ឧបករណ៍ភ្លេងប៉ីអដែលបង្ហាញនូវសេចក្តីស្នេហាររបស់កំលោះជនជាតិ Kho Mu
(VOVWORLD) - ប៉ីអគឺជាឧបករណ៍ភ្លេងប្រើខ្យល់បបូរមាត់ដ៏មានប្រជាប្រិយរបស់ជន ជាតិ ភាគតិចមួយចំនួននៅវៀតណាម ប៉ុន្តែវាមិនទាន់ត្រូវបានចាត់ទុកថាជាឧបករណ៍ភ្លេងរបស់ពិភពតន្ត្រីនៅឡើយទេ។ ត្រឹមតែនៅពេលដែលនិយាយអំពីសេចក្តីស្រលាញ់របស់បុរសនិងនារីបណ្តាជនជាតិភាគតិចប៉ុណ្ណោះទេ ទើបវាត្រូវបានគេយកមកធ្វើជាវត្ថុមួយប្រភេទដោយចាត់ទុកដូចជារស់ជាតិស្នេហារអញ្ជឹង។ កំលោះជនជាតិ Kho Mu ច្រើនស្វែងរកគូរស្រករ តាមទម្លាប់កោះលើឥដ្ឋនិងសារសងក្តីឡាញ់របស់ខ្លួនតាមរយៈឧបករណ៍ភ្លេងប៉ីអតែម្តង។
លោក Lo Van An ជនជាតិ Kho mu នៅភូមិ To Cuong ឃុំ Ang To, Muong Ang ខេត្ត Dien Bien ជាមួយប៉ីអរបស់ខ្លួន (រូបថតៈ VOV)
|
Kho Mu ជាជនជាតិមួយក្នុងសហគមន៍ជនជាតិដើមភាគតិច ដែលបានរស់នៅជាយូរមកហើយនៅលើទឹកដីខេត្ត Dien Bien (ភាគខាងជើងវៀតណាម)។ ជនជាតិ Khomu មិនមានអក្សរផ្ទាល់ខ្លួនទេ ប៉ុន្តែជនជាតិនេះ គេមានកំណប់សិល្បៈនិងវប្បធម៌ប្រពៃណីដ៏សម្បូរបែបដែលត្រូវបានផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ប្រពៃណី ដែលបានរួមចំណែកគូសសញ្ញាសម្គាល់ដ៏វិសេសវិសាលមួយរបស់ជនជាតិខ្លួន។ កំលោះជនជាតិ Kho Mu ពេលពេញវ័យ តែងតែរកគូរស្រករ តាមរយៈការគោះលើឥដ្ឋនិងបង្ហាញសេចក្ដីស្រឡាញ់របស់ខ្លួនតាមរយៈឧបករណ៍ភ្លេងប៉ីអដែលប្រើខ្យល់បបូរមាត់តែម្តង។ ចំពោះក្រមុំដែលមានអ្នកតាមស្រឡាញ់ច្រើន គឺមានន័យថា សម្លេងប៉ីអលាន់លឺរ៉ែជាប់ជាមួយនាជារាល់ថ្ងៃ។
ប៉ីអ Th’roông របស់ជនជាតិ Kho Mu ត្រូវបានធ្វើពីដើមឫស្សីឬដើមពកស្ងួត។ រូបរាងនៃឧបករណ៍នេះគឺ ដូចគ្នានឹងប៉ីអធ្វើពីសំរឹទ្ធរបស់ជនជាតិ ភាគតិចជាច្រើនផ្សេងទៀតដែរ។ នៅពេលសម្តែង អ្នកលេងដាក់ប៉ីអក្នុងបបូរមាត់ ប្រើម្រាមដៃដើម្បីបង្កើតសំឡេងលាន់លឺរ៉ែពិរោះណាស់។
ប៉ីអរបស់ប្រជាជន Kho Mu មិនត្រូវបានប្រើសម្រាប់គោលបំណងសាសនាឡើយ។ ប៉ីអតែងតែដោយបុរសប្រើដើម្បីយកសំនៀងប៉ីអជាសំនៀងកំណត់នាឱកាសពិធីបុណ្យសប្បាយរីករាយឬត្រូវបានប្រើជំនួសឱ្យការបង្ហាញសេចក្តីស្នេហាររបស់ខ្លួន។ នៅពេលដែលគូរស្រករបានជួបគ្នា លង់អារម្មណ៍នៃក្តីស្រឡាញ់ គឺដល់យប់ជ្រៅ កំលោះនោះនឹងទៅផ្ទះរបស់ប្រមុំដួងចិត្តដើម្បីផ្លុំប៉ីអ។ សម្លេងប៉ីអបានចេញពីបបូរមាត់ឮដូចជាពាក្យខ្សឹបខ្សៀវក្នុងបរិយាកាសស្ថាមស្ងាត់ ដែលអាចអង្គុយជិតគ្នាទើបស្ដាប់បាន។
ប្តីប្រពន្ធជនជាតិ Kho mu ក្នុងសម្លៀកបំពាក់របស់ជនជាតិខ្លួន (រូបថតៈ dienbien.vn) |
លោក Lo Van An ជនជាតិ Kho Mu នៅ Muong Ang ខេត្ត Dien Bien បានឱ្យដឹងថា៖“នៅពេលដែលកំលោះទៅលេងនៅពេលយប់ ស្វែងរកគូស្រករ គឺតែងតែនាំមកតាមនូវប៉ីអ។ គេផ្លុំប៉ីអដាស់នាងក្រមុំឲ្យនាងភ្ញាក់ឡើង។ នៅពេលនាងក្រមុំភ្ញាក់ដឹងខ្លួនហើយ ប្រសិនបើនាងពេញចិត្តនឹងកំលោះម្នាក់នេះ នាងនឹងបើកទ្វារវាចាអញ្ជើញកំលោះចូលផ្ទះដើម្បីសាសងស្វែងយល់ចិត្តគ្នា”។
យោងតាមលោក Quang Van Ca ជនជាតិ Kho Mu ថា កំលោះនិងក្រមុំជនជាតិ Kho Mu ពេលបានពេញចិត្តពេញថ្លើមនឹងគ្នា ហើយគូរស្នេហានឹងស្វែងរកឱកាសដើម្បីជួបគ្នា។ តាមទំនៀមទម្លាប់ប្រពៃណីរបស់ជន ជាតិ Kho Mu នៅពេលយប់ដែលបានណាត់ជួបគ្នា កំលោះនឹងប្រើកោះ លើឥដ្ឋដើម្បីដាស់នារីដួងចិត្តឲ្យភ្ញាក់ពីដំណេក។
លោក Quang Van Ca បានរៀបរាប់ថា៖ “នៅពេលដែលនាងក្រមុំពេញចិត្តនឹងបុរសនោះ នាងនឹងបើកទ្វារអញ្ជើញកំលោះឡើងផ្ទះ ហើយពួកគេទាំងពីរនាក់បានអង្គុយក្បែរចង្ក្រានភ្លើងជជែកគ្នា។ គូរស្រករពីរនាក់នេះគ្រាន់តែបានកាន់ដៃគ្នា និយាយប្រាប់គ្នានូវការស្រឡាញ់ពេញចិត្តជាមួយគ្នា។ ប្រសិនបើឪពុកម្តាយរបស់នាងក្រមុំបានយល់ស្រប គេនឹងអនុញ្ញាតឱ្យគូរស្រករអង្គុយជជែកគ្នា ប៉ុន្តែប្រសិនបើពួកគេមិនពេញចិត្តនោះ គេនឹងភ្ញាក់ឡើងដុតភ្លើងឲ្យឆេះខ្លាំងឡើង ដែលជាសញ្ញាប្រាប់ថា មិនឲ្យកំលោះនោះនៅផ្ទះឡើយ”។
បន្ទាប់ពីរយៈពេលពី៣ដល់៤យប់ជួបសារសងគ្នាស្វែងយល់ចិត្តគ្នានោះ ប្រសិនបើគូរស្រករពីរនាក់ប្តេជ្ញា រៀបអាពាហ៍ពិពាហ៍នឹងគ្នា កំលោះនឹងមកទៅផ្ទះរបស់នារីដួងចិត្តដើម្បីជួយធ្វើស្រែចំការ។ ក្រោយពេលបានជួយនាងក្រមុំកិច្ចការផ្ទះ កំលោះនឹងបានឪពុកម្តាយរបស់នាងអញ្ជើញអាហារពេលល្ងាច។ នៅពេលនោះកំលោះនេះនឹងឆ្លៀតឱកាសដើម្បីវាចាថា“ខ្ញុំមក ទីនេះមិនសម្រាប់ធ្វើជាខ្ញុំបម្រើទេគឺមកទីនេះដើម្បីជួយឪពុកម្តាយ ហើយ ខ្ញុំនឹងក្លាយជាសមាជិកគ្រួសារនៅពេលខាងមុខនេះ។
សេចក្តីស្រឡាញ់របស់ជនជាតិ Kho Mu បានបង្ហាញតាមរយៈកែវភ្នែកផងនិងសកម្មភាពសម្រាប់គ្នាទៅវិញទៅមកផង។ នេះក៏ជាអ្វីៗដែលបង្កើតឡើងអត្តសញ្ញាណដ៏វិសេសវិសាលរបស់ជនជាតិ Kho Mu និងធ្វើឲ្យអត្តសញ្ញាណវប្បធម៍របស់ជនជាតិនៅវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ៕