កិចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន៖ គ្មានជំហានវិជ្ជមានឡើយ

(VOVWORLD) -លោកឧបនាយករដ្ឋមន្រ្តីចិន Liu He បានអះអាងថារាល់កិច្ចចរចាថ្មីៗនឹងត្រូវបានបន្តនៅទីក្រុងប៉េកាំង  ប៉ុន្តែលោកបានព្រមានថានឹងគ្មាន "ការធ្វើសម្បទានណាមួយ" អំពីគោលការណ៍សំខាន់ៗឡើយ។  
កិចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន៖ គ្មានជំហានវិជ្ជមានឡើយ - ảnh 1 (រូបថត៖ TTXVN)

នាថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីបានបញ្ចប់កិច្ចចរចារយៈពេលពីរម៉ោងមក ជាមួយគណៈប្រតិភូពាណិជ្ជកម្មចិន ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី Liu He នោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បាននិយាយថារាល់ការចរចារវាងភាគីទាំងពីរបានប្រព្រឹត្តិទៅក្នុងស្មារតីស្ថាបនា។ ទោះជាយ៉ាងណាក៏ដោយ លោក Steven មិនបានផ្តល់ព័ត៌មានលម្អិតឡើយ។

ក្នុងពេលនោះ លោកឧបនាយករដ្ឋមន្រ្តីចិន Liu He បានអះអាងថារាល់កិច្ចចរចាថ្មីៗនឹងត្រូវបានបន្តនៅទីក្រុងប៉េកាំង  ប៉ុន្តែលោកបានព្រមានថានឹងគ្មាន "ការធ្វើសម្បទានណាមួយ" អំពីគោលការណ៍សំខាន់ៗឡើយ។  លោក Liu He ក៏បានសម្តែងសុទិដ្ឋិនិយមអំពីការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត លោកប្រធានាធិបតី Donald Trump បាននិយាយថាមិនចាំបាច់សុក្រឹតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនយ៉ាង
ប្រញាប់ប្រញាល់នោះឡើយ ដោយសារនាបច្ចុប្បន្ននេះ ទីក្រុងប៉េកាំងត្រូវបង់ពន្ធ ២៥ % លើទំនិញដែលមានតម្លៃ ២៥០ ពាន់លានដុល្លារអាមេរិក ដល់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ