដូនជីតា និងផ្ញើរទៅកាន់សាច់ញាតិ។

        អំបុកឆ្ងាញ់ គឺត្រូវយកគ្រាប់ស្រូវដំណើបទុំនៅស្រស់មកលីងក្នុងឆ្នាំងដី ហើយដាក់ក្នុងត្បាល់ធំដាល់ផង បុកផង កៀសផងឲ្យសំប៉ែតនិងយកទៅរែង យកសំបកស្រូវចេញ។

      នៅពេលពិសារអំបុកអាចទទួលបានរស់ជាតិឈ្ងុយឆ្ងាញ់ពិសេសរបស់
ដំណើប។ ប៉ុន្តែពេលដែលអំបុកទើបនឹងបានដាលរួចហើយកោសដូងដាក់
លាយ ស្ករស បន្ទាប់មកយកទៅអប់ជាមួយស្លឹកចេកឬស្លឹកឈូក។ រស់ជាតិ
ឈ្ងុយឆ្ងាញ់ របស់គ្រាប់អង្ករដំណើបលីង ​ជាតិផ្អែមរបស់ស្ករនឹងធ្វើឲ្យមុខម្ហូប
នេះ មានរស់ជាតិមិនអាចពិណ៌នាបានឡើយ។

អំបុករបស់ជនជាតិខ្មែរ - ảnh 3
ប្រជាជនលីងអំបុកក្នុងពិធីបុណ្យ

          ពេលដែលមានឱកាសទស្សនាខេត្ត Soc Trang នៅពិធីបុណ្យអកអំបុក សំពះព្រះខែទស្សនិកជនអាចបានទស្សនាមុខម្ហូបអំបុកនិងស្គាល់នូវលក្ខណៈ
វប្បធម៌ដ៏វិសេស វិសាលរបស់ជនជាតិខ្មែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ