កាណាដាប្រកាសត្រៀមខ្លួនជាស្រេចធ្វើវិសោធនកម្ម NAFTA
|
កាណាដាប្រកាសត្រៀមខ្លួនជាស្រេចធ្វើវិសោធនកម្ម NAFTA (VNA) |
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Francois
Philippe Champagne បានប្រកាសថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចដំណើរ
ការចរចារជាមួយអាមេរិកដើម្បីពិភាគ្សាអំពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងកើត (NAFTA) ក្រោយពី ប្រធានាធិបតី
អាមេរិក លោក Donald Trump ហៅឯកសារនេះគឺកិច្ចព្រមព្រៀងអាក្រក់មួយ
ព្រមទាំង គំរាមកំហែងនឹងរៀបចំការចរចារឡើងវិញឬលុបចោលកិច្ចព្រមព្រៀង
នេះ ផងដែរ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅរដ្ឋធានី រីហ្គា ប្រទេស
Latvia លោក Francois Philippe Champagne បានលើកច្បាស់ថា៖ នាយករដ្ឋមន្ត្រី
កាណាដា លោក Justin Trudeau ពេញចិត្តនឹងពិភាគ្សាអំពីបញ្ហា នេះលើតុចរចារ។
លោកបានសង្កត់ធ្ងន់ដែរថា៖ NAFTA ដោយមានការចូលរួម របស់អាមេរិក
កាណាដានិងម៉ិកស៊ិកធ្លាប់បានធ្វើវិសោធនកម្មម្តងហើយ។ ប៉ុន្តែ ពេលវេលា
ដំណើរការចរចារឡើងវិញអំពីកិច្ចព្រមព្រៀងនេះមិនទាន់កំណត់បាន ឡើយ៕