កិច្ចប្រជុំសាមញ្ញចុងឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម
|
កិច្ចប្រជុំសាមញ្ញចុងឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម |
(VOV)_នាថ្ងៃទី៣០ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំសាមញ្ញចុងឆ្នាំ២០១៤របស់រដ្ឋាភិ
បាល ដោយប្រមូលផ្តុំពិភាក្សអំពីដំណើការអនុវត្តសេចក្ដីសម្រេចចិត្តលេខ១៩ របស់
រដ្ឋាភិបាល ស្ដីពីបណ្ដាភារកិច្ចដំណោះស្រាយសំខាន់ៗដើម្បីកែលំអរបរិយាកាសអា
ជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Tan
Dung បានអោយដឹងថា៖
“ មុនក៏ដូចជាក្រោយ យើងត្រូវបន្តលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តលេខ
១៩។ ធ្វើបានប្រការនេះ យើងនឹងបង្កើតឡើងបរិយាកាសប្រកួតប្រជែង អាជីវកម្ម
សមត្ថភាពប្រកួតប្រជែងសំរាប់ប្រទេសជាតិ។នាដើមឆ្នាំខាងមុខ ត្រូវបើកចំហរលទ្ធ
ផលនៃការកែទម្រង់រដ្ឋបាល នាឆ្នាំ ២០១៤ របស់គ្រប់ក្រសួង និងតំបន់។ យើងត្រូវ
បើកចំហរ តម្លាភាព និងមានបទដ្ឋានច្បាស់លាស់។”
បញ្ហា១ក្នុងចំណោមបញ្ហាស្នូល ដែលបានលើកយកមកពិភាក្សានៅក្នុងកិច្ច
ប្រជុំនេះគឺស្ថានភាពអនុវត្តកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ និងការងារកសាង ចេញ
ផ្សាយឯកសារកំណត់អំពីការអនុវត្តច្បាប់ បទបញ្ញាត្តិក្នុងឆ្នាំ ២០១៤ ផងដែរ៕