កិច្ចសហប្រតិបត្តិការឧស្សាហកម្មហាឡាល់ គឺជាសសរស្តម្ភថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ២២ តុលា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទ “លើកកំពស់ធនធានផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់របស់វៀតណាម”។

នេះជាព្រឹត្តិការណ៍ហាឡាល់ទូទាំងប្រទេសលើកដំបូង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ ខេត្ត ក្រុង និងគណៈប្រតិភូចំនួន ៦០០ នាក់ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ រួមទាំងភ្ញៀវអន្តរជាតិ និងសហគ្រាសហាឡាល់ល្បីឈ្មោះនៅលើពិភពលោកផងដែរ។

កិច្ចសហប្រតិបត្តិការឧស្សាហកម្មហាឡាល់ គឺជាសសរស្តម្ភថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VGP)

ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចែករំលែកនូវគុណសម្បត្តិនិងសក្តានុពលរបស់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងសារចំនួន៣៖

“ទីមួយ វៀតណាមយកចិត្តទុកដាក់និងមានបំណងចង់សហប្រតិបត្តិការលើវិស័យ ហាឡាល់។ ឧស្សាហកម្មហាឡាល់ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ជាសសរស្តម្ភថ្មី និងកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយប្រទេសនានា ជាពិសេស ប្រទេសឥស្លាមនៅលើពិភពលោក។ ទីពីរ វៀតណាមចាត់ទុកការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់ជាទិសដៅថ្មីក្នុងសកម្មភាពផលិតកម្ម ហើយចាត់ទុកឧស្សាហកម្មហាឡាល់ជាឱកាសមាសសម្រាប់សហគ្រាសវៀតណាម លើកកំពស់សមត្ថភាពផលិតកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារហាឡាល់ និង ខ្សែសង្វាក់តម្លៃហាឡាល់សកលផងដែរ។ ទីបី វៀតណាមមានគោលជំហរអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់ដោយឈរលើមូលដ្ឋានគោរពតម្លៃវប្បធម៌ បង្ហាញពីការរួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងការកសាងពិភពលោកសន្តិភាព សហប្រតិបត្តិការ ប្រកបដោយសុខដុមរមនា និងអភិវឌ្ឍន៍រួមគ្នា”។

ដើម្បីពង្រីកកម្លាំងផ្ទៃក្នុង និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យហាឡាល់នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដៃគូចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយវៀតណាមក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់ និងការគ្រប់គ្រងរដ្ឋនៃវិស័យទាក់ទិននឹងឧស្សាហកម្មហាឡាល់; ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិញ្ញាបនបត្រហាឡាល់; អំពាវនាវដៃគូក្នុងតំបន់ និងអន្តរជាតិមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាមលើវិស័យពាក់ព័ន្ធនឹងហាឡាល់។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ