កិច្ចសហប្រតិបតិ្តការយោធាជាសរសរស្នូល១ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា
|
នាយកអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ទោ Vo Van Tuan និង
ប្រធានអគ្គស្នងការ គោលនយោបាយនិងកិច្ចការបរទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា នាយឧត្តមសេនីយ៍ ណិម សុវ៉ាត់ (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម
ឧត្តមសេនីយ៍ទោ Vo Van Tuan នាយកអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម
បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ណិម សុវ៉ាត់ ប្រធានអគ្គស្នងការ
គោលនយោបាយនិងកិច្ចការបរទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបាន
ដឹកនាំគណៈប្រតិភូវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាកម្ពុជា កំពុងមានដំណើរទស្សនកិច្ច
ការងារនៅវៀតណាម។នៅទីនេះ ឧត្តមសេនីយ៍ទោ Vo Van Tuan បានសង្កត់ធ្ងន់ថា
តាមរយៈកិច្ចសហប្រតិបតិ្តការយោធា ប្រទេសទាំង២នឹងពង្រឹងសន្តិសុខ នយោបាយ
រួមចំណែកកសាងកងទ័ពនៃប្រទេសនិមួយៗឲ្យកាន់តែខ្លាំង ព្រមទាំងវាយឲ្យបរាជ័យ
រាល់ឧបាយកល ដែលសំដៅបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាពរវាងកងទ័ព និង
ប្រជាជននៃប្រទេសទាំង២។ភាគីទាំង២បានអះអាងថា នាពេលខាងមុខ វិទ្យាស្ថាន
ប្រវត្តិសាស្រ្តយោធានៃប្រទេសទាំង២វៀតណាមនិងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការ
លើវិស័យបណ្ដុះបណ្ដាលកម្មាភិបាលនិងស្រាវជ្រាវឯកសារ ដើម្បីឆ្ពោះទៅបណ្ដាទិវា
បុណ្យធំៗ របស់កងទ័ពនៃប្រទេសទាំង២៕