|
កងទ័ពលីប៊ីប្រកាសឈប់បាញ់ (xaluan.com) |
Vovworld-កងទ័ពរដ្ឋាភិបាលលីប៊ីនាថ្ងៃទី១៨មករាបានប្រកាសឈប់បាញ់។
ប៉ុន្តែសេចក្តីប្រកាសក៏សង្កត់ធ្ងន់នឹងបន្តបោសសម្អាតមុខសញ្ញាភេរវកម្ម។ សេចក្តី
ប្រកាសត្រូវបាននាំចេញ២ថ្ងៃក្រោយពីប្រកាសអំពីកិច្ចព្រមព្រៀងឈប់បាញ់របស់
សម្ព័ន្ធភាពឥស្លាម Fajr Libya។
លីប៊ីកំពុងត្រូវប្រឈមមុខនឹងអំពើរហឹង្សាឡើងជណ្ដើរដ៏ធ្ងន់ធ្ងរនិងភាពទាល់
ច្រកនយោបាយដោយវត្តមានរបស់រដ្ឋាភិបាលចំនួន២និងរដ្ឋសភាចំនួន២។ នា
បច្ចុប្បន្នសម្ព័ន្ធភាពឥស្លាម Fajr Libya កំពុងទន្ទ្រានកាន់កាប់រដ្ឋធានី Tripoli និង
បង្កើតរដ្ឋាភិបាលដោយឡែក ខណៈដែលរដ្ឋសភានិងរដ្ឋាភិបាលដែលបានអន្តរជាតិ
ទទួលស្គាល់របស់លីប៊ីត្រូវបំលាស់ទីទៅទីក្រុង Tobruk ដើម្បីធ្វើការ។ តាមគំរោង
បណ្ដាភាគីនឹងចូលរួមការចរចារសន្តិភាពជាបន្តដោយអង្គការសហប្រជាជាតិធ្វើជា
អាជ្ញាកណ្ដាលនៅទីក្រុង Geneva ស្វីសនាសប្ដាហ៍ខាងមុខ៕