កាណាដាជួយឧបត្ថម្ភវៀតណាមរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
|
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួយឧបត្ថម្ភផ្នែកកសិកម្មនៅវៀតណាម
(រូបថតៈ vietnam+) |
(VOVworld)-នាថ្ងៃទី៨កក្កដានៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជន
បទវៀតណាម និងស្ថានទូតកាណាដាប្រចាំនៅវៀតណាមបានចុះហត្ថលេខា លើ
កិច្ចព្រមព្រៀង “គំរោងការណ៍ជួយឧបត្ថម្ភបច្ចេកទេសនិងគោលនយោបាយ ដើម្បី
អនុវត្តន៍ គំរោងការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មរបស់វៀតណាមឡើងវិញ” ។គម្រោងនេះដោយក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍កាណាដាជួយ
ឧបត្ថម្ភដែលមានតម្លៃជាង៥០ម៉ឺនដុល្លារអាមេរិក និងបានអនុវត្ត៍ក្នុងដំណាក់កាល
២០១៣-២០២០។គម្រោងនេះ បានប្រមូលផ្តុំ ជួយ ជម្រុញដំណើការរៀបចំរចនា
សម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ដោយឈរលើការ ស្រុះចិត្តគំនិតអំពីទស្សនៈ និងរបៀប
ទំនាក់ទំនង ក្នុងដំណើការរៀបចំនិង អនុវត្ត គោលនយោបាយ៕