ឧទ្ទេសនាមអំពីវត្ត Doi នៅខេត្ត Soc Trang

(VOVworld)-នៅវាលសណ្តទន្លេ Cuu Long វត្តខ្មែរធំតូចចំនួន៦០០វត្ត ដែលក្នុង នោះវត្តប្រចៀវនៅខេត្ត Soc Trang ជាវត្តមួយក្នុងចំណោមវត្តដែលមានស្ថាប័ត្យ កម្មស្អាតបំផុតនៅទីនេះ។ វត្តប្រចៀវបានសាងសង់ឡើងនាសតវត្សទី១៥ដោយ មានឈ្មោះតាមភាសាខ្មែរគឺ សេរី តេជោ មហាទុប។ នេះជាវត្តតាមនិកាយមហា យានដែលមានទីតាំងនៅលើវិថី​Le Hong Phong ទីក្រុង Soc Trang។

ឧទ្ទេសនាមអំពីវត្ត Doi នៅខេត្ត Soc Trang - ảnh 1
ព្រះវិហាររបស់វត្ត Doi (រូបថតៈ dulichsoctrang.org)

        វត្តសិរី តេជោ មហាទុបជាភាសាខ្មែរ ប៉ុន្តែហៅតាមភាសាវៀតណាមគឺ Ma
Toc។ ប៉ុន្តែប្រជាជនពេញនិយមហៅថាវត្ត Doi (ឬវត្តប្រចៀវ) ដោយសាររាប់រយ
ឆ្នាំកន្លងមក ទីនេះក្លាយទៅជាទីស្នាក់នៅរបស់ហ្វូងប្រចៀវ។​វត្ត Doi ត្រូវបាន
ចាត់ទុក ជាសារមន្ទីរល្អឥតខ្ចោះពោរពេញទៅដោយតម្លៃវប្បធម៌សិល្បៈនិង
ស្ថាប័ត្យកម្ម។ វត្ត Doi បានសាងសង់ឡើងតាមប្រពៃណីពិសេសរបស់ជនជាតិ
ខ្មែរ Nam Bo ប្រកបដោយក្បូរក្បាច់គឺរូបផ្កាឈូកល្អស្រស់បំព្រង។ លោក
Hoang Van Viet កម្មាភិបាលផ្នែក ទេស ចរណ៍ នៅទីក្រុងហូជីមិញបានឲ្យដឹង
ថា៖

        “ទីស្ថានស្ថាប័ត្យកម្មរបស់វត្តមហាទុបគឺសមស្របទៅនឹងធម្មជាតិជាមួយ តំបន់ជុំវិញបានបង្កើតឡើងនូវអារម្មណ៍សុខសាន្តត្រានត្រជាក់ស្រួលណាស់ ”។

        ពេលមកដល់ខ្លោងទ្វាវត្ត Doi គឺមានព័ណ៌មាសមួយគ្របទៅលើវត្តទាំងមូល ស្តែងចេញពីបាតដៃប៉ិនប្រសពរបស់សិប្បករខ្មែរបានបង្កើតឡើងស្ថាប័ត្យកម្ម
ស្អាត ឥតខ្ចោះ។ ដំបូលវត្តជារូបនិមិត្តរូបនាគរាជ្យ Naga ដែលបានឆ្លាក់យ៉ាង
ល្អិតល្អន់។ឈានចូលព្រះវិហារ វប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរត្រូវបាន
បង្ហាញ​ច្បាស់លើរូបព្រះពុទ្ធបដិមាដែលបានស្រោបមាស។ លោក​ Hoang Van
Viet បានឲ្យដឹងថែមទៀតថា៖

        “ព្រះវិហារជាកន្លែងសំខាន់បំផុតសម្រាប់ពុទ្ធបរិសិទ្ធិទាំងឡាយ។ ជនជាតិ ខ្មែរកាន់និកាយមហាយាន ដូច្នេះព្រះវិហារខ្មែរជាទីធ្វើសក្ការៈបូជាព្រះពុទ្ធតែ
ប៉ុណ្ណោះ។​ក្នុងពេលជាមួយគ្នានោះ វត្តរបស់ជនជាតិ Kinh វិញ ក្រៅពីធ្វើសក្ការៈ
បូជាព្រះពុទ្ធ គេនៅតែគោរពបូជាទេវតាជាច្រើនរូបទៀត។ នេះជាការចំណាំ
សម្រាប់ សម្គាល់វត្តរបស់ជនជាតិវៀតណាមឬរបស់ជនជាតិចិន”។

ឧទ្ទេសនាមអំពីវត្ត Doi នៅខេត្ត Soc Trang - ảnh 2
ប្រចៀវនៅបរិវែណវត្ត Doi (រូបថតៈ dulichsoctrang.org)

        វត្ត Doi ជាសំណង់មានតម្លៃសិល្បៈស្ថាប័ត្យកម្មខ្ពស់ ព្រមទាំងជាកន្លែង រក្សាអត្តសញ្ញាវប្បធម៌ជនជាតិ និងជាទីកន្លែងសម្រាប់ប្រព្រឹត្តទៅសកម្មភាព
សសនា ឆ្លើយតបនឹងតម្រូវការនៃវប្បធម៌ស្មារតី លេងកំសាន្ត និងសិក្សារៀន សូត្ររបស់ជនជាតិខ្មែរទៀតផង។ លោក Tran Van Nam ជនខ្មែរមួយរូបស្នាក់ នៅជិតវត្តប្រចៀវបានឲ្យដឹងថា៖

        “ពេលចូលឆ្នាំខែ្មរមកដល់ម្តងៗជារៀងរាល់ឆ្នាំ បងប្អូនជនរួមជាតិបានប្រ
មូលគ្នា វេចនំ ចំអិនអាហារសម្រាប់យកទៅប្រគេនលោក ដើម្បីសម្តែងនូវការ
ដឹងគុណជីដូនជី តាដែលបាន។ ថ្ងៃសីល្យ និងថ្ងៃបុណ្យគេក៏តែងតែមកដល់វត្ត ហើយដល់ពិធីសែនដូនតា នាខែសីហា គេបានសែននៅផ្ទះរយៈពេល៣ថ្ងៃ
សឹមយកទៅវត្តប្រគេនព្រះសង្ឃ​សូត្រធម៌ឧទ្ទិសកុសល”។

        លក្ខណៈវិសេសវិសាលមួយទៀតរបស់វត្ត Doi គឺទីនេះជាលំនៅរបស់ហ្វូង សត្វប្រចៀវពីរាប់រយឆ្នាំមក។ នៅពេលខ្លះវត្តបានទាក់ទាញប្រច្រៀវរាប់លាន
ក្បាល ហើយប្រការគួរឲ្យចាប់អារម្មណ៍គឺហ្វូងប្រចៀវនេះគ្រាន់តែទំនៅនៅលើ
មែកឈើក្នុងបរិវេណ វត្តតែប៉ុណ្ណោះហើយមិនដែលស៊ីផ្លែឈើក្នុងវត្តនៅឡើយ
។ ប្រហែលជា ដោយបង្កប់នូវលក្ខណៈវិសេសវិសាលដូច្នេះ បានជាវត្តប្រចៀវ
ជាទីកន្លែងដែលភ្ញៀវ ទេសចរមិនអាចរំលងបាននៅពេលមកទស្សនានៅខេត្ត
Soc Trang ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ