មហោស្រពសិប្បកម្មប្រពៃណី Hue លើកទី ៩ ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៥ ឧសភា
(VOVWORLD) - មហោស្រពសិប្បកម្មប្រពៃណី Hue លើកទី ៩ ឆ្នាំ ២០២៣ ក្រោមប្រធានបទ "ភាពប្រណិតនៃសិប្បកម្មវៀតណាម" នឹងបើកជាផ្លូវការនៅយប់ថ្ងៃទី ២៨ ខែមេសា និងបិទបញ្ចប់នៅយប់ថ្ងៃទី ៥ ខែឧសភា។
ផលិតផលផ្តៅឫស្សី ក្នុងពិធីបុណ្យសិប្បកម្មប្រពៃណី Hue លើកមុន។ (រូបថត៖ VOV) |
បរិយាកាសសំខាន់នៃមហោស្រពលាតសន្ធឹងតាមបណ្តោយច្រាំងទាំងសង្ខាងនៃទន្លេ Huong និងតំបន់ជាច្រើនទៀតនៅក្នុងទីក្រុង Hue ។ មហោស្រពនេះនឹងតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលសិប្បកម្មប្រពៃណីរបស់ទីក្រុងអន្តរជាតិ; ផលិតផល និងភូមិសិប្បកម្មប្រពៃណីរបស់ Hue និងតំបន់មួយចំនួនក្នុងប្រទេស។ ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ ក៏បានប្រព្រឹត្តិទៅពិធីបុណ្យម្ហូបអាហារក្រោមប្រធានបទ «ភាពប្រណិតនៃសិប្បកម្មធ្វើនំបញ្ចុក»; កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងទីក្រុង Hue និងបណ្តាទីក្រុងជាដៃគូសហប្រតិបត្តិការ និងបានចងសម្ព័ន្ធមេត្រីភាព ទាំងក្នុងស្រុកនិងអន្តរជាតិ; ពិធីបុណ្យតាមដងវិថី; ពិធីបុណ្យសម្តែងការដឹងគុណចំពោះទន្លេ Huong - ទូកបណ្តែតប្រទីបនៅលើទន្លេជាដើម៕