កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤
|
កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៧មករានៅទីក្រុងហាណូយ ក្រសួងការបរទេស
វៀតណាមបានរៀបចំសន្និសីទ Onlines ស្ដីពីកិច្ចការបរទេសនៅដំបន់នានា
សំដៅវាយតំលៃលទ្ធផលសកម្មភាពកិច្ចការបរទេសដំបន់ឆ្នាំ២០១៤និងលាត
ត្រដាងសកម្មភាពកិច្ចការបរទេសសំខាន់នៃប្រទេសជាតិក្នុងឆ្នាំ២០១៥។ ក្នុង
ឆ្នាំ២០១៤ កិច្ចការបរទេសរបស់វៀតណាមទទួលបានសមិទ្ធិដ៏ធំធេង រួមចំណែក
សំខាន់ក្នុងការរក្សាបរិយាកាសសន្តិភាពស្ថិរភាពរក្សារឹងមាំឯករាជ្យអធិបតេយ្យ
ភាពនិងបូរណភាពដែនដី។ រាល់សមិទ្ធិនេះមានការរួមចំណែកជាច្រើននៃ
សកម្មភាពកិច្ចការបរទេសនៅដំបន់។ ក្នុងឆ្នាំ២០១៥ អនុរដ្ឋមន្ត្រីការបរទេស
លោក Ho Xuan Son បានចាត់ទុកថា ដំបន់នានាត្រូវយកចិត្តទុកដាក់ដល់គោលដៅ
សំខាន់នៃការងារកិច្ចការបរទេស។
“ក្នុងបញ្ហាអន្តរជាតិ យើងយកចិត្តទុកដាក់ជំរុញសេដ្ឋកិច្ចកិច្ចការបរទេស រួម
ទាំងចលនាវិនិយោគដោយផ្ទាល់ពីបរទេសឬពន្លឿនពាណិជ្ជកម្មទេសចរណ៍ជា
ដើម។ ផ្នែកសំខាន់មួយទៀតគឺបញ្ហាផ្ទៃក្នុង រួមមានកសាងអង្គការចាត់តាំងក្បាល
ម៉ាស៊ីនលើកកំពស់គុណភាពកម្មាភិបាល សហការរវាងមន្ទីកិច្ចការបរទេសនិង
មន្ទីស្ថាប័ននានា រវាងមន្ទីកិច្ចការបរទេសជាមួយក្រសួងការបរទេសនិងស្ថាប័ន
មជ្ឈឹមមានជាប់ទាក់ទិននានា៕”