វៀតណាមរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យរួមនៃសន្និសីទកំពូលអាស៊ាន២០១៥
(VOVworld)-នាយប់ថ្ងៃទី១៣វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung និងគណៈប្រតិភូវៀតណាមបានចាកចេញពីរដ្ឋធានី Nay Tyi Taw របស់
ម៉ីយ៉ាម៉ា បញ្ចប់ដំណើរចូលរូមសន្និសីទកំពូលអាស៊ានលើកទី២៥ និង បណ្តាសន្និ
សីទកំពូលរវាងអាស៊ានជាមួយដៃគូនានាប្រកបដោយជោគជ័យ។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមបណ្តាសន្នសីទ
ជាន់ខ្ពស់អាស៊ានលើកទី២៥ (រូបថតៈ vov) |
ក្នុងការឆ្លើយសំភាសជាមួយមជ្ឈដ្ឋានសារព័ត៌មានអំពីការរួមចំណែក របស់
វៀតណាមចូលក្នុងជោគជ័យនៃសន្និសីទអាស៊ានលើកនេះ ឧបនាយក រដ្ឋមន្រ្តីនិង
ជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ដោយ
ពាក្យស្លោក “សកម្ម ម្ចាស់ការ និងមានការទទួលខុស ត្រូវ”វៀតណាមបន្តលើក
កំពស់សាមគ្គីភាពនិងឯកភាពក្នុងអាស៊ាន។ វៀតណាមក៏មានសំណើរសំខាន់ៗ
ជាច្រើន ក្នុងការកំណត់កត្តាស្នូលរបស់ ទស្សនវិស័យសហគមន៍អាស៊ានក្រោយ
ឆ្នាំ២០១៥ ធ្វើជាមូលដ្ឋានសម្រាប់ ការកសាង និងជាក់ស្តែងប្បនីយកម្មរាល់កំ
ណត់អភិវឌ្ឍន៍ដំណាក់កាល ២០១៦-២០២៥ ជាបន្ត។
ចំពោះសភាពការណ៍ក្នុងតំបន់ វៀតណាមរួមជាមួយប្រទេសនានា សង្កត់
ធ្ងន់លើគោលបំណងរួមគឺធានាបរិយាកាសសន្តិភាព ស្ថិរភាព និងសហ ប្រតិបត្តិ
ការក្នុងតំបន់ ក្នុងនោះមានបញ្ហាសន្តិភាព ស្ថិរភាព សុវត្ថិភាព សេរី ភាពនាវាចរ
ណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត។ ភាគីទាក់ទិននានា ត្រូវគោរពច្បាប់
អន្តរជាតិ អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដោះ ស្រាយជំលោះ
ដោយសន្តិវិធី អនុវត្តគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធភាព ក្រមប្រតិបត្តិតំបន់
នៅសមុទ្រខាងកើត (DOC) និងសម្រេចសេចក្តីថ្លែងការ ណ៍ ស្តីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ៕