|
ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh (www.baomoi.com) |
(VOV)_ថ្លែងមតិនៅក្នុងសន្និសីទបូកសរុបសកម្មភាព៦ខែដើមឆ្នាំ២០១៤ របស់ផ្នែកធនាគារ នាថ្ងៃទី៩ កក្កដា ទេសាភិបាលធនាគារជាតិវៀតណាម
លោក Nguyen Van Binh បានចាត់ទុកថា៖ ទោះបីជាកំណើនឥណទានពីដើមឆ្នាំ មកទទួលបាន៣,៥២%ក្តី ប៉ុន្តែតាមក្រិតក្រមរបស់ទីផ្សារគឺ៦ខែចុងឆ្នាំ កំណើន
ឥណទាននឹងកើនឡើងជាងទ្វេដងបើប្រៀងនឹងរយៈពេលដើមឆ្នាំ។ដូច្នេះគិត ជាមធ្យម កំណើនឥណទាននឹងទទួលបាន១០%ក្នុងឆ្នាំ២០១៤នេះ។
ប៉ុន្តែ ទេសាភិបាល Nguyen Van Binh ក៏បានអះអាងថា៖ ការបញ្ជាណែនាំ គោលនយោបាយឥណទានរបស់ធនាគារជាតិក្នុងរយៈពេល៦ខែខាងមុខនេះ
ត្រូវសកម្មជាង អនុវត្តបណ្ដាដំណោះស្រាយដោយព្រមៗគ្នា…ល៕