វៀតណាមសន្យាកែលំអរយ៉ាងខ្លាំងក្លាបរិយាកាសវិនិយោគ

វៀតណាមសន្យាកែលំអរយ៉ាងខ្លាំងក្លាបរិយាកាសវិនិយោគ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Tan Dung បានចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ីបូព៌ា​ (VOV)



       Vovworld-ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសកម្មភាព​សេដ្ឋកិច្ចកិច្ចការបរទេសសំខាន់របស់វៀតណាម។ មិនត្រឹមតែមាន​ឧត្តម​ភាព​និងបរិយាកាសវិនិយោគគួរឲ្យទាក់ទាញ វៀតណាមនៅតែ​ខំប្រឹងប្រែង​សសេរ
បន្តរឿងជោគជ័យក្នុងការទាក់ទាញ FDI ដោយកិច្ច​សន្យាយ៉ាង​ខ្លាំង​ក្លា​កែលំអរ
បរិយាកាសវិនិយោគអាជីវកម្ម។ ជាមួយ​ប្រធាន​បទ វៀតណាម-កន្លែងមកគួរ
ឲ្យទាក់ទាញរបស់វិនិយោគិន អត្ថបទសសេរ​របស់​នាយករដ្ឋ​មន្ត្រីវៀតណាម
លោក Nguyen Tan Dung ចុះផ្សាយ​លើ​ទំព័រព័ត៌មាន​នៃ​វេទិការសេដ្ឋកិច្ចពិភព
លោកបានឲ្យដឹងថា គិតមកដល់​ខែ​មេសាឆ្នាំ២០១៤ ចំនួនគំរោងការ FDI នៅ
មានប្រសិទ្ធភាពនៅវៀតណាម​គឺជាង១៦៣០០​គំរោងជាមួយចំនួនទុនវិនិយោគ
សរុបប្រមាណ២៣៨ពាន់លានដុល្លារ​អាមេរិក។ បណ្ដាតួរលេខនេះបានបង្ហាញ
ថា វៀតណាមបាន​និងកំពុងក្លាយ​ទៅ​ជាកន្លែងមកគួរឲ្យទាក់ទាញចំពោះ
វិនិយោគិនបរទេស។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ទី១
វៀតណាមជានិច្ច​កាលជា​ប្រទេស​រឹងមាំស្ថិរភាពអំពីនយោបាយសង្គមនិងជា
ខឿនសេដ្ឋកិច្ច​កំណើន​សកម្មមួយ។ ទី២ វៀតណាមមានប្រភពពលករដ៏សម្បូរ
មានទីតាំង​ភូមិ​សាស្ត្រ​ងាយស្រួល។​ទី៣ រដ្ឋាភិបាលវៀតណាមជានិច្ចកាល
សន្យានិង​ធ្វើ​សកម្មភាពសំដៅបង្កើតបរិយាកាសវិនិយោគទូលាយងាយស្រួល
និង​សមភាព​សំរាប់វិនិយោគិនបរទេស។

       នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថា ក្នុងរយៈពេលមធ្យម​និងវែង វៀតណាមមានគោលការណ៍បន្តទាក់ទាញយ៉ាងខ្លាំងក្លានិងប្រើ​ប្រាស់ប្រកដ
ដោយប្រសិទ្ធភាពប្រភពទុន FDI។ នាយករដ្ឋមន្ត្រីបានអះអាង​ថា រដ្ឋាភិបាល
វៀតណាមសន្យាកែលំអរយ៉ាងខ្លាំងក្លាបរិយាកាសវិនិយោគ​អាជីវកម្មក៏ដូចជា
បង្កគ្រប់លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម FDI ធ្វើសកម្មភាពនៅ
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ