កិច្ចព្រមព្រៀង CPTPP ឆ្លងកាត់ដំណាក់កាលចុងក្រោយនៅរដ្ឋសភាកាណាដា

(VOVWORLD) - នៅថ្ងៃទី ២៥ ខែតុលា ព្រឹទ្ធសភាប្រទេសកាណាដាបានអនុម័តលើកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ា
ស៊ីហ្វិក (CPTPP) ក្នុងបរិបទដែល គណៈបក្សសេរីរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កំពុង ជម្រុញយុទ្ធសាស្ត្រធ្វើពិធិធកម្មពាណិជ្ជកម្ម ។ 
កិច្ចព្រមព្រៀង CPTPP ឆ្លងកាត់ដំណាក់កាលចុងក្រោយនៅរដ្ឋសភាកាណាដា - ảnh 1 កិច្ចព្រមព្រៀង CPTPP ឆ្លងកាត់ដំណាក់កាលចុងក្រោយនៅរដ្ឋសភាកាណាដា

រដ្ឋាភិបាលរបស់លោក Justin Trudeau បានអះអាងថា ប្រទេសកាណាដានឹងស្ថិតក្នុងចំណោមក្រុមសមាជិក ដំបូងនៃកិច្ចព្រមព្រៀង CPTPP ដើម្បីនាំមកនូវកិច្ចព្រមព្រៀងនេះចូលជាធរមាន និងធានាការរក្សាឧត្តមភាពជួរមុខនៅទីផ្សារជាច្រើនក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ នៅពេលដែលកិច្ចព្រមព្រៀង CPTPP ត្រូវបានអនុវត្តនោះ ទំនិញនាំចេញចំនួន 99%នាបច្ចុប្បន្នរបស់ប្រទេសកាណាដា នឹងទទួលបាននូវការលើកលែងពន្ធផងដែរ។ ម្យ៉ាងវិញទៀតការពង្រីកទីផ្សារថ្មី សម្រាប់ទំនិញនិងសេវាកម្មរបស់កាណាដា ហើយកិច្ចព្រមព្រៀង CPTPP នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជា ជន កាណាដាទាំងស្រុង ក៏ដូចជាបង្កើតការងារបន្ថែមទៀតនិងផ្គត់ផ្គង់ទំនិញសេវាកម្មក្នុងតម្លៃសមរម្យសំរាប់អតិថិជនផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ