កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញជាបទពិសោធន៍ល្អក្នុងការគ្រប់គ្រងនិងបញ្ជាណែនាំ
(VOV)_នាថ្ងៃទី៣ មករា ក្រុមការងារនៃគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ដឹកនាំ
ដោយលោកVuong Dinh Hue សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការ បាន
ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ស្ដីអំពីសភាពការណ៍អនុវត្តនិង លទ្ធផល
នៃ ការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ចំពោះទិសដៅ ភារ
កិច្ច អភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ២០២០ …។ល។
|
លោកVuong Dinh Hue សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការ បាន ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ (TTXVN) |
ថ្លែងមតិនៅទីនេះ លោកVuong Dinh Hue ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ច មជ្ឈឹម បានវាយតំលៃខ្ពស់ចំពោះរាល់លទ្ធផលដែលទទួលបាន ក្នុងបណ្ដាវិស័យសេដ្ឋ កិច្ច វប្បធម៌ សង្គម របស់ទីក្រុង ក្នុងដំណាក់កាល ២០១១-២០១៣។ តាម លោកVuong
Dinh Hue ថា៖ក្នុងការបញ្ជាណែនាំ ទីក្រុងត្រូវយកចិត្តទុកដាក់ជាពិសេសទៅដល់ គុណភាពកំណើន មានសន្ទស្សន៍កំណត់បរិមាណអោយបានច្បាស់លាស់ ពិសេស
គឺបណ្ដាសន្ទស្សន៍អំពីទិន្នផលផលិតកម្ម វិនិយោគប្រសិទ្ធិភាព ការរួមវិភាគទានរបស់ វិស័យនិមួយៗ។ នេះក៏គឺជាបទពិសោធន៍ល្អក្នុងការស្រាវជ្រាវគោលនយោបាយ អភិវឌ្ឍន៍នានាសំរាប់តំបន់ផ្សេងៗ៕