បន្តសុក្រិតហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរជាតិ
(VOVworld) - តាមផែនការសហប្រតិបតិ្តការឆ្នាំ២០១៤រវាងក្រសួងវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាវៀតណាមនិងស្ថាប័នថាមពលនុយគ្លេអែរអន្តរជាតិ (IAEA) ចាប់ពីថ្ងៃទី
១០ដល់ទី១៤វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាន
រៀបចំសិក្ខាសាលាដោយប្រធានបទ “វៀតណាម-IAEA និងការអភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរ”។ក្នុងតួនាទីជាស្ថាប័នសម្របសម្រួលទទួលការ
ខុសត្រូវអំពីការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរ ក្រសួងវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាវៀតណាម បានជំរុញបណ្ដាសកម្មភាពអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ
អគ្គីសនីនុយគ្លេអែរត្រូវតាមអនុសាសន៍របស់IAEA ដើម្បីឆ្លើយតបទៅនឹងតម្រូវការ
ក្នុងការលាតត្រដាងអនុវត្តគម្រោងការណ៍អគ្គីសនីនុយគ្លេអែរដំបូងនៅវៀតណាម
ឲ្យបានសុវត្ថិភាព សន្តិសុខនិងមានប្រសិទ្ធភាព។សិក្ខាសាលាក៏បានផ្លាស់ប្ដូរមតិអំពី
បណ្ដាបញ្ហាបច្ចេកទេសដូចជា សុវត្ថិភាពនុយគ្លេអែរ សុវត្ថិភាពវិទ្យុសកម្ម ប្រភពធន
ធានមនុស្ស បង្កើតផែនការទប់ទល់នឹងគ្រោះមហន្តរាយ កាកសំណល់វិទ្យុសកម្មជា
ដើម។
|
មណ្ឌលតាំងបង្ហាញអគ្គីសនីនុយគ្លេអែរ១នៅរដ្ឋធានីហាណូយ (រូបថត៖TTXVN) |
បន្ទាប់ពីការពិភាគ្សា ភាគីទាំង២នឹងដាក់ចេញរបាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនុយគ្លេអែរនៅវៀតណាម និងនាំចេញសកម្មភាពសហ
ប្រតិបតិ្តការរួមរវាងភាគីទាំង២ទៀតផង៕