កិច្ចប្រជុំ “រដ្ឋសភាជាមួយគោលដៅអភិវឌ្ឍដោយចីរភាព”
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងដាណាំង ភាគកណ្ដាល វៀតណាម រដ្ឋសភា វៀតណាមបានសហការជាមួយសហភាពអន្តរសភា ពិភពលោក (IPU) និងកម្មវិធី អភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) រៀបចំកិច្ចប្រជុំ “រដ្ឋសភាជាមួយ គោលដៅអភិវឌ្ឍដោយចីរភាព” និងឧទ្ទេសនាមអំពីខ្លឹមសារនៃ “ក្រមឧបករណ៍វាយ តម្លៃដោយខ្លួនឯងចំពោះរដ្ឋសភានិងគោលដៅអភិវឌ្ឍដោយចីរភាព” ជាភាសា វៀតណាម។
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ |
អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា របៀបវារៈឆ្នាំ២០៣០ដែលមានគោលដៅអភិវឌ្ឍ ដោយចីរភាព (SDGs) ចំនួន១៧និងសន្ទស្សន៍ចំនួន១៦៩ ដែលក្នុងនោះមាន សន្ទស្សន៍ស្ដីពីការកាត់បន្ថយភាពក្រីក្រ សុខាភិបាល អប់រំ និងសន្តិសុខនោះ បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងមូលសំដៅកសាងអនាគតដ៏ល្អ ប្រសើរជាងមុនសម្រាប់ប្រជាជនលើទូទាំងពិភពលោក ដើម្បីអោយប្រជាជនរស់ នៅប្រកបដោយសុខសន្តិភាពនិងវិបុលភាព។ លោកស្រីប្រធានរដ្ឋសភាបាន អោយដឹងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ រដ្ឋសភាវៀតណាមបានកសាងនិងកែ លម្អក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ៗដើម្បីការអភិវឌ្ឍដោយចីរភាព ព្រមទាំងបាន ចេញផ្សាយជាថ្មីនិងធ្វើវិសោធនកម្មនូវអនុក្រិត្យជាង៣០០ ក៏ដូចជាចេញផ្សាយ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ផងដែរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមាន ប្រសាសន៍ថា៖
“រដ្ឋសភាវៀតណាមអនុវត្តន៍ភារកិច្ចឃ្លាំមើលលើសកម្មភាពរបស់ស្ថាប័នរដ្ឋនានាអំពីលទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាព ហើយពិចារណា សម្រេចការចែកចាយថវិកាសម្រាប់កម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងស្ដីពីការវិនិយោគ សម្រាប់សុខាភិបាល វិទ្យាសាស្ត្របច្ចេកវិទ្យា សំដៅធានាការអភិវឌ្ឍប្រកបដោយ ចីរភាព ផងដែរ។ រដ្ឋសភាវៀតណាមក៏រួមចំណែកជំរុញការចូលរួមនិងអនុវត្ត គោលដៅអភិវឌ្ឍដោយចីរភាព តាមរយៈការត្រួតពិនិត្យនិងអនុម័តលើអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមចូលរួមផងដែរ”។
ចំណែកឯអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong វិញ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបរបស់រដ្ឋ សភាវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពនានាផងដែរ។ លោកបានសង្កត់ធ្ងន់ថា វៀតណាម ជាប្រទេសដើមដំបូងនៅតំបន់អាស៊ី ប៉ាស៊ី ហ្វិក ដែលបានរៀបចំកិច្ចប្រជុំស្ដីពីខ្លឹមសារនេះ។ លោកអគ្គលេខាធិការបានអះ អាងនូវការសន្យារបស់ IPU ក្នុងការជួយឧបត្ថម្ភរដ្ឋសភាជាសមាជិកនានា ដែល ក្នុងនោះមានរដ្ឋសភាវៀតណាមក្នុងដំណើរការសម្រេចរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិស្ដីពីគោលដៅអភិវឌ្ឍដោយចីរភាព ផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយអគ្គលេខាធិការ IPU លោក Martin Chungong |
នៅខាងក្រៅកិច្ចប្រជុំ “រដ្ឋសភាជាមួយគោលដៅអភិវឌ្ឍដោយចីរភាព” នេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួប ជាមួយអគ្គលេខាធិការ IPU លោក Martin Chungong ផងដែរ។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានលើកឡើងយ៉ាងច្បាស់ថា ចំពោះវៀត ណាម កិច្ចប្រជុំលើកនេះគឺជាជំហានដំបូងដើម្បីសមាជិកសភា តំណាងក្រុម ប្រឹក្សាប្រជាជនតំបន់ ចាប់ផ្ដើម កសាងផែនការធ្វើសកម្មភាពមួយចំនួន សំដៅ ជំរុញអោយបានខ្លាំងក្លាថែមទៀតនូវការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពនៅតំបន់នីមួយៗ ផងដែរ៕