កងទ័ពស៊ីរីហុមព័ទ្ធទីរួមខេត្ត Al-Qaryatayn ដែលត្រូវបានកម្លាំង IS ទន្ទ្រានកាន់កាប់

(VOVWORLD) - កងកម្លាំងយោធាស៊ីរីបានដំណើរការហ៊ុមព័ទ្ធទីរួមខេត្ត Al-Qaryatayn ប៉ែកខាងកើតខេត្ត Homs ភាគកណ្ដាលប្រទេសនេះ ក្រោយពីកន្លែង នេះត្រូវខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសទន្ទ្រាន់កាន់កាប់ជាថ្មី ម្ដងទៀត។
កងទ័ពស៊ីរីហុមព័ទ្ធទីរួមខេត្ត Al-Qaryatayn ដែលត្រូវបានកម្លាំង IS ទន្ទ្រានកាន់កាប់ - ảnh 1កងកម្លាំងស៊ីរីក្នុងយុទ្ធនាការប្រឆាំង IS នៅខេត្ត Homs (រូបថត៖ AFP/TTXVN) 

ទីរួមខេត្តនេះត្រូវកម្លាំង IS ទន្ទ្រានកាន់កាប់ឡើងវិញត្រឹមតែ៥ខែ ប៉ុណ្ណោះក្រោយពីកងទ័ពស៊ីរីដណ្ដើមយកវិញនូវការកាន់កាប់។ ការដណ្ដើមយក វិញទីរួមខេត្ត Al-Qaryatayn ស្ថិតនៅក្នុងយុទ្ធនាការវាយប្រហារតបតវិញដោយ ទ្រង់ទ្រាយធំរបស់ IS នៅតំបន់វាលខ្សាច់ស៊ីរី។ រាល់ការវាយប្រហារនាពេលថ្មីៗ នេះរបស់ IS សុទ្ធតែសំដៅកាត់បន្ថយសម្ពាធទៅលើក្រុមឧទ្ទាមនេះនៅខេត្តប៉ែក ខាងកើត Deir al-Zour ជាកន្លែងដែលកងទ័ពស៊ីរីកំពុងរឹតបន្តឹងការហ៊ុមព័ទ្ធ ចំពោះអង្គការភេរវកម្មនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ