កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងបើកយុគសម័យថ្មីក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី

(VOVWORLD) - នាថ្ងៃទី ១៨ សីហា ប្រធានាធិបតីអាមេរិក លោក Joe Biden រួមជាមួយសមភាគី កូរ៉េខាងត្បូងលោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅឯជំរុំ David រដ្ឋ Maryland សហរដ្ឋអាមេរិក។ 
កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងបើកយុគសម័យថ្មីក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។ (រូបថត៖ AFP/VNA)
សេតវិមានបានប្រកាសថា កិច្ចប្រជុំនឹងលើកទំនាក់ទំនងសហប្រតិបត្តិការអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ឡើងកម្ពស់ថ្មីមួយ។ កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងគឺជាលើកដំបូង ដែលលោកប្រធានាធិបតី Biden ទទួលស្វាគមន៍មេដឹកនាំបរទេសមកកាន់ជំរុំ David ចាប់តាំងពីចូលកាន់ តំណែងនៅឆ្នាំ២០២១។ នេះក៏ជាកិច្ចប្រជុំកំពូលឯករាជ្យលើកដំបូងរវាងលោកប្រធានា ធិបតី Joe Biden លោកប្រធានាធិបតី Yoon Suk-yeol និងលោកនាយករដ្ឋមន្ត្រី Fumio Kishida ផងដែរ។ រាល់ជំនួបត្រីភាគីកាលពីមុនសុទ្ធតែត្រូវបានធ្វើឡើងនៅខាងក្រៅ កិច្ចប្រជុំអន្តរជាតិ។
យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មេដឹកនាំបាន ពិភាក្សាអំពីបញ្ហាអាទិភាពដែលប្រទេសទាំងបីយកចិត្តទុកដាក់ដូចជា សន្តិសុខសេដ្ឋ កិច្ច បច្ចេកវិទ្យាទើបលេចចេញ ជំនួយមនុស្សធម៌ និងកម្មវិធីអភិវឌ្ឍន៍។ មេដឹកនាំទាំងបី គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមដែលកំណត់គោលការណ៍ជាមូលដ្ឋានសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការ។ ខ្លឹមសារគឺជុំវិញការយល់ព្រមបង្កើតកិច្ចប្រជុំជាប្រចាំ ពង្រាងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍មីស៊ីល សន្តិសុខអ៊ីនធឺណិត សន្តិសុខ សេដ្ឋកិច្ច ការការពារខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ហាស.ប.បកូរ៉េ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ