កិច្ចសន្ទនាសមុទ្រលើកទី៣

(VOVWORLD) -នាថ្ងៃទី១១មិថុនានៅទីក្រុងហាណូយ វិទ្យាស្ថានការទូត មូលនីធិ Konrad-Adenauer-Stiftung (អាល្លឺម៉ង់) និងស្ថានទូតអូស្ត្រាលីប្រចាំនៅហាណូយបានរៀបចំកិច្ចសន្ទនាអំពីសមុទ្រលើកទីបីក្រោមប្រធានបទ “ច្បាប់អន្តរជាតិនិងសមុទ្រខាងកើត”។
កិច្ចសន្ទនាសមុទ្រលើកទី៣ - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនាអំពីសមុទ្រ (រូបថតៈ dantri)

កិច្ចសន្ទនានេះ បានផ្តោតសំខាន់លើសភាពការណ៍នៅសមុទ្រខាងកើត ដែលប្រឡែកមើលពីជ្រុងជ្រោយនៃច្បាប់និងស្វែងរកគំនិតសហប្រតិបត្តិការនិងគ្រប់គ្រងជម្លោះក្នុងតំបន់។ ចូលរួមក្នុងជំនួបសន្ទនានេះមានវត្តមានវាគ្មិនអន្តរជាតិនិងវៀតណាមចំនួន៣រូបរួមមាន សាស្ត្រា ចារ្យរងបណ្ឌិត Nguyen Hong Thao (អនុប្រធានគណៈកម្មការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ) សាស្ត្រាចារ្យរង បណ្ឌិត Herman J.Kraft (មហាវិទ្យាល័យហ្វីលីពីន) និងបណ្ឌិត Yan Ya (វិទ្យាស្ថានស្រាវជ្រាវ Nanhai ចិន)។

នៅក្នុងជំនួបនេះ វាគ្មិនបានពិភាក្សានូវបញ្ហាគតិយុត្តនៅសមុទ្រខាងកើតជាច្រើន ក្នុងនោះមានគោលការណ៍យកច្បាប់ជាធំ អនុវត្តន៍តាមសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្នុងរឿង ក្តីរបស់ហ្វីលីពីននៅសមុទ្រខាងកើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតនិង វិធានការជម្រុញទស្សនៈរួមស្តីពីច្បាប់អន្តរជាតិនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ