Ep ស្ពាយ - វត្ថុដែលភ្ជាប់ជាមួយនារីជនជាតិ Thai នៅភាគពាយ័ព្យ

(VOVWORLD) - នៅពេលដែលចូលព្រៃ  យកទំពាំងឫស្សីឬទៅស្រែចំការបេះបន្លែ នារីជនជាតិ Thai មិនភ្លេចយកតាមនូវ Ep ស្ពាយលើស្មាធ្វើពីប្ញស្សី (ដែលភាសាថៃគេហៅថា Ca lep)។ នេះគឺជាវត្ថុមួយមានលក្ខណៈពិសេស ដែលរួមចំណែកដល់ការតុបតែងលំអសម្រស់របស់នារីជនជាតិ Thai ផងដែរ។
Ep ស្ពាយ - វត្ថុដែលភ្ជាប់ជាមួយនារីជនជាតិ Thai នៅភាគពាយ័ព្យ - ảnh 1 យាយចាស់ជនជាតិ Thai ស្ពាយ Ep ទៅផ្សារ  

សម្រាប់ជនជាតិ Thai តាំងពីយូរណាស់មកហើយពេលចូលព្រៃដើម្បីយកទំពាំងឫស្សី បេះបន្លែ ផ្លែឈើ ដើម្បីធ្វើម្ហូបអាហារសម្រាប់ក្រុមគ្រួសារគឺស្ទើរតែជាការងារប្រចាំថ្ងៃរបស់នារីគ្រប់រូប។  ហេតុដូច្នេះ នារីជនជាតិ Thai នៅតំបន់ជនបទនិងតំបន់ព្រៃភ្នំ នៅពេលដែលពួកគេចេញទៅក្រៅផ្ទះ ទៅព្រៃឬទៅស្រែចំការ ពួកគេតែងតែស្ពាយ Ep ដោយចាត់ទុកដូចជាវត្ថុប្រចាំមិនអាចខ្វះបាន។ នារី ដែលពាក់ Ep លើស្មាក៏អាចបង្ហាញថា តើនារីនោះ ឧស្សាព្យាយាមនិងប៉ិនប្រសពកិច្ចការផ្ទះដែរឬអត់។ ដូច្នេះនារីណា ពេលទៅព្រៃ បេះបន្លែ ផ្លែឈើដាក់ពេញ Ep កាន់តែបង្ហាញថា នារីនោះពូកែរ៉ាប់រងគ្រួសារ។  អ្នកស្រី Lo Thi Phang  នៅភូមិ Ca សង្កាត់ Chieng An ទីក្រុង Son La បានឱ្យដឹងថា៖ “តាំងពីនៅតូច ពេលដែលចេះតាមម្ដាយចូលទៅព្រៃដើម្បីបេះបន្លែ ផ្លែឈើ គឺកាលនោះ ខ្ញុំបានចេះពាក់ Ep តាមខ្លួនហើយ ។ ពេលរៀបចំទៅព្រៃ គឺត្រូវចាំថា យក Ep តាមខ្លួន ហើយយូរៗ វាក្លាយទៅជាទម្លាប់មិនអាចខ្វះបានឡើយ ។ វត្ថុនេះមានប្រយោជន៍ណាស់ ដែលមិនអាចខ្វះបានសម្រាប់នារីជនជាតិ Thai យើងខ្ញុំគ្រប់រូប។

Ep ស្ពាយ - វត្ថុដែលភ្ជាប់ជាមួយនារីជនជាតិ Thai នៅភាគពាយ័ព្យ - ảnh 2

ពីជំនាន់មួយទៅជំនាន់មួយទៀត បុរសជនជាតិ Thai សុទ្ធតែស្ទាត់ជំនាញក្នុងការត្បាញនិងផលិតវត្ថុសំខាន់ៗដើម្បីប្រើប្រាស់។  Ep ធ្វើពីឫស្សីត្រូវបានធ្វើឡើងដោយដៃរបស់ពួកគេផ្ទាល់សម្រាប់នារីនៅក្នុងក្រុមគ្រួសាររបស់ខ្លួន។

ដើម្បីធ្វើបាន Ep មួយ បុរសម្នាក់នេះ ត្រូវរៀបចំឫស្សីមួយដើម ដែលភាសា Thai ហៅ ថា mạy mây, mạy Puak ដោយគ្មានកណ្តៀរស៊ីទេ។  កាប់ឫស្សីនៅក្នុងព្រៃមក នឹងត្រូវកាត់ចេញជាកងៗ មានប្រវែងប្រហែល ១,២ ម៉ែត្រ។ នៅពេលធ្វើ Ep ធ្វើបណ្តើរ ស្រោចទឹកបណ្តើរ ដើម្បីកុំឲ្យប្ញស្សីបាក់។  ពេលធ្វើហើយ គួរដាក់ Ep ខាងលើចង្រាន ទើបប្រើវាបានយូរ។ លោក Tong Van Hia ព្រឹទ្ធាចារ្យភូមិពូកែខាងធ្វើ Ep នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La បានឲ្យដឹងថែមទៀតថា៖ “Ep ស្ពាយរបស់ជនជាតិ Thai មានច្រើនជំនាន់មកហើយ។ ប៉ុន្ដែការងារធ្វើ Ep ត្រូវបានធ្វើឡើងដោយបុរស ដូច្នេះ ពេលធំដឹងក្តី បុរសក្នុងភូមិ តែងតែរៀនធ្វើ Ep សម្រាប់ក្រុមគ្រួសារផ្ទាល់ខ្លួន ហើយមនុស្សចាស់ដែលមានជំនាញតែងតែធ្វើហើយយកទៅលក់ឲ្យអ្នកភូមិទៀត។ ដូចរូបខ្ញុំ ធ្វើបាន Ep មួយត្រូវចំណាយពេលពេញពីរថ្ងៃ។ ហើយពេលខ្លះត្រូវចំណាយពេល៣ថ្ងៃ ទើបបង្ហើយ Ep មួយដែរ”។

Ep ស្ពាយ - វត្ថុដែលភ្ជាប់ជាមួយនារីជនជាតិ Thai នៅភាគពាយ័ព្យ - ảnh 3 Ep របស់ជនជាតិ Thai 

Ep មិនត្រឹមតែសម្រាប់បងប្អូននារី យកទៅព្រៃ  កាប់ទំពាំងឫស្សី ដាក់អង្ករ បាយអាហារសម្រាប់យកទៅស្រែចំការប៉ុណ្ណោះទេ ថែមទាំងប្រើវា នៅពេលទៅផ្សារ ដែលអាចប្រដូចវា ដូចជាកាបូបរបស់នារីវាលទំនាប ឬទីក្រុងអញ្ជឹង។

នាពេលបច្ចុប្បន្ននេះ  Ep ស្ពាយត្រូវដាក់តាំងលក់នៅផ្សារភាគពាយ័ព្យ ដែលបានបង្ហាញនិងណែនាំផលិតផលតាមផ្សារ តាមសារមន្ទីរជនជាតិ និងត្រូវបានបងប្អូនប្រើប្រាស់ដើម្បីសម្តែងសិល្បៈសាធារណៈ និងការប្រឡងម៉ូដ សំលៀកបំពាក់ជនជាតិ។ ទោះបីជាគ្រាន់តែជាវត្ថុប្រចាំថ្ងៃ ប៉ុន្តែ Ep ស្ពាយលើស្មាក៏បានរួមចំណែកធ្វើឲ្យរូបភាពរបស់នារី Thai ភាគពាព្យកាន់តែស្រស់ស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ