កិច្ចប្រជុំសាមញ្ញរដ្ឋាភិបាលវៀតណាមខែមិថុនាឆ្នាំ២០១៤
(VOV)_នាព្រឹកថ្ងៃទី៣០ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung បានធ្វើអធិបតីកិច្ចប្រជុំ Online ប្រចាំខែមិថុនា ជាមួយបណ្ដាថ្នាក់ដឹកនាំ របស់ តំបន់នៅក្នុងទូទាំងប្រទេស។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖កិច្ចប្រជុំលកនេះ
ត្រូវ ប្រមូលផ្តុំទៅលើការពិនិត្យមើល វាយតំលៃអំពីសភាពការណ៍សេដ្ឋកិច្ច សង្គម ធានាសន្តិសុខ ការពារប្រទេស កិច្ចការបរទេសរបស់ប្រទេស ក្នុងរយៈពេល៦ខែ
ដើមឆ្នាំ ២០១៤ ហើយពីនោះ កំណត់ទិសដៅ ភារកិច្ច ដំណោះស្រាយសំរាប់៦ខែ
ចុងឆ្នាំ២០១៤នេះដែរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖កិច្ច ប្រជុំលើកនេះត្រូវបានប្រព្រឹត្តទៅក្នុងកាលះទេសះដ៏ពិសេស ពីដើមខែឧសភាមក
ចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋ កិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ អំពើនេះរបស់ចិន មិន គ្រាន់តែរំលោភទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការរបស់ វៀតណាម ប៉ុណ្ណោះទេ ថែមទាំងគំរាមគំហែងដល់សន្តិភាព ស្ថិរភាព សន្តិសុខ
ប្រទេស ជាតិ និងជះឥទ្ធិពលអាក្រកចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិ ការរវាងវៀតណាមនិងចិន ព្រមទាំងគំរាមគំហែងដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទៀតផង។
|
កិច្ចប្រជុំសាមញ្ញរដ្ឋាភិបាលវៀតណាមខែមិថុនាឆ្នាំ២០១៤(http://baodientu.chinhphu.vn/) |
ក្នុងសភាពការណ៍នេះ នាយករដ្ឋមន្ត្រីNguyen tan Dung បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល រួមជាមួយរដ្ឋអំណាច ថ្នាក់ដឹកនាំគ្រប់តំបន់ត្រូវរួមគ្នាខំប្រឹងប្រែងយ៉ាង ខ្លាំងបំផុត ប្រើគ្រប់ដំណោះស្រាយអោយសមស្របទៅនឹងច្បាប់អន្តរជាតិដើម្បី បន្តរក្សារ ប្តេជ្ញាតស៊ូ ការពារអធិបតេយ្យភាពតំបន់ដែនសមុទ្ររបស់មាតុប្រទេស
ផង និងត្រូវរក្សារបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ដើម្បី
កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម អនុវត្តរាល់គោលដៅ ភារកិច្ចស្នូលៗ ដែល បាននាំចេញពីដើមឆ្នាំ ប្រកបដោយជោគជ័យ។
ទាក់ទិនដល់លទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រដ្ឋមន្ត្រីក្រសួងផែន
ការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បានអះអាងថា៖ ក្នុងរយៈពេល
៦ខែ ដើមឆ្នាំ អតិផរណាត្រូវបានទប់ស្កាត់ សន្ទស្សន៍ប្រើប្រាស់កើនទាប តំលៃទី
ផ្សារស្ថិរភាព។ ស្ដីពីកំណើនសេដ្ឋកិច្ច GDP ក្នុងត្រីមាសទី២ បានកើនឡើងខ្ពស់
ជាងត្រីមាសទី១ និងក្នុងរយៈពេល៦ខែដើមឆ្នាំ ទទួលបាន៥,១៨%។
តាមរបៀបវារះ កិច្ចប្រជុំនេះនឹងបញ្ចប់ថ្ងៃទី១ កក្កដា ៕