អាពាហ៍ពិពាហ៍របស់ជនជាតិ Lo Lo

(VOVWORLD) -រស់នៅភាគច្រើននៅតំបន់ភ្នំ ជនជាតិ Lo Lo នៅរក្សាបានទំនៀមទម្លាប់ប្រពៃណី ដ៏វិសេសវិសាលជាច្រើន។ ក្នុងនោះ ទំនៀមទម្លាប់រៀបអាពាហ៍ ពិពាហ៍របស់ជនជាតិ នេះបានឆ្លុះបញ្ជាំងច្បាស់នូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។ 
អាពាហ៍ពិពាហ៍របស់ជនជាតិ Lo Lo - ảnh 1

អាពាហ៍ពិពាហ៍របស់ជនជាតិ Lo Lo ត្រូវបានអនុវត្តតាមរបបប្រពន្ធតែមួយ និងប្តីតែមួយ។ ចំណុចលេចធ្លោក្នុងទំនៀមទម្លាប់ប្រពៃណីអំពីអាពាហ៍ពិពាហ៍របស់ ជនជាតិ Lo Lo បុរាណគឺត្រឹមតែរៀបការជាមួយអ្នកក្នុងត្រកូលប៉ុណ្ណោះ។ ពួកគេចាត់ ទុកថា ធ្វើដូច្នេះ នឹងបង្កើតឡើងគ្រួសារនិរន្តរភាពមួយឈរលើមូល ដ្ឋាននៃការយល់ ដឹងនិងការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។

        ក្នុងអាពាហ៍ពិពាហ៍ ឪពុក ម្តាយជនជាតិ Lo Lo តែងតែនាំចេញនូវលក្ខណៈ វិនិច្ឆ័យមួយចំនួន ដើម្បីកូនៗធ្វើជាត្រីវិស័យក្នុងការជ្រើសរើសគូអនាគតប្តីឬប្រ ពន្ធរបស់ខ្លួន។ ប្តីគឺត្រូវមានសុខភាពមាំមួន ឧស្សាព្យាយាម ពូកែទាំងធ្វើស្រែចំការ បរបាញ់សត្វ នេសាទនិងពូកែទាំងរបរសិប្បកម្ម ជាពិសេសត្រូវចេះសែនព្រេនផងដែរ។

រីឯប្រពន្ធល្អគឺត្រូវជាមនុស្សសុភាពរាបសារ ស្លូតបូត សុភាពរាបសារជាមួយឪពុកម្តាយ ជាមួយសាច់ញាត្តិ អ្នកជិតខាង ថែមទាំងចេះស្ទាត់ការងារត្បាញ ដេរបាក់និងធ្វើចំការ។ យុវជន យុវនារីជនជាតិ Lo Lo ដល់វ័យធំដឹងក្តីគឺមានសេរីភាពស្វែងយល់ ចិត្តគ្នា ប៉ុន្តែដល់ពេលរៀបអាពាហ៍ពិពាហ៍គឺអាស្រ័យលើការសម្រេចរបស់ឪពុក ម្តាយ។ ជាធម្មតា បុរសនិងនារីជនជាតិ Lo Lo បានជួបប្រាស្រ័យ ស្វែងយល់គ្នា តាម រយៈសកម្មភាពពលកម្ម តាមរយៈពិធីបុណ្យនានា ប្រជុំផ្សារ ឬតាមរយៈការជួបជុំ មិត្តភក្តិ។ ពេលដែលពេញចិត្តគ្នា ពួកគេនឹងបង្ហាញនូវអារម្មណ៍របស់ខ្លួនតាមរយៈការច្រៀងឆ្លើយឆ្លងគ្នា។

        ក្រោយពេលបានជួបគ្នា យល់ចិត្តគ្នាទៅវិញទៅមក បុរស នារីជនជាតិ Lo Lo នឹងនិយាយស្តីជាមួយឪពុកម្តាយ ហើយគ្រួសារទាំងសង្ខាងយល់ព្រមទើបដំណើការ បែបបទអាពាហ៍ពិពាហ៍។ មុននឹងចូលស្តីដណ្តឹងខាងកូនក្រមុំ ខាងកូនកំលោះត្រូវពឹង ផ្អែកលើគ្រូសែនដើម្បីជ្រើសរើសពេលវេលារៀបអាពាហ៍ពិពាហ៍។ លោក Lo Di Pao នៅឃុំ Lung Cu ស្រុក Dong Van ខេត្ត Ha Giang បានឲ្យដឹងថា៖

        “មានគ្រួសារខ្លះ គេមិនអញ្ជើញគ្រូសែនចូលរួមមង្គលការទេ ប៉ុន្តែគេក៏ត្រូវ ជួបគ្រូសែនដែរ ដើម្បីពឹងគ្រូជ្រើសរើសថ្ងៃល្អ។ គ្រូនឹងផ្តល់យោបល់ថា រៀបមង្គល ការធំឬតូចហើយគ្រូក៏ជួយមើលឲ្យគូរស្រកពីរនាក់នេះរួមរស់ជាមួយគ្នាបានឬ អត់។  តាមពិតទៅ បច្ចុប្បន្ននេះ ពិធីអាពាហ៍ពិពាហ៍ក៏មានលក្ខណៈសាមាញ្ញជាងហើយ”។

        ខណៈដែលភាគីទាំងពីរបានឯកភាពជ្រើសរើសថ្ងៃល្អរួច គឺខាងកូនកំលោះ ត្រូវ នាំជំនូនទៅកាន់ផ្ទះកូនក្រមុំដើម្បីដណ្តឹងប្រពន្ធ។ បើខាងកូនក្រមុំយល់ព្រម កាលនោះ ខាងកូនកំលោះនឹងរៀបបីធីជប់លៀងអឹកធឹកនិងកំណត់ថ្ងៃរៀបមង្គល ការ។ ខាងកូនក្រមុំមានសិទ្ធិទារបណ្ណាការ ហើយជំនូនតែងតែជាអង្ករខ្សាយ អង្ករ តំណើប សាច់ជ្រូក  ស្រា ក្រៅពីនោះបណ្ណាការអាចជាខោ អាវ និងគ្រឿង អលង្ការសម្រាប់កូនក្រមុំ។ គ្រួសារខាងកូនកំលោះ មិនយកគ្រឿងជំនូនជូនឪពុក ម្តាយកូនក្រមុំទេ គឺតែងយកជូនមា ដោយសារលោកមាក្នុងសង្គម Lo Lo គឺមាន កិត្យានុភាព។ លោកមាជាអ្នកសម្រេចពិធីអាពាហ៍ពិពាហ៍និងជាអ្នកមានសិទ្ធិ បែងចែកទ្រព្យសម្បត្តិក្នុងគ្រួសារ។ លោក Lo Di Pao បានឲ្យដឹងទៀតថា៖

        “ឥឡូវនេះ ការទារបណ្ណាការមិនសូវច្រើនទេ។ ក្នុងពិធីភ្ជាប់ពាក្យគឺត្រូវមាន់ មួយគូរ ស្រាពីរលីត និងបាយដំណើបមួយកញ្ជប់។ ប៉ុន្តែ នៅខាងកូនក្រមុំគឺមាន មា ហើយមាជាអ្នកមានសិទ្ធិ។ គេថាកាប់គោគឺត្រូវតែទៅទិញគោសម្រាប់កាប់។ ហើយពេលកាប់ហើយ មានឹងយកភ្លៅគោមួយចំហៀង។ ភ្លៅនោះត្រូវជាភ្លៅឆ្ងាញ់បំផុត។ គ្មានគោលោកមាមិនឲ្យរៀប មង្គលការទេ”។

        ខណៈដែលខាងកូនកំលោះបំពេញបែបបទភ្ជាប់ពាក្យមក គឺ៣ឆ្នាំក្រោយទើប រៀបចំពិធីមង្គលការ។ ក្នុងរយៈពេល៣ឆ្នាំនោះ អនាគតកូនប្រសារបានរួមជាមួយ ឪពុកម្តាយត្រៀមរៀបំប្រដាប់ប្រដានិងទ្រពចំណងដៃដើម្បីយកទៅផ្ទះប្តី។ ចាំដល់ថ្ងៃ រៀបការ ខាងកូនកំលោះលើកជំនូនរួមមាន អង្ករ ស្រា សាច់ជ្រូក បារី និង ប្រាក់មួយចំនួន។

        ពេលមកដល់ផ្ទះ កំលោះក្រមុំទាំងពីរនាក់ត្រូវគោរពវិញ្ញាណក្ខ័ន្ធជីដូនជីតា រួច ហើយទើបចូលរួមពិធីជប់លៀងសប្បាយជាមួយសាច់ញាត្តិ មិត្តភក្តិជិតឆ្ងាយ ។ ពិធីបង្គលការលាន់រំពងជាមួយនឹងសម្លេង ខែន សម្លេងរនាត ជាមួយរបាំប្រ ពៃណីរបស់ ជនជាតិ Lo Lo។ មនុស្សគ្រប់រូបបានជូនពរឲ្យគូរស្រករទាំងពីររស់ នៅជាមួយគ្នាជារហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ