វៀតណាមចូលរួមកិច្ចប្រជុំលើកទី១៩២នៃក្រុមប្រឹក្សាប្រតិបត្តិការUNESCO

វៀតណាមចូលរួមកិច្ចប្រជុំលើកទី១៩២នៃក្រុមប្រឹក្សាប្រតិបត្តិការUNESCO - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Thanh Son ថ្លែងមតិក្នុងកិច្ចប្រជុំ
(រូបថតៈ Bích Hà-TTXVN ប្រចាំនៅ Paris)


(VOVworld)-“វៀតណាមបន្តគំាទ្ររាល់ការខំប្រឹងប្រែងកំណែទម្រង់ដែលបាន អនុ
វត្តន៌ដោយលោកស្រី Irina Bokova នាយិការនៃអង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌
អ.ស.ប(UNESCO) សំដៅនាំអង្គការនេះរួចផុតពីដំណាក់កាលលំ បាកដូចនាសព្វ
ថ្ងៃនេះ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពសកម្មភាព និងបង្កើនតួនា ទីរបស់អង្គការ
ផង” ។ ថ្លែងមតិក្នុងកិច្ចប្រជុំជាផ្លូវការរបស់ក្រុមប្រឹក្សាប្រតិបត្តិការ UNESCO ដែល
បានប្រព្រឹត្តទៅនាថ្ងៃទី៣០កញ្ញា នៅទីក្រុងបារីសរបស់បារំាង អនុរដ្ឋ មន្រ្តីក្រសួង
ការបរទេសវៀតណាម Nguyen Thanh Son លើកច្បាស់ថា វៀតណាម ស្វាគមន៌
UNESCO បានបន្តលៃទុក អាទិភាពសម្រាប់ការអប់រំបំរើមនុស្សជាតិ(EFA)ក៏ដូចជា
អប់រំដើម្បីការអភិវឌ្ឍន៌ចីរភាព (ESD)។ លើវិស័យវិទ្យាសាស្រ្ត និងព័ត៌ មាន វៀតណាមបានវាយតម្លៃខ្ពស់កម្មវិធីនិងការផ្តើមគំនិតមួយចំនួន របស់ UNESCO ក្នុងនោះមានកម្មវិធីមេម័រពិភពលោក (MOW)ជាដើម។

      មុននោះក្នុងការជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោកស្រី
Bokova ចាត់ទុកថា រាល់ការរួមវិភាគទានយ៉ាងសកម្មនិងមាន លក្ខណៈស្ថាបនា
របស់វៀតណាមចំពោះសកម្មភាពរបស់ UNESCO ក្នុងរយៈ ពេលប៉ុន្មាន់ឆ្នាំកន្លងមក ត្រូវបានសមាជិក នៃក្រុមប្រឹក្សាប្រតិបត្តិការទទួលស្គាល់និងវាយតម្លៃខ្ពស់។ កិច្ចប្រ
ជុំលើកទី១៩២នៃក្រុមប្រឹក្សាប្រតិបត្តិការ UNESCO ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤កញ្ញា
ដល់ថ្ងៃទី១១តុលានៅទីក្រុងបារីស បានពិភាក្សា លើបញ្ហាជាច្រើន ក្នុងនោះផ្តោត
ទៅលើយុទ្ធសាស្រ្តអភិវឌ្ឍន៌របស់UNESCO៕

ប្រតិកម្មទៅវិញ

ផ្សេងៗ