កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បន្តជាកម្លាំងចលករនៃទំនាក់ទំនងវៀតណាម-អាមេរិក

(VOVWORLD) -នាព្រឹកថ្ងៃទី១៩ឧសភា នៅទីក្រុងហាណូយ បានប្រារព្វឡើងសិក្ខាសាលាស្ដីអំពីអនាគតទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគវៀតណាម-អាមេរិក ដោយប្រធានបទ៖ទស្សនះវិស័យវៀតណាមនិងអាមេរិក ឆ្នាំ២០១៧ និងបណ្ដាឆ្នាំជាបន្ត។ 
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បន្តជាកម្លាំងចលករនៃទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  

នាព្រឹកថ្ងៃទី១៩ឧសភា នៅទីក្រុងហាណូយ បានប្រារព្វឡើងសិក្ខាសាលាស្ដីអំពីអនាគតទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគវៀតណាម-អាមេរិក ដោយប្រធានបទ៖ទស្សនះវិស័យវៀតណាមនិងអាមេរិក ឆ្នាំ២០១៧ និងបណ្ដាឆ្នាំជាបន្ត។ នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ដែលមានជំហានលោតផ្លោះខ្លាំងក្លា ជាក់ស្ដែងនិងនៅលើគ្រប់វិស័យ តាមទិសដៅនៃទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-អាមេរិក ឆ្នាំ ២០១៣ សេចក្ដីថ្លែងការណ៍ស្ដីអំពីចក្ខុវិស័យរួម ក្នុងឱកាសបំពេញទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នាខែកក្កដាឆ្នាំ២០១៥ និងសេចក្តីថ្លែងការណ៍រួម វៀតណាម-អាមេរិក ក្នុងឱកាសប្រធានាធិបតីអាមេរិក លោក Barack Obama មកបំពេញទស្សនកិច្ចនៅវៀតណាម នាខែឧសភាឆ្នាំ២០១៦។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖

          “ ស្ដីអំពីវិស័យវិនិយោគ យើងខ្ញុំលើកទឹកចិត្តសហគ្រាសអាមេរិកបោះទុនវិនិយោគនៅវៀត ណាម ក្នុងវិស័យដែលអាមេរិកមានឧត្តមភាព និងវៀតណាមមានតម្រូវការ និងអាចបង្កលក្ខនះដើម្បីសហគ្រាសអាមេរិក សហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម រួមគ្នាអភិវឌ្ឍន៍  ដូចជា៖  ថាមពល ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ-ធនាគារ អប់រំ-បណ្ដុះបណ្ដាលនិងទេសចរណ៍។ ”

          រីឯ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានចាត់ទុកថា៖សិក្ខាសាលាជាឱកាសមួយដើម្បីសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ ជួបសន្ទនាផ្ទាល់ ចែករំលែកបទពិសោធន៍ ក្នុងសកម្មភាពវិនិយោគនិងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ