បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-មជ្ឈឹមបូពា៍ អាហ្វ្រីកខាងជើង

(VOVWorld)_វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម​និងបណ្ដាដៃគូ
មជ្ឈិមបូពា៍ -អាហ្វ្រីកខាងជើង ត្រូវបានប្រារព្វ​ឡើងនាព្រឹក​ថ្ងៃទី ៤​វិច្ឆិកា នៅ
រដ្ឋធានីហាណូយ។ វេទិកាបានប្រមូលផ្តុំពិភាក្សាអំពីបណ្ដាវិស័យសេដ្ឋកិច្ច 
ពាណិជ្ជកម្ម ប្រេងឧស្ម័ន និងពលកម្ម។

​​​​​​​​​​​​​             

បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-មជ្ឈឹមបូពា៍ អាហ្វ្រីកខាងជើង - ảnh 1
បណ្តាដំណាងចូលរួមវេទិការ(រូបថតVOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា៖ ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីភាពសម្បូ​ររុង
រឿង រួមចំណែកកាត់បន្ថយភាពក្រីក្រ អនុវត្តរាល់គោលដៅអភិវឌ្ឍន៍​សហស្សវត្ស៍ កាត់បន្ថយគំលាតអភិវឌ្ឍន៍រវាងប្រទេសនានា នោះគឺជាកត្តា​សំខាន់ដើម្បីកសាងនិងបង្កើនទំនុកទុកចិត្តយុទ្ធសាស្ត្ររវាងប្រទេសទាំង​ឡាយ រួមចំណែកចូលក្នុងគោលដៅរួមគឺ៖ សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ
និងការអភិវឌ្ឍន៍ចីរភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងថា៖“សតវត្ស៍
ទី ២១ដោយមានបណ្ដាសមិទ្ធិផលអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យាដ៏ធំធេង ការបង្កើន
សហប្រតិបត្តិការសេដ្ឋកិច្ចនៅគ្រប់ជាន់ថ្នាក់រវាងបណ្ដាប្រទេស តំបន់និងពិភពលោក
ទាំងមូល បានបង្កើតឡើងបរិយាកាសអភិវឌ្ឍន៍ថ្មីដ៏ធំធេងសំរាប់មនុស្សលោក។វៀត
ណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងសហ​ប្រតិ​បត្តិ​ការលើច្រើនវិស័យ
ជាមួយបណ្ដាប្រទេសនៅមជ្ឈឹមបូពា៍ -អាហ្វ្រីកខាង​ជើង។ វៀតណាមនិងបណ្ដាប្រទេស
នៅជ្ឈឹមបូពា៍ -អាហ្វ្រីកខាងជើង​អាច​រួមគ្នា ឆ្លងកាត់លើរាល់ការលំបាកសាកល្បង ម្ចាស់
ការពង្រឹងនិងពង្រីក​កិច្ចសហប្រតិបត្តិការ ​ដើម្បីការអភិវឌ្ឍន៍របស់ប្រទេសខ្លួនប្រកប​
ដោយ​សម្បូររុងរឿង ក៏ដូចជារួមចំណែកចូលក្នុងការស្ដាខឿនសេដ្ឋកិច្ចសកលឡើង
វិញផងដែរ។”

ក្នុងពិធីជួបពិភាក្សានារសៀលថ្ងៃទី៤វិច្ឆិកាដំណាងទាំងឡាយបាននាំចេញរាល់ទិសដៅ  វិធានការជាក់ស្តែងសំដៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល  ពាណិជ្ជកម្ម
និងការអភិវឌ្ឍហេដ្ឋារចណាសម្ព័ន្ឋ។អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម
លោកNguyen Van Congចាត់ទុកថា៖“ នាពលខាងមុខ វៀតណាមប្រមូលផ្តុំទៅលើការ
អភិវឌ្ឍហេដ្ឋារចណាសម្ព័ន្ឋតាមគ្រប់រូបភាពវិនិយោគ។   ដោយសារមានប្រៀបខ្លាំងរបស់
ខ្លួនតំបន់មជ្ឈឹមបូពា៏អាហ្វរិកខាងជើងអាចផ្តល់ឥណទានអនុគ្រោះឲ្យគំរោងការណ៍
អភិវឌ្ឍហេដ្ឋារចណាសម្ព័ន្ឋរបស់វៀតណាម  ។ក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម
ស្វាគមដៃគូមជ្ឈឹមបូពា៏អាហ្វរិកខាងជើងទាំងឡាយដែលទៅវិនិយោគទុននៅវៀតណាម
នាពេលខាងមុខ។  “

​​​​​​​​​             

បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-មជ្ឈឹមបូពា៍ អាហ្វ្រីកខាងជើង - ảnh 2
ដំណាងអង្គភាពអាជីវកម្មជ្ឈឹមបូពា៍ នៅវេទិការ(រូបថតVOV)

វាយតំលសខ្ពស់ចំពោះសក្តានុភាពសហប្រតិបត្តិការជាមួយវៀតណាមឯកអគ្គរដ្ឋទូត
អ័លហ្សេរីប្រចាំនៅវៀតណាមលោក Cherif Chikhiអះអាងថា៖“   ផែនការ៥ឆ្នាំរបស់
អ័លហ្សេរី២០១០-១០១៤គឺធ្វើឲ្យខឿនសេដ្ឋកិច្ចមាន      ភាពសម្បូបែបរួមទាំងផែន
ការអភិវឌ្ឍន៍ហេដ្ឋារចណាសម្ព័ន្ឋផង។គំរោងការណ៍ផ្លូវល្បឿនលឿនដែលតភ្ចាប់
ព្រំដែនកើត-លិចតាមបណ្តាយដៃសមុទ្រមេឌីទែរ៉ាណេដោមាន​ការចូលរួមរបស់អ្នក
ជំនាញការវៀតណាមនឹងបានសម្រច​យ៉ាងឆាប់ៗ។តាមរយះវេតីការនេះខ្ញុំចាត់ទុកថា៖នឹងមានឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មនៃភាគីទាំង២។“
ក្នុងឱកាសនេះដែរប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនា
ជាមួយប្រធាននៃបណ្តាគណះប្រតិភូដែលកំពុងចូលរួបវេទិការនេះ។លោកបានគូស
បញ្ជាក់ថា៖ក្នុងគោលមាគា៏កិច្ចការបរទេសរបស់ខ្លួនវៀតណាមមានការយកចិត្តទុកដាក់
ដល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសប្រពៃណីនានាដែលក្នុងនោះមានបណ្តាប្រទេស
នៅមជ្ឈិមបូពា៍ -អាហ្វ្រីកខាងជើង ផង។លោកមានគោលបំណងថា៖តាមរយះបេទិការនេះ
ភាគីទាំង២នឹងជំរុញកិច្ចសហប្រតិបត្តិការល់វស័យពាណិជ្ជកម្មវិនិយោគកសិកម្មនិងប្រេង
ឧស្ម័នថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ