កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ - កម្លាំងចលករសម្រាប់ការទូតវៀតណាមក្នុង យុគសម័យនៃការផ្លាស់ប្ដូរថ្មី

(VOVWORLD) - ថ្ងៃទី ២១ ខែកក្កដា គឺជាខួបលើកទី ៧០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់អរិភាពនៅប្រទេសវៀតណាម (ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ - ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤)។ 

យោងតាមអ្នកជំនាញស្រាវជ្រាវ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនាំមកនូវមេរៀនដ៏មានតម្លៃ ក្លាយជាកម្លាំងចលករសម្រាប់ ការទូតវៀតណាមក្នុងយុគសម័យនៃការផ្លាស់ប្ដូរថ្មី។
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ - កម្លាំងចលករសម្រាប់ការទូតវៀតណាមក្នុង យុគសម័យនៃការផ្លាស់ប្ដូរថ្មី - ảnh 1លោកសាស្ត្រាចារ្យរង Duong Van Quang អតីតនាយកបណ្ឌិតសភាការទូត។
(រូបថត៖ nhandan.vn)
យោងតាមលោកសាស្ត្រាចារ្យរង Duong Van Quang អតីតនាយកបណ្ឌិតសភាការទូត សិល្បៈក្នុងការទូតគឺដឹងថា គួរតែឈប់នៅឯណា ពេលណាត្រូវរឹងមាំ និងពេល ណាត្រូវទន់ភ្លន់ ហើយជាពិសេស ក្ដាប់ជាប់ឱកាសដើម្បីដណ្ដើមបានប្រៀបសំខាន់ក្នុង ការស្ថាបនាសន្តិភាព ដោះស្រាយការខ្វែងគំនិត និងជម្លោះ។ លោកបានធ្វើអត្ថាធិ ប្បាយថា យុទ្ធសាស្ត្រការទូតប្រកបដោយភាពបត់បែន និងប៉ិនប្រសប់ក្នុងដំណាក់ កាលចរចាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ គឺជាមូលដ្ឋានដើម្បីឲ្យប្រទេសវៀតណាម ពង្រីកយុទ្ធសាស្ត្រការទូតដើមឫស្សីក្នុងយុគសម័យនៃការផ្លាស់ប្ដូរថ្មី៖
“លក្ខណៈរបស់ដើមប្ញស្សីគឺមានឫសច្បាមជាប់ដីយ៉ាងស្អិតជាប់។ នោះជា ប្រពៃណីការទូតរបស់ប្រទេសយើង តាំងពីសិល្បៈការទូត ឫទ្ធានុភាពការទូតក្នុង ដំណាក់កាល ១៩៤៥-១៩៤៦ សន្និសីទទីក្រុងហ្សឺណែវ និងសន្និសីទប៉ារីស។ នោះ គឺជាឫសគល់។ ចំណែកដើមឬស្សី បង្ហាញពីផលប្រយោជន៍ជាតិ បង្ហាញទស្សនៈរបស់ យើងអំពីពិភពលោក។ ដើមត្រូវតែរឹងមាំ។ ហើយចុងឬស្សីដ៏បត់បែន គឺជាសិល្បៈការ ទូតនៃការប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួន ឆ្លើយតបយ៉ាងបត់បែនតាមកាលៈទេសៈ។ តើយើងរក្សាអ្វីខ្លះ ហើយតើយើងធ្វើសម្បទានអ្វីខ្លះក្នុងការចរចាអន្តរជាតិ? ការចរចាអន្តរ ជាតិនាពេលនេះ មិនត្រឹមតែពាក់ព័ន្ធនឹងនយោបាយ យោធា ព្រំដែនប៉ុណ្ណោះទេ ថែម ទាំងបញ្ហាសេដ្ឋកិច្ច វប្បធម៌ និងសង្គមទៀតផង”។
ដោយពិចារណាលើបរិបទថ្មី កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានបង្កើតកម្លាំង ចលករសម្រាប់ការទូតវៀតណាមបន្តលើកកំពស់តួនាទីត្រួសត្រាយរបស់ខ្លួន ចូលរួម ជាមួយការការពារជាតិ សន្តិសុខ និងប្រព័ន្ធនយោបាយទាំងមូលក្នុងការធានាបរិ យាកាសសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិ កៀងគរធនធានខាងក្រៅដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ និងលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិផងដែរ។ លោក Vu Le Thai Hoang នាយកវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រការទូត នៃបណ្ឌិតសភាការទូត បានសង្កត់ធ្ងន់ថា៖
“សម្រាប់ជំនាន់បច្ចុប្បន្ន ការជ្រួតជ្រាប និងយល់ឲ្យបានត្រឹមត្រូវអំពីវិសាលភាព អត្ថន័យ និងតម្លៃនៃមេរៀនទាំងនោះ និងរបៀបអនុវត្តន៍វាទៅក្នុងស្ថានភាពជាក់ស្ដែង នៃកិច្ចការបរទេសរបស់វៀតណាមនាពេលនេះ គឺជាភារកិច្ចសំខាន់បំផុត។ យើង ត្រូវតែប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងគោលការណ៍នៅក្នុងមេរៀនទាំងនោះ ប៉ុន្តែក៏ត្រូវតែអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព កសាង កិច្ចការបរទេសនិងការទូតវៀតណាមគ្រប់ជ្រុងជ្រោយ និងទំនើប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ